ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលរាជធានីភ្នំពេញ ទទួលអំណោយពីសប្បុរសជន ដើម្បីត្រៀមរៀបចំបែងចែក ជូនកងទ័ពជួរមុខកម្ពុជា និងពលរដ្ឋជម្លៀសខ្លួន ==> ស្វាមីជាប់ដៃតតាំងខ្មាំងនៅសមរភូមិមុខ ភរិយាទម្ងន់ជិតដល់ថ្ងៃសម្រាល ត្រូវភាសសឹក មកជ្រកកោនជាមួយបងប្អូន នៅក្នុងសង្កាត់ព្រែកកំពឹស រាជធានីភ្នំពេញ បានទទួលការយកចិត្តទុកដាក់ពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង! ==> លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់លោកឧត្តមសេនីយ៍ស្នងការរង ពីររូបចុះ​សួរ​សុខ​ទុក្ខ​កម្លាំង​នគរបាល​ដោយផ្ទាល់ដែលសំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី ==> សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព លោកពលទោ វី កក្កដា ដែលបានពលី នៅសមរភូមិជួរមុខ ==> សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព លោកពលទោ វី កក្កដា ដែលបានពលី នៅសមរភូមិជួរមុខ ==> កម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលប៉ោយប៉ែត ចេញ ធ្វើការ ដើរល្បាត ចល័ត ដើម្បី បង្ការទប់ស្កាត់ ជនឆ្លៀតឱកាស ចូលលួចទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋ ដែលរត់ភាសខ្លួន ចាកចេញពីផ្ទះ ដោយសារ ទាហានថៃបានប្លោងគ្រាប់ ចូលឈ្លានពាន ប្រទេសកម្ពុជា!!! ==> លោក ស៊ុន ចន្ថា និងលោក យ៉ាន មន្នីរៈ បានឧបត្ថម កាលស្យូមចំនួន ១៤កេសធំ និងគ្រឿងប្រើប្រាស់ផ្សេងៗ ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ==> IPA សូមអំពាវនាវជាបន្ទាន់ដល់សហគមន៍អន្តរជាតិដូចខាងក្រោម៖ ==> ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានព័ត៌មានរួមមាន៖ ==> ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្ត ដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់មានផាសុខភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស រថយន្តដឹកជញ្ជូនកម្មករនិយោជិត​

ទិញកាំភ្លើងថ្មី បាញ់សាក៦០គ្រាប់ ជាប់ខ្នោះសមត្ថកិច្ច

ទិញកាំភ្លើងថ្មី បាញ់សាក៦០គ្រាប់ ជាប់ខ្នោះសមត្ថកិច្ច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង÷ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ក្រោយបាញ់បោះសេរីខុសច្បាប់ចំនួន៦០គ្រាប់ជាការបាញ់សាកល្បងនិងស្តារកាណុងកាំភ្លើងដែលទើបទិញថ្មីទុកសម្រាប់ការពារខ្លួន។

កម្លាំងនគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា ក្រោយមានការភ្ញាក់ផ្អើល ពិសេសពលរដ្ឋនៅទីតាំងបង្កហេតុត្រង់ចំណុចវាលស្រែក្នុងក្រុមទី០១ ភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង លើករណីប្រេីប្រាស់អាវុធខុសច្បាប់ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងអន្តរាគមន៍បង្កាបង្ក្រាបនៃស្នងការនគរបាលខេត្ត បានចុះស្រាវជ្រាវនិងឃាត់ខ្លួនបានយុវជនចំនួន៣នាក់ និងកាំភ្លើងខ្លី០២ដេីមព្រមទាំងរថយន្តជាមធ្យោបាយមួយគ្រឿងផងដែរ។

ជនសង័្សយទាំង០៣នាក់ឈ្មោះធុល សីហា ភេទប្រុស អាយុ២៥ឆ្នាំ រស់ នៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្ក្រុងបាត់ដំបង, ឈ្មោះទៀង ច័ន្ទ ឌីណា ភេទប្រុ ស អាយុ៣៥ឆ្នាំ ភូមិចុងទំនប់ សង្កាត់ក្តុលដួនទាវ ក្រុងបាត់ដំបង និងឈ្មោះសីង កុកឃាង ភេទប្រុស អាយុ២៥ឆ្នាំ រស់ នៅភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ដោយឡែកចំពោះវត្ថុតាងដែលដកហូតបានរួមអាវុធខ្លីមួយដើមម៉ាកRETAY ពណ៌ខ្មៅចំ នួន០២ដេីម បង់មានគ្រាប់មួយចំនួនផង និងរថយន្តមួយគ្រឿងម៉ាកPRUIS ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ស្លាកលេខ ភ្នំពេញ ២BU-៧៦១។

ប្រភពសមត្ថកិច្ចខាងលើបញ្ជាក់បន្តថា÷ ក្រោយការឃាត់ខ្លួនហើយសាកសួរជនបង្កអះអាងថាពួកគេប្រេីប្រាស់ អាវុធចំនួន០៤ដេីម បាញ់អស់ចំនួន៦០គ្រាប់ដើម្បីជាការសាកល្បងអាវុធថ្មីរបស់ពួកគេដែលទេីបទិញបានដើម្បីការពារខ្លួន។ ក្រុមជនសង្ស័យនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣បាននាំគ្នាជិះរយន្តមួយគ្រឿងលុះដល់ទីតាំងកើតហេតុបានបាញ់រះជាប់ៗគ្នាយ៉ាងសប្បាយរីករាយ រួចក៏ចាកចេញពីទីតាំងបង្កហេតុបាត់ ក្រោយបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិស្រុក កម្លាំងនគរបាលជំនាញបានចុះស្រាវជ្រាវឃាត់ខ្លួនតែម្តងនៅថ្ងៃទី១១ ខែឧសភាម្សិលមិញនេះ។

ករណីដដែលនេះសមត្ថកិច្ចមូលដ្ឋានស្រុកបាណន់គ្រោងនឹងបញ្ជូនសំណុំរឿងមកកាន់ការិយាល័យជំនាញបន្តទៀតក្រោយបញ្ចប់ការសាកសួរបឋមនៅក្នុងមូលដ្ឋានទីតាំងបង្កហេតុ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.