ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

សម្ដេច​ក្រឡា​ហោម​ស​ខេងអញ្ជើញប្រកា​សផ្ទេរភារកិច្ចនិងតែងតាំងមុ​ខតំណែង​អគ្គាធិការ​នៃអគ្គាធិកា​រដ្ឋានក្រសួង​មហាផ្ទៃ

សម្ដេច​ក្រឡា​ហោម​ស​ខេងអញ្ជើញប្រកា​សផ្ទេរភារកិច្ចនិងតែងតាំងមុ​ខតំណែង​អគ្គាធិការ​នៃអគ្គាធិកា​រដ្ឋានក្រសួង​មហាផ្ទៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ដេច​ក្រឡា​ហោម​ស​ខេងអញ្ជើញប្រកា​សផ្ទេរភារកិច្ចនិងតែងតាំងមុ​ខតំណែង​អគ្គាធិការ​នៃអគ្គាធិកា​រដ្ឋានក្រសួង​មហាផ្ទៃ

ទីស្ដីការក្រសួងមហាផ្ទៃ៖នាព្រឹកថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរកិច្ច និងតែងតាំងមុខតំណែងអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, បណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម អ៊ីវ លាង អគ្គាធិការ ដែលត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍អំពីអគ្គាធិការដ្ឋានជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលថា ចំពោះការងារអធិការកិច្ចដោះស្រាយពាក្យបណ្តឹងក្នុងរយៈពេល ៤ឆ្នាំនេះ អគ្គាធិការដ្ឋាន បានធ្វើការងារអធិការកិច្ច ចំនួន ២៨៦សំណុំរឿង ក្នុងនោះ អគ្គាធិការដ្ឋាន បានទទួលពាក្យបណ្តឹង ចំនួន ៣៩៩២សំណុំរឿង, បណ្តឹងពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋ ចំនួន៨១ សំណុំរឿង, បណ្តឹងរបស់ប្រជាពលរដ្ឋជាមួយអាជ្ញាធរ ចំនួន ១៥១០សំណុំរឿង, បណ្តឹងពាក់ព័ន្ធនឹងកំហុសឆ្គង ការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី ចំនួន ២៣៥៧សំណុំរឿង, ករណីអាជ្ញាធរជាមួយអាជ្ញាធរ ចំនួន ៨៤សំណុំរឿង ក្នុងនោះ បានដោះស្រាយបញ្ចប់ចំនួន ៣៨១៣សំណុំរឿងហើយ កំពុងបន្តនិតិវិធី ចំនួន ១៧៩សំណុំរឿង។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឡើងអានព្រះរាជក្រឹត្យ ស្ដីពីការតែងតាំងមុខតំណែង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ដែលត្រូវបានតែងតាំងជាអគ្គាធិការថ្មី បានធ្វើការប្ដេជ្ញាចិត្តថា នឹងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ, អនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌និងប្រសិទ្ធភាព, អនុវត្តការណែនាំចង្អុលបង្ហាញ និងផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ក៏ដូចជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីពង្រឹងការគ្រប់គ្រង ដឹកនាំប្រកបដោយប្រសិទ្ធភាពតម្លាភាព។
ឯកឧត្តមបានបន្តប្តេជ្ញា ប្រកាន់ខ្ជាប់នូវគុណសម្បត្តិ៤យ៉ាង គឺ ឆន្ទៈ ម្ចាស់ការ មនសិការៈ វិជ្ជាជីវៈ និងភក្តីភាព ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ប្តេជ្ញាពង្រឹងរបៀបរបបធ្វើការងារឈរលើទស្សនៈសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវក្នុងការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងលើកទឹកចិត្តមន្ត្រីឱ្យខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេច បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៊ីវ លាង ក្នុងរយៈពេលកន្លងមកនេះ ឯកឧត្តម បានបំពេញការងារ និងដឹកនាំចាត់ចែង ព្រមទាំងអភិវឌ្ឍន៍អគ្គាធិការដ្ឋាន ឱ្យមានការរីកចម្រើនជាបន្ដបន្ទាប់។ សម្ដេចបន្ដថា អគ្គាធិការដ្ឋាន គឺជាអង្គភាពមួយគាំទ្រដោយការអនុវត្ត និងតួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃ ឱ្យកាន់តែល្អប្រសើរ។ សម្ដេចក្រឡាហោម បន្ថែមថា ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ តែងតែមានការផ្លាស់ប្ដូរអ្នកដឹកនាំ ហើយអគ្គាធិការដ្ឋាន ពិតជាមានការអភិវឌ្ឍរីកចម្រើន រហូតមកដល់រយៈពេលចុងក្រោយនេះ ឃើញថា បានតម្រង់ទិសត្រឹមត្រូវច្បាស់លាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានជឿជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ នឹងមានសមត្ថិភាព ក្នុងការបន្ដវេនពី ឯកឧត្តម អ៊ីវ លាង ហើយធ្វើយ៉ាងចាត់ចែងការងារនៅអគ្គាធិការដ្ឋាន ឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ សម្ដេច បានស្នើដល់ ឯកឧត្តម និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅអគ្គាធិការដ្ឋានទាំងអស់ ត្រូវបន្ដគាំទ្រ ដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ដើម្បីអាចបំពេញតួនាទីភារកិច្ចនេះ ប្រកបដោយជោគជ័យបន្ថែមទៀត។
លើសពីនេះ សម្ដេចក្រឡាហោម បានសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទាំងអស់ និងគាំទ្រ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ដើម្បីបំពេញភារកិច្ចឱ្យតែល្អប្រសើរ។ សម្ដេច បន្ដថា ក្រសួងមហាផ្ទៃ មានភារកិច្ចធំៗចំនួន២ រួមមាន៖ ការរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ។
សូមជម្រាបជូនដែរថា នាពេលថ្មីៗនេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្កាប់ ឯកឧត្តម អ៊ីវ លាង ពីអគ្គាធិការ នៃអគ្គាធិការដ្ឋាន មកជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។ ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការរង មកជាអគ្គាធិការ អគ្គធិការដ្ឋាន នៃក្រសួងមហាផ្ទៃ៕
ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.