ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!

អាជ្ញាធរ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង មមាញឹក​ជួយសង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ខ្វះខាត​ទឹក​

អាជ្ញាធរ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង មមាញឹក​ជួយសង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ខ្វះខាត​ទឹក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ឆ្នាំង​)៖ យុទ្ធនាការ​សង្គ្រោះ​ស្រូវប្រាំង​ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​និង​បន្ត​សកម្មភាព​យ៉ាង​ស្រ​ស្រាក់​ស្រ​ស្រាំ​ជា​រៀងរាល់ថ្ងៃ នៅតាម​ស្រុក​មួយចំនួន ដែល​កំពុង​ជួបប្រទះ​ការខ្វះខាត​ទឹក ដោយ​ធ្វើ​យ៉ាងណា​ទប់ស្កាត់ និង​សង្គ្រោះ ដំណាំ​ស្រូវ​ឲ្យបាន​ទាន់​ពេលវេលា​។​

​ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​លោក​អភិបាលខេត្ត​, លោក សាន់ យូ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ មាន​អាជ្ញាធរ​ស្រុក​កំពង់លែង អាជ្ញាធរ​ឃុំ​ដារ អាជ្ញាធរ​ភូមិ រួម​និង​កងកម្លាំង ព្រមទាំង​ប្រជា​ការពារ បាន​ចុះ​ពិនិត្យ​ស្ថានភាព នៃ​ការប្រើប្រាស់​ទឹក​សម្រាប់​ស្រោចស្រព​ស្រែប្រាំង​កំពុង​ត្រូវការ​ទឹក និង​ត្រៀម​ដើម្បី​ជួយសង្គ្រោះ​ស្រូវប្រាំង​នៅក្នុង​ភូមិសាស្ត្រ​មួយចំនួនទៀត ដែល​មាន​ការខ្វះខាត​ទឹក បញ្ចូល​ស្រែ​ដែរនោះ ដូចជា​នៅក្នុង​ចំណុច​ស្ទឹង​រ័ត្ន ស្ថិតនៅក្នុង​ឃុំ​ដារ ស្រុក​កំពង់លែង​។​

​ទន្ទឹម​នោះ​ផងដែរ លោក សាន់ យូ អភិបាលរង​ខេត្ត​ក៏​បាន​ជួយ​ឧបត្ថម្ភ​ប្រេងម៉ាស៊ូត​ចំនួន​២៤០​លីត្រ ដែល​ជា​ការជួយ​ឧបត្ថម្ភ​របស់លោក​អភិបាលខេត្ត ផ្ដល់​ជូន​តាមរយៈ​លោក​អភិបាលរង​ខាងលើនេះ ជូន​ដល់​ក្រុម​ការងារ​ក្នុង មូលដ្ឋាន​ឃុំ​ដារ ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​ការបូមទឹក​បញ្ចូល​ស្រែ​នៅ​ទីតាំង​ផ្សេងៗ​ទៀត ដែល​កំពុង​ជួប​ការខ្វះខាត​។​

​ក្នុងឱកាស​នោះ លោក​អភិបាលរង​ខេត្ត ក៏បាន​ផ្ដល់​ជូន​ដល់​ប្រជាកសិករ​នូវ​វសា​រុង​១ ក្រ​ម៉ា​១​ម្នាក់ សម្រាប់​ប្រើប្រាស់​ផងដែរ​។​

​សូមបញ្ជាក់​ថា ប្រឡាយ​ស្ទឹង​រ័ដ្ឋ មាន​ប្រវែង​១០៧៩ ម៉ែត្រ និង​មាន​៨៦៨​គ្រួសារ ដែល​បាន​ធ្វើ​ស្រែប្រាំង មាន​ចំនួន​៥​ភូមិ រួមមាន​៖
*​ភូមិ​ថ្នល់​មាន​ចំនួន​១៨០​គ្រួសារ លើ​ផ្ទៃដី​២០០​ហិកតា​
*​ភូមិ​ជ្រលង មាន​ចំនួន​១៣៩​គ្រួសារ លើ​ផ្ទៃដី​៩០៧​ហិកតា​
*​ភូមិ​ដារ​៤០៨​គ្រួសារ លើ​ផ្ទៃដី​៤៣៥​ហិកតា​
*​ភូមិ​ប្រាសាទ ចំនួន​១៤​គ្រួសារ លើ​ផ្ទៃដី​ចំនួន​៣០​ហិច​តា​
*​ភូមិ​គុយ មាន​ចំនួន​៨​គ្រួសារ​។​

​ក្នុង​យុទ្ធនាការ​ចុះ​ជួយ​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ លោក យ៉ែម លក្ខិណា អភិបាលស្រុក​កំពង់​លែង បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ឲ្យដឹងថា នៅ​ស្រុក​កំពង់លែង មាន​ស្រែប្រាំង​របស់​ប្រជាកសិករ ចំនួន​៥​ឃុំ ដែល​កំពុង​ត្រូវការ​ទឹក​ដើម្បី​ស្រោចស្រព ក្នុងនោះ​មាន​៖
*១៖ ឃុំ​ត្រងិល​ចំនួន​៥០០​ហិកតា​
*២៖ ឃុំ​ស្វាយ​រំពារ​ចំនួន ២៥០​ហិកតា​
*៣៖ ឃុំ​ដារ​ចំនួន​៤០០​ហិកតា​
*៤៖ ឃុំ​ច្រណុក​ចំនួន​៨០០​ហិកតា​
*៥៖ ឃុំ​ពោធិ ចំនួន​៥០០​ហិកតា​។​

​លោក​បាន​បញ្ជាក់ទៀតថា ក្នុង​ភូមិសាស្ត្រ​ឃុំ​ទាំង​៥​ខាងលើនេះ គឺ​មាន​ការយកចិត្តទុកដាក់​ពី​អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក សាន់ យូ អភិបាលរង​ខេត្ត សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​ខេត្ត បាន​ចុះមក​ជីក និង​ស្ដារ​ប្រឡាយ​ជាច្រើន​ខ្សែ រួម​ទាំង​បាន​ដាក់​ម៉ាស៊ីនបូមទឹក​ខ្នាត​ធំ​ជា​ច្រើន​គ្រឿង បូមទឹក​ចេញពី​ទន្លេ​បឹងបួរ​ទាំងយប់​ទាំង​ថ្ងៃ​បើក​បញ្ចូល​ស្រែ ដែល​មកដល់​បច្ចុប្បន្ន​នេះ​ក្រុម​ការងារ​បាន​ជួយសង្គ្រោះ និង​ទប់ស្កាត់​ការ​ក្រៀម ស្វិត​ស្រូវប្រាំង​របស់​ប្រជាកសិករ​ខាងលើ​បាន ៧០​ភាគរយ​ហើយ​ដែរ​។​

​តែ​ទោះជា​យ៉ាងនេះក្តី លោក​អភិបាលខេត្ត នៅតែ​បាន​ដាក់​បទបញ្ជា​បន្ថែម​ទៀត​ដល់​អាជ្ញាធរ​គ្រប់​មូលដ្ឋាន ដើម្បី​ត្រៀម​ក្នុង​ការជួយ​សង្គ្រោះ​ដំ ណាំ​ស្រូវ​ប្រជាកសិករ​ខាងលើ​នេះ​បន្ត​ទៀត ដែល​មាន​រយៈពេល​ជាច្រើន​សប្តាហ៍​ទៅមុខទៀត រហូតដល់​ប្រជា​កសិករ​បាន​ប្រមូល​ផល​ជា​ស្ថាពរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.