ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ទេសរដ្ឋមន្ត្រីគន់គីមត្រួតពិនិត្យកងទ័ពធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ ដើម្បីពង្រឹងសមត្ថភាពជួយប្រជាជនពីទឹកជំនន់

ទេសរដ្ឋមន្ត្រីគន់គីមត្រួតពិនិត្យកងទ័ពធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ ដើម្បីពង្រឹងសមត្ថភាពជួយប្រជាជនពីទឹកជំនន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទេសរដ្ឋមន្ត្រីគន់គីមត្រួតពិនិត្យកងទ័ពធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ ដើម្បីពង្រឹងសមត្ថភាពជួយប្រជាជនពីទឹកជំនន់

ខេត្តកំពង់ឆ្នាំង៖​នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ កងទ័ពនៃកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ នៃកងពលតូចអន្តរាគមន៍លេខ១ បានធ្វើលំហាត់សមយុទ្ធជំនាញ​សង្គ្រោះគ្រោះមហន្តរាយ​ដោយ​ទឹកជំនន់ ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីលំហាត់សមយុទ្ធជំនាញសង្គ្រោះគ្រោះ មហន្តរាយដោយទឹកជំនន់ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ បានឱ្យដឹងថា តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធាន​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ​លេខ៧២៥ នៃកងពលតូចអន្តរាគមន៍លេខ១ បានរៀបចំលំហាត់សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ​ដោយទឹកជំនន់ស្របពេលតែងតែកម្ពុជាប្រឈមដោយសារជំនន់ទឹកភ្លៀង។

ទេសរដ្ឋមន្រ្តីគន់ គីម  បន្តថា ការៀបចំលំហាត់សមយុទ្ធនាពេលនេះ គឺជាការដាក់ចេញជា​វិញ្ញាសា និងការរំលឹកដល់បណ្តាកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះ មហន្តរាយទាំងអស់ត្រូវ​ពង្រឹង​សមត្ថភាព ជំនាញ មធ្យោ បាយ និងសម្ភារៈរបស់ខ្លួន ដើម្បីឆ្លើយតប​ចំពោះ​សភាព ការណ៍​កើតឡើង​ជាយថាហេតុដោយសារបញ្ហាគ្រោះ មហន្តរាយទឹកជំនន់។

ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយលោកទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ថា ជាការត្រៀមបង្ការទៅនឹងការប្រែប្រួល​អាកាសធាតុ​ដែលប្រឈមដោយជំនន់ទឹកភ្លៀង ​កងប្រតិបត្តការរុករក ​និងសង្គ្រោះគ្រោះ​មហន្ត រាយ​សរុបចំនួន ១៦កង របស់កងយោធពលខេមរភូមិន្ទ បានត្រៀមរួចរាល់ ដើម្បី​អន្តរាគមន៍ជួយសង្គ្រោះប្រជា ពលរដ្ឋគ្រប់ពេលវេលា។

លោកទេសរដ្ឋមន្រ្តី ថ្លែងបន្តថា ជាមួយការត្រៀមជួយ សង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រោះមហន្តរាយ ក៏បានត្រៀមសម្រាបលទីទួលសុវត្ថិភាពដែលសាងសង់​រួចរាល់ រួមទាំងតង់ដែលជាទីទួលសុវត្ថិភាពបណ្តោះអាសន្ន និងអំណោយជាគ្រឿងឧបភោគ បរិភោគ​ជូនប្រជាពលរដ្ឋផងដែរ។

បន្ថែមពីនេះ ទោះបីពុំប្រឈមទឹកជំនន់ធ្ងន់ធ្ងរគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំប្រជាពលរដ្ឋឱ្យ​ប្រយ័ត្ន​ប្រយែង​កូនចៅតូចៗ​ ដើម្បីចៀសវាងពីគ្រោះអកុសលនានាពីទឹកជំនន់នេះ។ លោកទេសរដ្ឋមន្ត្រីក៏បានក្រើនរំលឹកដល់អាជ្ញាធរខេត្ត ស្រុក ឃុំ ឱ្យបង្កើនការយកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​របស់ប្រជាពលរដ្ឋ​ និងការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះជំនន់ទឹកភ្លៀងនេះ។

គួរបញ្ជាក់ថា ​ បន្ទាប់​ពី​អញ្ជើញ​ត្រួតពិនិត្យលំហាត់សមយុទ្ធលោកទេសរដ្ឋមន្រ្តី បាន​អញ្ជើញ​ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំង និងចែកអំណោយគ្រឿងឧបភោគបរិភោគ​ជូន​ប្រជាពលរដ្ឋ៕

     

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.