
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា អញ្ជើញចូលរួមប្រជុំដោះស្រាយពាក្យបណ្តឹងប្រជាពលរដ្ឋ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណ:អភិបាលខណ្ឌ៧មករា បានដឹកនាំកិច្ចប្រជុំដោះស្រាយករណីទំនាស់ព្រំដីនៅដីឡូតិ៍លេខ ១៤៧ , ១៤៩ ,១៥១ ផ្លូវ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានការចូលរួមពី លោក ឡុង សុក្រវិទូ ប្រធានការិ-នីតិកម្ម និង សម្រុះសម្រួលវិវាទមូលដ្ឋាន ខណ្ឌ៧មករា លោក ប៉ោ តុង អនុប្រធានការិ-ភូមិបាល លោកចៅសង្កាត់រងទី១ និង ភាគី ទាំងដើមបណ្តឹង និង ចុងបណ្តឺង៕













