ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី

​អភិបាល​ខេត្ត​ព្រះវិហារ​៖ ស​.​ស​.​យ​.​ក កម្ពុជា​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជា​ស្ថាបនិក បង្កើតឡើង​ក្នុង​បុព្វហេតុ​ស្វែងរក​សន្តិភាព​ជូន​កម្ពុជា និង​បន្ត​រក្សា​សន្តិភាព

​អភិបាល​ខេត្ត​ព្រះវិហារ​៖ ស​.​ស​.​យ​.​ក កម្ពុជា​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជា​ស្ថាបនិក បង្កើតឡើង​ក្នុង​បុព្វហេតុ​ស្វែងរក​សន្តិភាព​ជូន​កម្ពុជា និង​បន្ត​រក្សា​សន្តិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នា​ព្រឹក​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្នុង​ឱកាស​ចូលរួមពិធី​ប្រកាស​កែសម្រួល និង​ទទួលស្គាល់​គណៈកម្មាធិកា​រ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស្រុក ឃុំ និង​វិស័យ ក្នុងស្រុក​ឆែប ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ថ្នាក់កណ្តាល បាន​ថ្លែងថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ជា​ស្ថានិក គឺ​បង្កើតឡើង​ក្នុង​បុព្វហេតុ​ស្វែងរក​សន្តិភាព​ជូន​កម្ពុជា និង​បន្ត​រក្សា​សន្តិភាព​ជូន​កម្ពុជា​។​

ពិធីក៏មានការចូលរួម​ពី​ឯកឧត្តម សុខ សាន្ត​តា​រ៉ា អភិបាលរង​ខេត្ត​ព្រះវិហារ លោក​យុង គឹម​ហ៊ាន ប្រធាន​(​ស​.​ស​.​យ​.​ក​) ខេត្ត លោកស្រី ហែម សុ​គុណ​ពិសី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា (​ស​.​ស​.​យ​.​ក​) ខេត្ត ស្រុក ឃុំ វិទ្យាល័យ អនុវិទ្យាល័យ​ជាច្រើនរូប​ទៀត​។​

នៅក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម គីម រិទ្ធី បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ​ពី​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ផ្ញើ​ជូន​សមាជិក សមាជិកា ដែល​មាន​វត្តមាន​នូវ​ទីនេះ ក៏ដូចជា​សមាជិក សមាជិកា ស​.​ស​.​យ​.​ក ទូទាំង​ខេត្ត​ព្រះវិហារ​។​

​លោក គីម រិទ្ធី បាន​ប្រាប់​សមាជិក សមាជិក ស​.​ស​.​យ​.​ក ទូទាំង​ស្រុក​ឆែប​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​ចលករ​មួយ​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បង្កើតឡើង​នា​ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៧៨ ដែល​ជា​រណសិរ្ស​នេះ​បាន​រំដោះប្រជាជន​ចេញផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ហើយ​ប្រធាន និង​ជា​ស្ថានិក​របស់ (​ស​.​ស​.​យ​.​ក​) គឺ​សម្តេច​តេជោ ហ៊ុន សែន ដែល​លោក​បាន​បង្កើត​ចលនា​យុវជន​ដើម្បី​ជា​កម្លាំង​ស្នូល ជា​កម្លាំង​ស្រួច​ក្នុងការ​រំដោះជាតិ​។​
​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះវិហារ បាន​បន្តថា ដើម្បី​ជំរុញ​ចលករ​ស្វែងរក​សន្តិភាព និង​ដើម្បី​ជំរុញ​ចលករ​រក្សា​សន្តិភាព ត្រូវ​រើស​រក​ក្បាល​ម៉ា​សុីន​ដែល​មាន​ឥទ្ធិពល​នៅក្នុង​ការដឹកនាំ ដែល​កន្លងមក​មាន​ប្រធាន ស្ថាបនិក គឺ​សម្តេច​តេជោ ហ៊ុន សែន ហើយ​ជា​បន្តបន្ទាប់​យើង​ក៏​បាន​រើស​អ្នកដឹកនាំ​សហភាព​ស​ព័ន្ធ​យុវជន​កម្ពុជា​ថ្នាក់កណ្តាល គឺ​ឯកឧត្តម ហ៊ុន ម៉ា​នី ជា​ប្រធាន ហើយ​បន្តបន្ទាប់​មក​ទៀត​អង្គសន្និបាទ​ក៏​បាន​បោះឆ្នោត​ជ្រើសតាំង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រធានកិត្តិយស របស់ (​ស​.​ស​.​យ​.​ក​)​។​

​ឯកឧត្តម គីម រិទ្ធី បាន​ថ្លែង​ការចូលរួម​អបអរសាទរ ចំពោះ​យុវជន​គំរូ​ទូទាំង​ស្រុក​ឆែ​បប្រមាណ​៤០០​នាក់ ដែល​បាន​ប្រកាស​ទទួលស្គាល់​ជា សមាជិក សមាជិកា (​ស​.​ស​.​យ​.​ក​) ស្រុក​នា​ពេល​នេះ​។ ឯកឧត្តម​ថា​ក្បាល​ម៉ា​សុីន​ដែល​បង្កើត​ថ្មី​នេះ ដែល​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​នេះ​នឹង​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ដើរ​ឆ្ពោះទៅ​ការ​បំពេញបេសកកម្ម​រួម​របស់ (​ស​.​ស​.​យ​.​ក​)​។ ឯកឧត្តម​ក៏​ណែនាំ​និង​លើកទឹកចិត្ត​ឱ្យ​បន្ត​ស្វែងរក​សមាជិក សមាជិកា​ថ្មី​បន្ថែម ដើម្បី​ចូលរួម​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​។​
​នៅក្នុង​ឱកាស​នេះ​ដែរ​ឯកឧត្តម គីម រិទ្ធី ក៏​បាន​ប្រកាស​ជួយឧបត្ថម្ភ​សាល​កំព្យូទ័រ​១​កន្លែង និង​សួន​បណ្តុះ​កូនឈើ​១​កន្លែង ដល់​វិទ្យាល័យ​ដូន​ទុន និង​បាន​ឧបត្ថម្ភ​ថវិកា ដល់​សមាជិក សមាជិកា ស​.​ស​.​យ​.​ក ដែល​ចូលរួម​ក្នុង​ម្នាក់​ថវិកា​២០,០០០​រៀល​ផង​ដែរ​៕

​ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.