ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ដ្ឋមន្ដ្រីវៀតណាម ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានី ហាណូយនិង រាជធានីភ្នំពេញ

ដ្ឋមន្ដ្រីវៀតណាម ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានី ហាណូយនិង រាជធានីភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដ្ឋមន្ដ្រីវៀតណាម ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានី ហាណូយនិង រាជធានីភ្នំពេញ

វៀតណាម៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃមកនេះ នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គម និយមវៀតណាម នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២  រួមដំណើរដោយ លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលជួបសំដែងការគួរសម និងសំណេះសំណាលជាមួយលោកPham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធា រណរដ្ឋសង្គមនិយមវៀតណាម។

    នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គម និយមវៀតណាម បានថ្លែងថា ដំ ណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញមកកាន់ទីក្រុងហាណូយ និងទីក្រុងហូជីមីញនៅពេលនេះ ពិតជាមានអត្ថន័យយ៉ាងសំខាន់ក្នុងការរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង» រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ព្រមទាំងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញ ក៏ដូចជារវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ ស្របគ្នានឹងការអបអរ សាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេស ទាំងពីរ(២៤/០៦/១៩៧៧-២៤/០៦/ ២០២២)។

     លោកបានបន្ថែមថា៖ ប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីចូលរួមអបអរសាទរ ឆ្នាំមិត្តកម្ពុជា-វៀតណាម ឆ្នាំ២០២២ ជាពិសេសខួបលើកទី៤៥ នៃ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន ដើម្បីនាំសុខសន្តិភាពទាំងស្រុងជូនដល់កម្ពុជា។

   លោកនាយករដ្ឋមន្ត្រីក៏បានលើកសរសើរ និងអបអរសាទរចំពោះជ័យជំនះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ ដោយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលនេះនឹងអនុញ្ញាតឱ្យកម្ពុជាសម្រេចបានបន្ថែមទៀតនូវការកសាងសន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យ និងសុខដុមរមនាសម្រាប់កម្ពុជា ។

    លោក ឃួង ស្រេង បានជម្រាបជូនលោក នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ផងដែរអំពីសភាពការណ៍ទូទៅនៅកម្ពុជា និង នៅរាជធានីភ្នំពេញ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ ជាមួយនឹងការគ្រប់គ្រងបានល្អប្រសើរនូវការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងបង្ការជូនប្រជាពល រដ្ឋដោយឥតគិតថ្លៃតាមអភិក្រម «ផ្ការីក» និងការស្រោចវ៉ាក់សាំងដោយចាប់ផ្តើមចេញដំណើរពីរាជធានីភ្នំពេញ ព្រមទាំងបន្តចាក់ជូនប្រជាពលរដ្ឋនូវដូសជំរុញទី៣ ទី៤ និងទី៥ បន្តទៀត។

    លោក ឃួង ស្រេង ក៏បានថ្លែងអំណរ គុណចំពោះការជួយគាំទ្ររបស់ លោក នាយករដ្ឋមន្ត្រីវៀតណាមដែលបានសន្យាថា នឹងបន្តគាំទ្រ និងបង្កលក្ខណៈល្អប្រសើរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការល្អនៅកម្រិតថ្នាក់ក្រោមជាតិរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដោយឈរលើស្មារតីស្មោះត្រង់នឹងគ្នា ទុកចិត្តគ្នា និងទំនួលខុសត្រូវ តាមរយៈការផ្តល់អាទិភាពខ្ពស់ក្នុងការរក្សា និងជំរុញភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិត ស្ថេររឹងមាំយូរ អង្វែងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង រវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងការងារពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិ ភាពមួយចំនួន ដោយផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ អប់រំ និងសុខាភិបាល។

       លោកនាយករដ្ឋមន្ត្រីវៀតណាម និងលោក ឃួង ស្រេង ក៏បានលើកឡើងផងដែរពីគោលបំណងបង្កើនទស្សនកិច្ចយុវជនក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ លើការងារអភិវឌ្ឍទីក្រុង សម្រាប់អ្នកបន្តវេននៃទំនាក់ទំនងរវាងទីក្រុងទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ៕

       

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.