ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូស្ដាប់បទបង្ហាញអំពីប្រព័ន្ធអភិបាលកិច្ចរដ្ឋបាវ៉ារីយ៉ា ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយក្នុង១ខេត្តទទួលថវិកា២០០លានរៀល និងភេសជ្ជៈ១ពាន់កេស ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរ ស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ==> លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក កំពង់ត្រាច បានអញ្ជើញចុះត្រួតពិនិត្យសំណង់ព្រះវិហារវត្តគិរីគង្គារ (ហៅវត្តកំពង់គ្រញូង) ដែលត្រៀមរៀបចំពិធីកាត់ឫស បញ្ចុះខណ្ឌសីមានាពេលខាងមុខ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបពិភាក្សាការងារជាមួយអភិបាលក្រុង Kempten និងដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការគ្រប់គ្រងទីក្រុង! ==> ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ដដឹកនាំប្រតិភូកម្ពុជា ទស្សនកិច្ច និងស្តាប់បទបង្ហាញស្តីពី «កិច្ចសហប្រតិបត្តិការអន្តរទីក្រុងនៅក្នុងវិស័យការពារ និងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន» នៅប្រទេសអាល្លឺម៉ង់ ==> ឯកឧត្តម គួច ចំរើន ចូលរួមឧបត្ថម្ភថវិកា២០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ ឯកឧត្តម កែប ជុតិមា ដែលចូលរួមឧបត្ថម្ភថវិកា៥លានរៀល តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យគន្ធាបុប្ផា ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ ឯកឧត្តម គួច ចំរើន ដែលចូលរួមឧបត្ថម្ភថវិកា២០លានរៀល តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យគន្ធាបុប្ផា
0

អភិបាលរាជធានីភ្នំពេញ អញ្ជើញក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី តាមបែបសាសនា ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវនៅព្រឹកស្អែក

អភិបាលរាជធានីភ្នំពេញ អញ្ជើញក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី តាមបែបសាសនា ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវនៅព្រឹកស្អែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ពាក់ព័ន្ធនឹងកម្មវិធីខាងលើនេះ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលរាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី តាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ។

ក្នុងពិធីនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងជុំវិញ ទីតាំងប្រារព្ធពិធី ដោយចាប់ពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ រហូតដល់កម្មវិធីត្រូវបានបញ្ចប់។

គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប មានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង, កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ។

សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន៤, គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ២ខ្សែទៅ និង២ខ្សែ មក, កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ, កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរ ។

ស្ពាននេះ សាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា ២៨ខែ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ។

ដោយឡែក សម្រាប់ស្ពានអាកាសឫស្សីកែវ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានបណ្ដោយ ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយ ផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីនេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១៥ខែ ។

គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីបើក ការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាបនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ហើយនឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ ជាមួយស្ពានអាកាសឫស្សីកែវ ព្រមៗគ្នាតែម្តង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.