ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!

​ខេត្ត​កំពត​មាន​គម្រោង​បង្កើត​ឆ្នេរ​ខ្សាច់​កម្សាន្ត​២​កន្លែង​ទៀត និង​រៀបចំ​ហេ​រដ្ឋា​សម្ពន្ធ​គាំទ្រ​វិស័យ​ទេសចរណ៍​ក្នុង​ក្រុង​បន្ថែម​

​ខេត្ត​កំពត​មាន​គម្រោង​បង្កើត​ឆ្នេរ​ខ្សាច់​កម្សាន្ត​២​កន្លែង​ទៀត និង​រៀបចំ​ហេ​រដ្ឋា​សម្ពន្ធ​គាំទ្រ​វិស័យ​ទេសចរណ៍​ក្នុង​ក្រុង​បន្ថែម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ រដ្ឋបាល​ខេត្ត​កំពត​មាន​គម្រោង​បង្កើត​ឆ្នេរ​ខ្សាច់​កម្សាន្ត​២​កន្លែង​បន្ថែមទៀត ទី​១​គឺ​ឆ្នេរ​ខ្សាច់​ចន្លោះ​ស្ពាន​ចាស់​និង​ស្ពាន់​ថ្មី និង​ទី​២​ឆ្នេរ​ខ្សាច់​ចន្លោះ​ស្ពាន​ថ្មី​និង​ស្ពាន​រថភ្លើង ដោយ​មាន​ការ​ក្រាល​ការ៉ូ​ម៉ាប​តាម​សួនច្បារ​ដងព្រែក​កំពង់បាយ កសាង​រូប​សេះ​សមុទ្រ​បាញ់​ទឹក​ខាងមុខ​សាលាខេត្ត​ចាស់ កែសម្រួល​ទីលានកីឡា​លើ​ទឹក​មក​ជា​សួនច្បារ រៀបចំ​សណ្តាប់ធ្នាប់​សំណង់​នៅ​តាម​មាត់​បណ្តោយ​ព្រែក​ត្រើយ​ខាងលិច ដើម្បី​បង្កើត​ផ្លូវ​និង​សួនច្បារ​សាធារណៈ​នៅ​ទល់មុខ​វត្ត​ត្រើយ​កោះ​ជាដើម​។​

​ការលើក​ឡើង​ដូច្នេះ​ក្នុង​ពេល​លោក ម៉ៅ ធនិន អភិបាលខេត្ត​កំពត់ ដឹកនាំ​មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​និង​សិក្សា​គម្រោង​កែលម្អ​សោភ័ណភាព​សួនច្បារ​ដងព្រែក​កំពង់បាយ ស្ថិតនៅ​សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត នា​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។​

