ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!

ផ្លូវបេតុងអាមេ នៅភូមិកែវក្រសាំង ត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនៅថ្ងៃនេះ

ផ្លូវបេតុងអាមេ នៅភូមិកែវក្រសាំង ត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនៅថ្ងៃនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ផ្លូវបេតុងអាមេ នៅភូមិកែវក្រសាំង ត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនៅថ្ងៃនេះ

(ខេត្តកែប)៖ ផ្លូវបេតុងអាមេ១ខ្សែដែលមានប្រវែង១២៥០ម៉ែត្រ ស្ថិតក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុង/ខេត្តកែប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប ឯកឧត្តម រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

បើតាមរបាយការណ៍ស្វាគមន៍ របស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត ឱ្យដឹងថា ផ្លូវបេតុង មួយខ្សែដែរត្រូវកាត់ខ្សែបូរ សម្ពោធ ដាក់ឱ្យប្រើសប្រាសជាផ្លូវការនាពេលនេះមានប្រវែងសរុប ១.២៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ​ តភ្ជាប់ ពីផ្លូវជាតិ៣៣A ទៅកាន់ផ្លូវជាតិលេខ៣៣។ ឯកឧត្តម​បាន បញ្ជក់ថា ខេត្តកែប​ បច្ចុប្បន្ននេះពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននឹងកំពុង ប្រឹងប្រែង កសាង ជួសជុលផ្លូវជាតិ ផ្លូវលំ រៀបចំរមណីដ្ឋានទេសចរណ៍ តំបន់ឆ្នេរឱ្យកាន់តែមានភាពស្រស់ត្រកាល និងមានអនាម័យបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពគួរជាទីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកសម្រាក លំហែកំសាន្ត នៅតំបន់ឆ្នេរសមុទ្រខេត្តកែបកាន់តែមានសន្ទុះច្រើនឡើងៗទៅអនាគត​។ ពិសេសពេលនេះ ផ្លូវបេតុងថ្មីនេះ នឹងបម្រើតម្រូវការមមារញឹក ព្រោះបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ ក៏ដូចជាភ្ញៀវទេសចរមកពីភ្នំពេញនឹងបណ្ដាខេត្តផ្សេងៗ​ អាចធ្វើដំណើរឆ្លងកាត់ផ្លូវនេះទៅលេងឆ្នេរកែប ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សាតាមផ្លូវនេះ បានយ៉ាងងាយស្រួលផងដែរ។

មានប្រសាសន៍ សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងឱកាសនោះ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម ប្រសិទ្ធ បានលើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែ គិតគូដល់សុខទុក្ខ ការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ហើយបានឧបត្ថម្ភគ្រប់បែបយ៉ាង ជាក់ស្តែងថ្ងៃនេះ ក្រោមដំបូលនៃសុខសន្តិភាព ខេត្តកែបរបស់យើង ទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ពិសេស ការពង្រីកហេដ្ឋារចនាសម្ពន្ធ ជាប្រយោជន៍សម្រាប់បម្រើឱ្យវិស័យសេដ្ឋកិច្ច សង្គមកិច្ច មានភាពងាយស្រួសដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងជួយសម្រួលការចរាចរកសិផល ផលនេសាទ របស់បងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធា​ រួមចំណែកកាត់បន្ថយភាពក្រីក្រ កាន់តែឆាបរហ័ស។

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ បាបន្ថែមទៀតថា​ ទោះយ៉ាងណា សមិទ្ធផលទាំងនេះពុំទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ យើងនឹងខិតខំរួមគ្នាបន្តទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែមានការរីកចម្រើនជឿនលឿនទៅមុខ ដូច្នេះយើងត្រូវតែរួមគ្នារក្សាការពារនូវសុខសន្តិភាព ដែលយើងកំពុងមានដូចបច្ចុប្បន្ននេះ កុំជឿការញ៉ុះញុង បង្ករអសន្តិសុខ និងអនាធិបតេយ្យក្នុងសង្គមជាតិ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងបន្តអនុវត្ត នូវវិធានការ បីកុំ បីការពារ ព្រមទាំងទៅទទួលវ៉ាក់សាំង ដូសជម្រុញឱ្យបានគ្រប់ៗគ្នា ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងបំប្លែងខ្លួនថ្មី(អូមីក្រុង)។

បន្ទាប់ពី ផ្តល់ជូនវត្ថុអនុស្សាវរីយ៍ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកចូលរួមនូវ ក្រមារពោះគោម្នាក់មួយ និងថវិកាមួយចំនួន រួចមក​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ បានអញ្ជើញកាត់ខ្សែបូរ ជានិមិត្តរូបនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ ផ្លូវបេតុងដ៏ស្រស់ស្អាត់មួយនេះ៕ សេង ណារិទ្ធ

Filed in: Uncategorized, កសិកម្ម, គ្រឿងញៀន, គ្រោះថ្នាក់​ចរាចរណ៍, បញ្ហាផ្លូវភេទ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​សំខាន់ៗ, ព័ត៌មានអន្តរជាតិ, រាយការណ៍ពិសេស, វប្បធម៌, សន្តិសុខ សង្គម, សិល្បៈ, សូម​ជួយ​ស៊ើប​អង្កេត, សេដ្ឋកិច្ច, ស្នាដៃ​ និង អភិវឌ្ឍន៍, អគ្គិភ័យ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.