ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

​អភិបាលខេត្ត​បាត់ដំបង សុំ​ឲ្យ​អគ្គ​កុងស៊ុល​កូរ៉េ ជួយ​កៀរគ​វិនិយោគិន​កូរ៉េ​មក​វិនិយោគ​រកស៊ី​ឲ្យបាន​ច្រើន​

​អភិបាលខេត្ត​បាត់ដំបង សុំ​ឲ្យ​អគ្គ​កុងស៊ុល​កូរ៉េ ជួយ​កៀរគ​វិនិយោគិន​កូរ៉េ​មក​វិនិយោគ​រកស៊ី​ឲ្យបាន​ច្រើន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​៦ ខែ​កុម្ភ​: ឆ្នាំ​២០២៤​នេះ បានអនុញ្ញាត​ឱ្យ​លោក Park Do Kwon អគ្គ​កុងស៊ុល​កូរ៉េ ប្រចាំ​ខេត្ត​សៀមរាប ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋបាល​ខេត្ត​បាត់ដំបង និង​សាធារណរដ្ឋ​កូរ៉េ នៅ​សាលប្រជុំ VIP សាលាខេត្ត​បាត់ដំបង ដោយ​មាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​នានា​មួយចំនួន​ផងដែរ​។​

​នា​ឱកាស​នោះ​លោក សុខ លូ បាន​ស្វាគមន៍ និង​លើក​ឡើង​បង្ហាញ​ពី​សក្តានុពល​សេដ្ឋកិច្ច និង​ទេសចរណ៍​របស់​ខេត្ត​បាត់ដំបង ជម្រាប​ជូន​ទៅ​ភាគី​កូរ៉េ​បាន​ដឹង និង​បាន​ស្នើសុំ​ឲ្យ​ភាគី​ទាំង​ពីរ​បង្កើន​កិច្ចសហការ​ជាមួយ គ្នា​បន្ថែម​ទៀត​ពិសេស​ជួយ​កៀរគ​វិនិយោគិន​ភាគី​កូរ៉េ មក​វិនិយោគ​រកស៊ី​នៅ​ខេត្ត​បាត់ដំបង ក៏​ដូចជា​បាន​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ខេត្ត​មាន​ឱកាស​ទទួល​បានកា​រងារ និង​បទពិសោធន៍​លើ​វិស័យ​នានា ធ្វើឲ្យ​ទឹក​ដី​ក្នុង​ខេត្ត​មាន​ការអភិវឌ្ឍន៍​កាន់តែ​ប្រសើរ​ឡើង​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ប្រាប់​ទៅ​ភាគី​កូរ៉េ​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​បាត់ដំបង​ជាង​១.៤​លាន​នាក់ ជា​ខេត្ត​មាន​ប្រវត្តិសាស្ត្រ​យូរលង់​មកហើយ ជា​ខេត្ត​ដែល​ជាប់​ព្រំប្រទល់​ចំនួន​៣ នៃ​ប្រទេស​ថៃ ហើយ​មាន​សំណង់​អគារ​បុរាណ​ច្រើន​ចំនួន​ជាង ៨០០​ខ្នង​ផ្ទះ ព្រមទាំង​មាន​សក្តានុពល​ខ្លាំង​ខាង​វិស័យ​កសិម្ម​, ឧស្សាហកម្ម​, សិប្បកម្ម​កែច្នៃ​យើង​កម្រិត​តិច​តួ​នៅឡើយ​ដោយ​វិស័យ​ទេសចរណ៍ មាន​លក្ខណ​:​ធម្មជាតិ​និង​កែច្នៃ​ជាច្រើន​កន្លែង​ផងដែរ​។​

