ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើមន្ត្រីធ្វើជាគំរូនៃការគោរពច្បាប់ចរាចរណ៍ 

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើមន្ត្រីធ្វើជាគំរូនៃការគោរពច្បាប់ចរាចរណ៍ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតក្នុងអត្រាខ្ពស់គួរឱ្យព្រួយបារម្ភ ដែលកើតចេញពីការបើកបរដោយមិនបានគោរពច្បាប់ចរាចរណ៍។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់មន្ត្រីរាជការទាំងអស់ ឱ្យធ្វើជាគំរូគោរពច្បាប់ចរាចរណ៍ គំរូក្នុងការបើកបរ និងជួយអប់រំសាច់ញាតិ ដើម្បីឆ្ពោះទៅការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។

ការអំពាវនាវរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងប្រគល់មួកសុវត្ថិភាពជាងមួយពាន់មួកជូនមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលធ្វើដំណើរដោយម៉ូតូ។

ក្នុងពិធីនេះលោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹកជញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងគួរឱ្យព្រួយបារម្ភ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។

លោកស្រី បានគូសបញ្ជាក់ថា ក្នុងអត្រាគ្រោះថ្នាក់ចរាចរណ៍ ១០០ករណី មានអ្នកជិះម៉ូតូ ៧០ភាគរយ ហើយអ្នកអត់ពាក់មួកសុវត្ថិភាពរហូតដល់ទៅ ៧៥ករណី។ មូលហេតុដែលនាំឱ្យកើតគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបត់ និងវ៉ាជែងដោយប្រថុយប្រថាន ការមិនប្រកាន់ស្តាំ ស្រវឹង បច្ចេកទេសយានយន្ត និងងងុយ។

ដោយយោងទៅតាមការសិក្សារបស់អង្គការដៃគូអភិវឌ្ឍន៍ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា បច្ចុប្បន្នការខាតបង់របស់កម្ពុជាដោយសារគ្រោះថ្នាក់ចរាចរណ៍បានកើនចន្លោះពី ៤២០ ទៅ៤៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយសោកនាដកម្មលើដងវិថី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់មន្ត្រីរាជការទាំងអស់ ជាពិសេសមន្ត្រីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើជាគំរូ នៃការគោរពច្បាប់ចរាចរណ៍ ហើយជួយអប់រំបន្ថែមទៅដល់ក្រុមគ្រួសារសាច់ញាតិ និងមិត្តភក្តិ ឱ្យរួមគ្នាគោរពច្បាប់ចរាចរណ៍។

លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដូច្នេះ «សូមមេត្តាចូលរួម ហើយធ្វើជាគំរូដល់ប្រជាពលរដ្ឋយើង។ បើយើងជិះម៉ូតូ យើងជាមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អ្នកតាក់តែងច្បាប់ត្រូវតែគោរពច្បាប់។ ជាពិសេសរថយន្តយើងនេះផ្លាកលេខ២៥ អ្នកកាសែតចូលចិត្តណាស់ថត ឱ្យតែឃើញផ្លាកលេខ២៥ថតហើយ ២៥ហ្នឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ គាត់បង្ហោះហើយថា មើលអ្នកធ្វើច្បាប់មិនគោរពច្បាប់»។

លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវណែនាំដល់អ្នកបើករថយន្តរបស់ខ្លួន ឱ្យគោរពច្បាប់ចរាចរណ៍ និងប្រយ័ត្នប្រយែងខ្ពស់បំផុតលើការបើកបរ ដើម្បីជាគំរូសម្រាប់ប្រជាពលរដ្ឋ។

របាយការណ៍បានបង្ហាញថា ពេញមួយឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើតមាន ២,៦៧០លើក។ គ្រោះថ្នាក់នេះថយចុះប្រមាណ ១៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ៣,១៧៦លើក។

ក្នងនោះ អ្នកស្លាប់បាត់បង់ជីវិតមានចំនួន ១,៤៩៧នាក់ ថយចុះប្រមាណ ៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានអ្នកស្លាប់ចំនួន ១,៦៤៦នាក់។ ចំណែកអ្នករងរបួសមានចំនួន ៣,៦១៥នាក់ គឺមានការថយចុះ ១, ០៧១នាក់ ស្មើនឹង ២៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានអ្នករងរបួសរហូតដល់ ៤,៦៨៦នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.