ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ផ្តល់​រថយន្ត​គិលានសង្គ្រោះ​១​គ្រឿង ជូន​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៨

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ផ្តល់​រថយន្ត​គិលានសង្គ្រោះ​១​គ្រឿង ជូន​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នា​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ រថយន្ត​គិលានសង្គ្រោះ​១​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ត្រូវបាន​នាំយកទៅ​ប្រគល់ជូន​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៨ ចំណុះ​កងពលធំ​អន្តរាគមន៍​លេខ​៣ ក្រោម​វត្តមាន​នាយ​ឧត្តមសេនីយ៍ គីម ប៊ុន​ថា​ន ប្រតិភូ​អម​នាយករដ្ឋមន្ត្រី តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ធិបតី ។​

​លោក​ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨ បាន​បញ្ជាក់​អំពី​សកម្ម​ភាព​តាម​ព្រំដែន ដោយ​សង្ខេប​ជូន​គណៈប្រតិភូ ព្រមទាំង​បាន​ប្ដេជ្ញា​ប្រកាន់ខ្ជាប់ តួនាទី​ភារកិច្ច​ជា​កងយោធពល​ខេមរភូមិន្ទ ដោយ​ស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះ​ហា​ក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ការពារ​រាជរដ្ឋាភិបាល និង​ប្ដេជ្ញា​គាំទ្រ​យ៉ាង​ពេញទំហឹង ចូលរួម​អនុវត្ត​យ៉ាង​សកម្ម​នូវ​កម្មវិធី​នយោបាយ​ក្នុង​ក្របខណ្ឌ​នៃ «​យុទ្ធសាស្ត្រ បញ្ច​កោណ ដំណាក់កាល​ទី​១» របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

​លោក​មេបញ្ជាការ បាន​គូសបញ្ជាក់ថា រថយន្ត​គិលានសង្គ្រោះ​១​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ដែល​បាន​ឧបត្ថម្ភ​ដល់​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៨ នាពេលនេះ គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ដើម្បី​បម្រើ​ឱ្យ​ការងារ​ផ្នែក​សុខាភិបាល​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ចល័ត​អន្តរាគមន៍​សង្គ្រោះបន្ទាន់​ដល់​កងទ័ព គ្រួសារ​ទ័ព អតីតយុទ្ធជន គ្រួសារ​អតីត​យុទ្ធជន និង​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ឧបទ្ទវហេតុ​ផ្សេងៗ បាន​ទាន់ពេលវេលា​។​

​នៅក្នុង​ឱកាស​នេះ​ដែរ នាយ​ឧត្តមសេនីយ៍ គីម ប៊ុន​ថា​ន បាន​ថ្លែង​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ផ្ញើ​ជូន​នាយទាហាន នាយទាហានរង និង​ពលទាហាន ក៏​ដូចជា​ក្រុម​គ្រួសារ នៅក្នុង​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៨ ក៏ដូចជា​នៅ​តាម​វរ​សេនា​តូច​ចំណុះ​ផងដែរ​។​

​នាយ​ឧត្តមសេនីយ៍ គីម ប៊ុន​ថា​ន បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រក្សា​ការពារ​សុខសន្តិភាព និង​ការកសាង​សមត្ថភាព ចូលរួម​អភិវឌ្ឍន៍​ទាំង​ក្នុង​អង្គភាព និង​នៅក្នុង​ភូមិសាស្ត្រ​ដែល​អង្គភាព​ទទួលខុស​ត្រូវ​បាន​យ៉ាង​ល្អប្រសើរ​។​

​នាយ​ឧត្តមសេនីយ៍ក៏​បាន​ធ្វើ​ការរំលឹក​ឡើងវិញ ដល់​អង្គភាព ក៏ដូចជា​វរ​សេនា​តូច​ចំណុះ​ទាំងអស់ ត្រូវ​បន្ត​យកចិត្ត​ទុក្ខ​ដាក់​ថែទាំ អាវុធ​យុទ្ធភ័ណ្ឌ លេណដ្ឋាន និង​គ្រឿង​បំពាក់​ទាំងអស់​ឱ្យបាន​ខ្ពស់​ជៀសវាង​បាត់បង់ និង​រង​ការខូចខាត​ដោយ​ប្រការ​ណាមួយ​៕

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.