ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមាន តម្លៃជាង១៤លានដុល្លារត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវហើយ
ពិធីសម្ពោធនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង
មហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ នូវអគាររដ្ឋបាលកម្ពស់១០ជាន់ និងអគារសាលប្រជុំកម្ពស់៣ជាន់ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញឧត្តមសេនីយ៍ ស ថេត បានឱ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពអគាររដ្ឋបាលដែលមានស្រាប់ មានសភាពចាស់ទ្រុឌទ្រោមមិនអាចធានាដល់ការបំពេញភារកិច្ចនោះ ខ្ញុំបាទបានគោរពរាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង ដើម្បីជ្រាបអំពីស្ថានភាពនិងការលំបាកទាំងនេះ និងគោរពសុំគោលការណ៍ដើម្បីសាងសង់អគារថ្មីជំនួសវិញ។