​លោក​បាន​ស្នើ​ដល់​ឯកអគ្គ​កុងស៊ុល​កូរ៉េ ជួយ​ទាក់ទាញ​អ្នកវិនិយោគ​ខាង​កូរ៉េ មក​រកស៊ី​នៅ​ខេត្ត​បាត់ដំបង​ឲ្យបាន​ច្រើន ពិសេស​ក្នុង​វិស័យ​កសិឧស្សាហកម្ម កែច្នៃ​ផលិតផល​ផ្សេងៗ ដែល​ខេត្ត​យើង​កំពុង​មាន​ការខ្វះខាត​ដៃ​គូរ​រកស៊ី ព្រមទាំង​ស្វាគមន៍​អ្នកវិនិយោគ​កូរ៉េ​គ្រប់​វិនិយោគិន​ទាំងអស់ លោក​ក៏​បាន​ស្នើ​អំពី​ការចង​សម្ព័ន្ធមេត្រីភាព​រវាង​ខេត្ត​បាត់ដំបង​ជាមួយ​ខេត្ត ឬ ក្រុង​ណាមួយ​នៃ​ប្រទេស​កូរ៉​ផង​ដែរ ដោយ​កន្លងមក​ខេត្ត​បាត់ដំបង ពុំទាន់​មាន​ការចង​សម្ព័ន្ធមេត្រី​ភាព ជាមួយ​ខេត្ត ឬ ក្រុង​ណាមួយ​នៃ​ប្រទេស​កូរ៉​នៅ​ឡើយ​ទេ​។​

​លោក Park Do Kwon បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​បាត់ដំបង​ដែល​បាន​ទទួល​ជួបពិភាក្សា​ការងារ និង​បាន​បញ្ជាក់ថា លោក​បាន​ចូល​កាន់​ជា​អគ្គ​កុងស៊ុល​កូរ៉េ​ប្រចាំ​ខេត្ត​សៀមរាប​តាំងពី​ខែ​សីហា ឆ្នាំ​២០២២​មក​ម្លេះ ដោយសារ​តែ​រវល់​ការងារ​ច្រើន​ទើប​មិន​ដែល​បាន​មក​បាត់ដំបង ដើម្បី​ស្វែងយល់​និង​សួរ​សុខ​ទុក​គ្នា​សោះ​មកទល់ពេលនេះ លោក​ក៏​បាន​ដឹងថា អ្នករស់នៅ​ខេត្ត​បាត់ដំបង​សម្បូ​រណ៍​អ្នកចេះដឹង​ច្រើន និង​មាន​ប្រជាជន​ច្រើន​ក្នុង​ការរស់នៅ​។​

​លោក​បន្តថា អគ្គ​កុងស៊ុល​កូរ៉េ​ប្រចាំ​ខេត្ត​សៀមរាប​របស់លោក គឺ​គ្រប់គ្រង​ចំនួន​៦​ខេត្ត មាន​ខេត្ត​សៀមរាប​,​ឧត្តមានជ័យ​,​បន្ទាយមានជ័យ​,​បាត់ដំបង​,​និង​ប៉ៃលិន ស្ថាន​កុងស៊ុល​លោក​បាន​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១៦​មក​។​

​លោក​បាន​សង្កេតឃើញថា​ប្រជាជន​កម្ពុជា​រស់នៅ​ប្រកប​ដោយ​មាន​ការ​រាក់ទាក់​ល្អ ពិសេស​នោះ​កម្ពុជា​នោះ កម្ពុជា​មាន​ប្រាសាទអង្គរវត្ត​ដ៏​អស្ចារ្យ លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​ខេត្ត​បាត់ដំបង ដែល​តែងតែបាន​ជួយ ជ្រោមជ្រែង ដល់​ប្រជាជន​កូរ៉េ​កំពុង​ស្នាក់នៅ​ប្រកប​ការងារ​នានា ក្នុង​ខេត្ត​បាត់ដំបង ក៏ដូចជា​ប្រជា​កម្ពុជា​កំពុងស្នាក់នៅ​កូរ៉េ​ច្រើន​ដូច​គ្នា​។ លោក​និង​ធ្វើតាម​ការស្នើសុំ​របស់​លោក​អភិបាលខេត្ត ដើម្បី​រិត​ចំណង​សាមគ្គីភាព​នៃ​ប្រទេស​ទាំង​២ ពិសេស​ខេត្ត​បាត់ដំបង និង​មាន​អ្នក​វិនិយោគិន​កូរ៉េ​ច្រើន​មក​រកស៊ី​នៅ​ខេត្ត​នេះ​នា​ពេល​អ​នា​គត់​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.