ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ ==> ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ 

អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​រដ្ឋបាល​ថ្មី នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដែល​មាន​តម្លៃ​ជាង​៧០​ម៉ឺន​ដុល្លារ​

អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​រដ្ឋបាល​ថ្មី នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដែល​មាន​តម្លៃ​ជាង​៧០​ម៉ឺន​ដុល្លារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង នា​រសៀល​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បាន​អញ្ជើញ​ក្រុង​ពាលី​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​រដ្ឋបាល​ថ្មី នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ស្ថិតនៅក្នុង ភូមិ​ត្រពាំង​ផ្លុង សង្កាត់​បាទី ក្រុង​បាវិត​លើ​ផ្ទៃដី​ទំហំ ៤៨​គុណ​១៧២​ម៉ែត្រ ដែល​មាន​ចំនួន ០៥​អគារ​រួមមាន​៖ (​អគារ​បម្រើ​ការងារ ០២​ខ្នង​, អគារ​សាលប្រជុំ ០១​ខ្នង​, អគារ​ស្នាក់នៅ ០១​ខ្នង និង​អគារ​ឃុំខ្លួន ០១​ខ្នង​) ដែល​គ្រោង នឹង​ចំណាយ​ថវិកា​សាងសង់​ចំនួន​ប្រមាណ ៧០០,០០០​ដុល្លារ​។

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក អភិបាលរង​ខេត្ត លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង​នគរបាល​ខេត្ត លោក លោកស្រី អភិបាល អភិបាលរង​ក្រុង​បាវិត លោក លោកស្រី​នាយ នាយរង​ការិយាល័យ លោក​អធិការ អធិការរង​នគរបាល​ក្រុង​/​ស្រុក​ទាំង​០៨ លោក​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ ព្រំដែន​ទាំង​ពីរ លោក លោកស្រី នាយ នាយរង​ប៉ុស្តិ៍ និង​មន្ត្រីនគរបាល ក្រុង​បាវិត​ជាច្រើនរូប​ទៀត​។​

​សូមបញ្ជាក់​ថា ការកសាង​អគារ​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត នេះ​ឡើង ដើម្បី​ជួយ​សម្រួល​ដល់​ការបំពេញ​ការងារ​របស់​កងកម្លាំង​នគ​រ​បាល​ឱ្យ​កាន់តែ​មាន​ភាពងាយស្រួល ក្នុង​ការបម្រើ​សេវា​សាធារណៈ​ជូន ប្រជាពលរដ្ឋ រក្សា​សន្តិសុខ សុវត្ថិភាព​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​មូលដ្ឋាន ជាពិសេស​ក្នុង​កិច្ចប្រតិបត្តិការ បង្ក្រាប​បទល្មើស​ផ្សេងៗ បាន​ទាន់ពេលវេលា ដោយ​ផ្ដល់​នូវ​ភាពកក់ក្ដៅ និង​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ មក​លើ​កម្លាំង​សមត្ថកិច្ច​ផង​ដែល​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.