​នា​ឱកាស​នោះ លោក​អភិបាលខេត្ត​បាន​លើកឡើង​ថា រដ្ឋបាល​ខេត្ត​បាននិងកំពុង​អនុវត្ត​គម្រោង​កែលម្អ​សោភ័ណភាព​ក្រុង​ជាច្រើន ក្នុងនោះ​មាន​ដូចជា​គម្រោង​បង្កើត​ឆ្នេរ​ខ្សាច់​កម្សាន្ត​២​កន្លែង​បន្ថែមទៀត ទី​១ គឺ​ឆ្នេរ​ខ្សាច់​ចន្លោះ​ស្ពាន​ចាស់​និង​ស្ពាន់​ថ្មី និង​ទី​២ ឆ្នេរ​ខ្សាច់​ចន្លោះ​ស្ពាន​ថ្មី និង​ស្ពាន​រថភ្លើង ដែល​ការរៀបចំ​គឺ​ក្រាល​ការ៉ូ​ម៉ាប​តាម​សួនច្បារ​ដងព្រែក​កំពង់បាយ ការបង្កើត​បំពាក់​រូប​សេះ​សមុទ្រ​បាញ់​ទឹក​នៅ​វេរ៉ងដា​ខាង​មុខ​សាលាខេត្ត​ចាស់ ការកែសម្រួល​ទីលានកីឡា​លើ​ទឹក​មក​ជា​សួនច្បារ ការរៀបចំ​សណ្តាប់ធ្នាប់​សំណង់​នៅ​តាម​មាត់​បណ្តោយ​ព្រែក​ត្រើយ​ខាងលិច ដើម្បី​បង្កើត​ផ្លូវ​និង​សួនច្បារ​សាធារណៈ​នៅ​ទល់មុខ​វត្ត​ត្រើយ​កោះ​ជាដើម​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា សម្រាប់​ដំណើរ​ចុះ​ពិនិត្យ​នាពេលនេះ រដ្ឋបាល​ខេត្ត​កំពត​នឹង​ដាក់​ឱ្យ​អនុវត្ត​គម្រោង​កែលម្អ​សោភ័ណភាព​បន្ថែមទៀត គឺ​ពង្រីក​សួនច្បារ​ត្រង់ចំណុច​កីឡា​លើទឹក (​បរិវេណ​ហាត់ប្រាណ​) ឱ្យ​កាន់តែ​ធំ​ទូលាយ ដើម្បី​ឱ្យ​ព្រែក​កំពង់បាយ​មាន​រាងរៅ​ស្អាត ហើយ​ឆ្នេរ​ខាងលិច​ព្រែក​ទល់មុខ​គ្នា ក៏​ត្រូវ​រៀបចំ​ឈូសឆាយ​ដី​ព្រៃ កុំឱ្យ​បាំង​ទេសភាព​ព្រែក និង​ស្ពាន​ត្រើយ​កោះ ពេល​ធ្វើ​រួច​ត្រូវ​បំពាក់​ភ្លើង និង​មាន​ចង​ទង់ជាតិ ទង់ជ្វាលា​ផងដែរ​។​

​លោក ម៉ៅ ធនិន បានបញ្ជាក់​ថា ឥឡូវ​សួន​មាត់​ព្រែក​ក្នុង​ក្រុង​កំពត​ស្អាត ប៉ុន្តែ​នៅពេល​ដែល​គម្រោង​កែលម្អ​ដែល​បាន​រៀបរាប់​ខាងលើ​ធ្វើ​ចប់ ក្រុង​កំពត​នឹង​ផ្លាស់ប្តូរ​មុខមាត់​ថ្មី ស្អាត​ហើយ​ទាក់ទាញ​បំផុត គឺ​ពិតជា​ស័ក្តិសម​ជា​ក្រុង​ទទួលបាន​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដែល​រដ្ឋ​បាន​ខេត្ត​នឹងធ្វើ​ពិធី​ដង្ហែ​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខនេះ​។​

​ក្រៅពីនោះ លោក​អភិបាលខេត្ត​ក៏បាន​លើកឡើង​អំពី​គម្រោង​បង្កើត​ឆ្នេរ​ខ្សាច់​កម្សាន្ត​មាត់សមុទ្រ និង​គម្រោង​ស្ថាបនា​ស្ពាន​ឆ្លង​ព្រែក​កំពង់បាយ​មួយ​បន្ថែម​ទៀត​ផង​ដែរ ដើម្បី​បញ្ចៀស​ការកក់ស្ទះ​ចរាច​រណ៍​។​

​លោក​អភិបាលខេត្ត​បាន​ស្នើ​ដល់​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត សូម​ចូលរួម​សហការ​ផ្តល់​មតិយោបល់ និង​ឯកភាព​សម្រេច​លើ​គម្រោង​នីមួយៗ​របស់​រដ្ឋបាល​ខេត្ត ក្នុង​គោលបំណង​រក្សា​និង​បង្កើត​ផលប្រយោជន៍​រួម​៕
​ដោយ សារី សារ៉ាត់​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.