ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងសហការជាមួយក្លឹបព្រះខ័ណ្ឌរាជខេត្តស្វាយរៀងបានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ដល់គ្រូបង្វឹកនិងកីឡាករដែលនឹងត្រូវចូលរួមប្រកួតពានង្វាន់ស្វាយរៀង super cup លើកទី ១ ឆ្នាំ ២០២៤ ==> ឃាត់ខ្លួនបុរសជាអ្នកនេសាទម្នាក់ មកសួរនាំ ក្រោយយកទង់ជាតិកម្ពុជា មកជាន់នៅលើទូក ==> លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ ==> ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ពោធិ៍សាត់ បើក​យុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤

​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ពោធិ៍សាត់ បើក​យុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ លោក ស៊ុយ សែម ព្រឹទ្ធ​សមាជិក​កិត្តិយស ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ខេត្ត​, លោក កែវ​រតនៈ ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ខេត្ត និង​លោក ខូ​យ រី​ដា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត នា​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ នៅ​ស្នាក់ការ​គណបក្ស​ខេត្ត ស្ថិតក្នុង​ភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជិត​៧០០​នាក់​។​

​បន្ទាប់ពី​បាន​ទស្សនា និង​ស្តាប់​នូវ​សារ​របស់​សម្តេច​ប្រធាន​គណបក្ស និង​សម្តេច​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​រួចមក​, លោក ខូ​យ រី​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ពោធិ៍សាត់ បាន​លើកឡើង​ថា ដោយ​អនុវត្ត​ទៅ​តាម​សេចក្តីសម្រេច និង​សេចក្តីណែនាំ របស់​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្បុជា ស្តីពី​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​នីតិកាល​ទី​៥​នោះ ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ខេត្ត និង​គណបក្ស​ខេត្ត បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ទៅ​តាម​គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត​។ អង្គ​បោះឆ្នោត​ដែល​បាន​ចុះឈ្មោះ ជា​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ និង​អ្នកតំណាងរាស្ត្រ ចំនួន​៣៤៥​រូប ក្នុង​នោះ​អង្គ​បោះឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៣១១​រូប​តំណាងរាស្ត្រ​៤​រូប និង​គណបក្ស​ផ្សេងៗ​៣០​រូប​។ ខេត្ត​ពោធិ៍សាត់​មាន​មណ្ឌល​បោះឆ្នោត​១​កន្លែង ស្ថិត​នៅ​សាលា​បឋម សិក្សា​ពោធិ៍សាត់ ក្នុង​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ដែល​មាន​ការិយាល័យ​លេខ​៧០០៥​។ ជាមួយគ្នា​នោះ គណៈកម្មាធិការ​គណបក្ស​ខេត្ត​បាន​ត្រៀមលក្ខណៈ សម្រាប់​សម្របសម្រួល ក្នុង​ដំណើរការ នៃ​ការចែក​ប័ណ្ណ​ព័ត៌មាន ដល់​អង្គ​បោះឆ្នោត បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ត្រៀម​មធ្យោបាយ ធ្វើ​ដំណើរការ​ស្នាក់នៅ ការហូបចុក​ផងដែរ​។​

​លោក ស៊ុយ សែម និង​លោក កែវ រតនៈ មានប្រសាសន៍​សំ​ណា​ល ក្នុងឱកាស​បើក​យុទ្ធនាការ​ឃោសនា​នោះ​ថា នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ១​រោជ ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧​ខាងមុខនេះ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ហើយ​នេះ​គឺជា​ការបោះឆ្នោត​មួយ​ដ៏​មាន​សារៈសំខាន់ សម្រាប់​បុព្វហេតុ​បន្ត​កសាង និង​ការពារ​មាតុភូមិ​កម្ពុជា​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ ពិត​ណាស់​រាជរដ្ឋាភិបាល​បន្ត​វេន អាណត្តិ​ទី​៧ ដឹក​ដោយ​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ បញ្ជ​កោណ ដំណាក់កាល​ទី​១ ដែល​មាន​បាវចនា ចំនួន​៥​គឺ «​កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និង​ចីរភាព និង​មាន​អាទិភាព ចំនួន​៥ គឺ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​» ដែល​ជា​គ្រឹះ និង​ជា​មធ្យោបាយ​សំខាន់ៗ នៃ​ការសម្រេច​បាន​នូវ​ចក្ខុវិស័យ សម្រាប់​ឆ្នាំ​២០៥០​។​

​លោក​បាន​គូសបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ជា​ការបោះឆ្នោត​អសកល ប៉ុន្តែ​គឺជា​ការបោះឆ្នោត​ដែល​កើតចេញ​ពី​ឆន្ទៈ និង​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​ពិតប្រាកដ ព្រោះ​ថា​អ្នកតំណាងរាស្ត្រ​និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង​៤៩ ជា​អ្នកបោះឆ្នោត​ផ្ទាល់ គឺជា​អ្នកតំណាង​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រជាជន ដែល​ប្រសូត្រ​ចេញពី ឆន្ទៈ​របស់​ប្រជាជន​។ ក្នុង​នាម​ប្រធាន​ព្រឹទ្ធ​សមាជិក​កិត្តិយស និង​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ សូម​សម្តែង​ការគោរព​ដឹងគុណ​ចំពោះ​អង្គ​បោះឆ្នោត ដែល​តែងតែ​ផ្តល់​ការគាំទ្រ ចំពោះ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​កាលៈទេសៈ ក្នុង​រយៈពេល​៤៥​ឆ្នាំ​។​

​ជាមួយគ្នា​នោះ សូម​សម្តែង​គោរព​ដឹងគុណ និង​សូម​ឱ្យ​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន​តាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌ និង​គោរព​នូវ​លទ្ធផល នៃ​ការបោះឆ្នោត ដើម្បី​រក្សា​បរិយាកាស​ន​យោ​បាយ​ប្រកប​ដោយ​លក្ខណៈ​សេរី យុត្តិធម៌ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ក្នុង​គោលដៅ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ឡើង​។ ក្នុងឱកាស​លោក​ក៏​សូម​អំពាវនាវ ដល់​លោក លោកស្រី ជា​អ្នកតំណាងរាស្ត្រ និង​ជា​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំង​៤៩ ទូទាំង​ខេត្ត​ពោធិ៍សាត់ សូម​អញ្ជើញ​ទៅ​បោះឆ្នោត និង​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​សញ្ញា​ទេវតា​បាច​ផ្កា និង​មាន​លេខ​រៀង​ទី​១ នៅលើ​សន្លឹក​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.