ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាល ប្រកាន់យកនូវអភិក្រម ក្នុងការខិតខំការដោះស្រាយដោយភាពអត់ធ្មត់ និងការប្រើប្រាស់មធ្យោបាយសន្តិវិធី ក្នុងការស្វែងរកដំណោះស្រាយ ដោយចៀសវាងការបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ==> សម្តេចតេជោ ហ៊ុន សែន ណែនាំកាសែតថៃ The Nation ឱ្យមានវិជ្ជាជីវៈក្នុងសរសេរ ==> លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ទទួលឧបករណ៍ចម្រោះទឹកស្អាត OSMOSIS ក្រោមជំនួយហិរញ្ញប្បទានរបស់ប្រទេសចិន ផ្ដល់ជូនសាលាបឋមសិក្សា និងអនុវិទ្យាល័យថ្មបើក ==> ការវាស់វែងបណ្តោះអាសន្ន មិនអាចលុបផែនទីឆ្នាំ១៩០៧ បានឡើយ៖ សញ្ញាជោគជ័យនៃយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» របស់កម្ពុជា ==> កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងកាច់ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានធ្វើការចុះបង្ក្រាបជាកស្តែងករណីជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់មួយលើក ចំនួន ០២ ទីតាំង ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តជំរុញឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ! ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា–ថៃ (JBC) ក្នុងខេត្តចាន់បុរី ប្រទេសថៃ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ចូលរួមចលនាផ្សព្វផ្សាយវីដេអូស្ដីពីការបញ្ចៀសកុមារ ពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក ==> ពិធីក្រុងពាលីសុំសេចក្តីសុខសប្បាយក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារមន្ទីរពេទ្យបង្អែកស្វាយជ្រំថ្មី ==> ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្វាយសារលិខិតចូលរួម រំលែកព្រះរាជមរណទុក្ខ ចំពោះការយាងសោយទិវង្គត របស់សម្តេចក្រុមព្រះ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្វាយសារលិខិតចូលរួម រំលែកព្រះរាជមរណទុក្ខ ចំពោះការយាងសោយទិវង្គត របស់សម្តេចក្រុមព្រះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន មានសេចក្តីរន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមា ចំពោះការយាងសោយទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ក្នុងសារលិខិតចូលរួមរំលែកព្រះរាជមរណទុក្ខថ្វាយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រា បុត្រី ព្រមទាំងព្រះរាជវង្សានុវង្ស នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទូលថ្វាយថា «ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ទូលព្រះបង្គំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមចូលរួមរំលែកព្រះរាជមរណទុក្ខជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ជាព្រះជាយា និងព្រះរាជបុត្រា បុត្រី ព្រមទាំងព្រះរាជវង្សានុវង្សប្រកបដោយអនិច្ចលក្ខណធម៌សង្វេគស្ដាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទូលថ្វាយថា ការយាងសោយទិវង្គតរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់បានបំពេញព្រះហឫទ័យស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិកាមោះមុត និងវាងវៃជាអតិបរមា។

លោកទេសរដ្ឋមន្ត្រី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានលំឱនកាយវាចាចិត្តឧទ្ទិសបួងសួង សូមឱ្យដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ សូមទ្រង់យាងទៅកាន់ឋានព្រះបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គត ក្នុងព្រះជន្ម ៧៧ព្រះវស្សា នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។ សម្តេចក្រុមព្រះធ្លាប់បានធ្វើជានាយករដ្ឋមន្ត្រីទី១ នៅក្នុងអាណត្តិទី១ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានយាងបំពេញព្រះរាជតួនាទីជាព្រះប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.