ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ ==> ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ 

បញ្ជុះបឋមសិលា​សាងស​ង់​អគារ​ផ្តល់​ឈាម នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា​, ឯកឧត្តម គីម រិទ្ធី​៖ អគារ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​រក្សា​ឈាម ប្រកបដោយ​គុណភាព និង​សុវត្ថិភាព

បញ្ជុះបឋមសិលា​សាងស​ង់​អគារ​ផ្តល់​ឈាម នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា​, ឯកឧត្តម គីម រិទ្ធី​៖ អគារ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​រក្សា​ឈាម ប្រកបដោយ​គុណភាព និង​សុវត្ថិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បា​
​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​ជា​ផ្លូវការ​អគារ​ផ្តល់​ឈាម​១​កន្លែង​ស្ថិត​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​បង្អែក​១៦ មករា ខេត្ត​ព្រះវិហារ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត លោក​វេជ្ជបណ្ឌិត គួង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ព្រមទាំង​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង និង​បុគ្គលិក​សុខាភិបាល​ជា​ច្រើន​រូប​ទៀត​។​

​ឯកឧត្តម គីម រិទ្ធី បាន​ថ្លែង​លើកឡើងថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​គួរ​ជាទី​មោទនៈ​របស់​ប្រជាជន​ខេត្តព្រះវិហារ​ទាំងមូល ដែល​ក្នុង​មន្ទីរពេទ្យ បាន​កសាង​អគារ​ផ្តល់​ឈាម​មួយ​ក្នុងចំណោម​សមិទ្ធផល​ថ្មី​ជាច្រើន ហើយ​អាគារ​ផ្តល់​ឈាម​នេះ សម្រាប់​រក្សា​ទុក​ឈាម​ឲ្យបាន​ល្អ ប្រកបដោយ​គុណភាព សុវត្ថិភាព ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវការ​ឈាម​សម្រាប់​សង្គ្រោះបន្ទាន់​។​

​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះវិហារ​ថ្លែង​ទៀតថា «​អាគារ​ផ្តល់​ឈាម​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ការ​ផ្តល់​ឈាម​និង​រក្សា​ឈាម​ដែល​យើង​ទទួលបាន​ពី​គ្រប់​មជ្ឈដ្ឋាន ដែល​បាន​ផ្តល់​ឈាម​ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​របស់​យើង​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​ដល់​បងប្អូន ដែល​គាត់​មាន​តម្រូវការ​ឈាម​»​។​

​សូមបញ្ជាក់​ថា អគារ​ផ្តល់​ឈាម​ដែល​កំពុង​បញ្ចុះ​បឋមសិលា​សាងសង់​នៅពេលនេះ មាន ទំហំ​១៦​ម៉ែត្រ​X៨​ម៉ែត្រ ប្រក់​ក្បឿង កម្ពស់​១​ជាន់​តាម​ការគ្រោងទុក នឹងត្រូវ​បញ្ចប់​ការសាងសង់​រួចរាល់​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០២៤​ខាងមុខនេះ ក្រោម​ការឧបត្ថម្ភ​ថវិកា​ផ្ទាល់​ពី​ឯកឧត្តម គីម រិទ្ធី​។ អគារ​នេះ គឺ​សាងសង់​ដើម្បី​ធានា​នូវ​ដំណើរការ​ផ្តល់​ឈាម ដោយ​ក្នុង​នោះ​រួមមាន​៖ កន្លែង​ស្តុក​ឈាម បន្ទប់​រងចាំ កន្លែង​ផលិត ផ្តល់​ឈាម ក៏ដូចជា​បន្ទប់​សម្រាប់​ទទួល​អំណោយ​ឈាម​ផងដែរ​៕
​ដោយ លឹម សាវុធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.