ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ជំនន់ទឹកភ្លៀង ហក់ឡើងនៅចំណុចខ្លះ តាមព្រំដែន នៃខេត្តបន្ទាយមានជ័យ ជាប់នឹងស្រុកអារញ្ញ ខេត្តស្រះកែវ ស្របពេលមេឃងងឹតឃ្មួរខ្មាញ់

ជំនន់ទឹកភ្លៀង ហក់ឡើងនៅចំណុចខ្លះ តាមព្រំដែន នៃខេត្តបន្ទាយមានជ័យ ជាប់នឹងស្រុកអារញ្ញ ខេត្តស្រះកែវ ស្របពេលមេឃងងឹតឃ្មួរខ្មាញ់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជំនន់ទឹកភ្លៀង ហក់ឡើងនៅចំណុចខ្លះ តាមព្រំដែន នៃខេត្តបន្ទាយមានជ័យ ជាប់នឹងស្រុកអារញ្ញ ខេត្តស្រះកែវ ស្របពេលមេឃងងឹតឃ្មួរខ្មាញ់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្របពេលមេឃ បន្តខ្មៅអួរអាប់ប៉ុន្មានថ្ងៃជាប់ៗគ្នា មកនេះរហូតដល់រសៀលថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២២នេះស្ថានភាពជំនន់ទឹកភ្លៀងបានបន្តហក់ឡើង នៅចំណុចខ្លះតាមព្រំដែននៃខេត្តបន្ទាយ មានជ័យ ជាប់នឹងស្រុកអារញ្ញ ខេត្តស្រះកែវ ដែលកំពុង មានទឹកជំនន់ដែរនោះ ។

បើយោងតាមមន្ត្រីអាជ្ញាធរ សមត្ថកិច្ចកងកម្លាំង និងមន្ត្រីជំនាញក្រសួង និងមន្ទីរធនធានទឹកបានឱ្យដឹងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នេះពីស្ថានភាពទឹកជំនន់ និងអាកាសធាតុនៅខេត្តបន្ទាយមានជ័យដូចតទៅ ៖

១- ស្ថានភាពទឹក ច្រកទឹកអូរ (ព្រំដែន) ស្ពានច្រក ព្រំដែនតំបន់ម៉ាឡៃ (កម្ពុជា) ភូមិក្បាលស្ពានឃុំ-ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឈមនឹងច្រកព្រំដែនតំបន់ណងព្រឺ ឃុំណងព្រឺ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទឹកបានឡេីង ៤,៥ ម៉ែត្រ (កំពស់ទឹក ១,២ ម៉ែត្រ ទទឹងអូរ ១២ ម៉ែត្រ) មានជំនន់ទឹកភ្លៀង ហូរលើស្ពាន)។ ពេលនេះ អាកាសធាតុ មេឃអាប់អួរ មានភ្លៀងធ្លាក់ កម្រិតខ្សោយទៅមធ្យម ។

២- ស្ថានភាពទឹកនៅអូរល្ហុង (អូរព្រំដែន) ភូមិសន្តិភាព ឃុំទួលពង្រ និងចំណុចអូរខៃដន ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បន្តហក់ឡេីងកម្រិតកំពស់ទឹក ៥,៣៦ ម៉ែត្រ (កំពស់ឱ្យប្រយ័ត្ន ៥,៥ ម៉ែត្រ)។ តែទឹកហូរធម្មតា ដែលជាទឹកភ្លៀងក្នុងស្រុក និងទឹកភ្លៀង ហូរមកប្រទេសថៃ។ អាកាសធាតុ ផ្ទៃមេឃអាប់អួរ ប៉ុន្តែពុំមានទឹកជំនន់។

៣- ស្ថានភាពទឹកអូរបីជាន់ (អូរព្រំដែន) ទឹកឡេីងដែរ ក្នុងស្រុកអូរជ្រៅ ដោយមានទឹកហូរ មកពីថៃ និងទឹក ភ្លៀងក្នុងស្រុក ប៉ុន្តែមិនមានជំនន់ផ្ទៃមេឃខ្មៅអាប់អួរ ។

៤- ស្ថានភាពទឹកនៅអូរកំបុត និងច្រកទឹកអាងក្តឹបថ្ម ឃុំគោករមៀត នៅស្រុកថ្មពួក មានទឹកហូរមកពីដីថៃ ទឹក ភ្លៀង តែមិនមានជំនន់ទេ។ អាកាសធាតុមេឃអាប់អួរ ។

៥- ស្ថានភាពទឹកស្ទឹងមង្គលបូរី ស្រកនៅកម្រិតកំពស់ ៥,១ ម៉ែត្រ មិនមានជំនន់ទេ (កំពស់ប្រុងប្រយ័ត្ន ៦,៥ ម៉ែត្រ)។

៦- ស្ថានភាពទឹកស្ទឹងក្រុងសិរីសោភ័ណ ឡេីងនៅកម្រិតកំពស់ ៦,៩៧ ម៉ែត្រ(កំពស់ប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ)។

៧- ស្ថានភាពទឹកស្ទឹងស្ពានស្រែង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ឡេីងកម្រិតកំពស់ ១៣,៤៦ ម៉ែត្រ (កំពស់ប្រុងប្រយ័ត្ន ១៤,០០ ម៉ែត្រ) ។

៨- ស្ថានភាពទឹកអាងត្រពាំថ្មឃុំប៉ោយចារនៅស្រុកភ្នំ ស្រុក ឡើងនៅកម្រិតកំពស់ ១៦.៩៨ម (កម្រិតប្រកាស ១៧.៤០ ) ពោលគឺ នៅគ្រប់គោលដៅនៃទិសនានាក្នុងខេត្ត មានស្ថានភាពទឹកហក់ឡើងខ្លះ ។

ឯជំនន់ទឹកភ្លៀងនៅចំណុចខ្លះ នៃស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រ ក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ បាននឹងកំពុងហក់ឡើង។ ទឹកទាំងនោះក៏មានមួយផ្នែក ធំ និងត្រូវហូរមកព្រំដែន កម្ពុជា ថៃ ដែលជាស្ថានដីទាបជាង៕

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.