ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រថយន្តដើរដោយថាមពលអគ្គីសនី ដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រថយន្តដើរដោយថាមពលអគ្គីសនី ដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា រថយន្តដើរដោយថាមពលអគ្គីសនី ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ទៅក្នុងបរិយាកាស ដែលអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសមពីសំណាក់លោកស្រី Tina Red shaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងគណៈប្រតិភូអមដំណើរដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅទីស្តីការក្រសួងសាធារណការ។

បន្ទាប់ពីជំនួបសម្តែងការគួរសមនេះបានបញ្ចប់ គណៈប្រតិភូក៏បានធ្វើដំណើរតាមរថយន្ដដើរដោយថាមពលអគ្គិសនី ដើម្បីធ្វើតេស្តសាកល្បងប្រសិទ្ធភាព នៃការប្រើប្រាស់រថយន្តប្រភេទនេះក្នុងដំណើរឆ្ពោះទៅចូលរួមកិច្ចពិភាក្សានៅសណ្ឋាគារ Raffles le Royal Hotel ក្រោមប្រធានបទ៖ «អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» ដោយមានការចូលរួមពីលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា «ថ្ងៃនេះខ្ញុំបានធ្វើដំណើរតាមរថយន្តដើរដោយថាមពលអគ្គិសនី I-Pace electric Jaguar មកចូលរួមកិច្ចពិភាក្សាថ្ងៃនេះ ជា បទពិសោធន៍ដ៏អស្ចារ្យមួយរបស់ខ្ញុំ វាដូចជាការធ្វើដំណើរតាមរថយន្តម៉ាស៊ីនសាំងធម្មតាដូច្នោះដែរ ជារថយន្តអនាគតទំនើប ស្ងាត់ ប្រសិទ្ធភាព និងអាចធ្វើដំណើរបាន ដោយរលូននៅលើផ្លូវ»។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី (EVs) និងធានាឱ្យមានហេដ្ឋារចនា សម្ព័ទាំងមូលសម្រាប់ EVsនៅកម្ពុជា ក្នុងនោះរួមមាន៖ស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោល អាគុយ និងធានាថា EVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ក្រសួងកំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសេចក្តីព្រាងគោលនយោ បាយជាតិស្តីពី ការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន ២០២២-២០៣១ ហើយសេចក្តីព្រាងគោលនយោបាយជាតិនេះ ត្រូវបានឯកភាពជាគោលការណ៍ ដោយភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងវិទ្យាសាស្ត្រឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ។

លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបញ្ជាក់ដែរថា រដ្ឋាភិបាលអូស្ត្រាលី បាននិងកំពុងផ្តល់គាំទ្រដល់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ថាមពលកកើតឡើងវិញយ៉ាងសកម្ម ដែលជា ផ្នែកមួយនៃផែនការអភិវឌ្ឍន៍ថាមពលសម្រាប់កម្ពុជា ដោយសហការជាមួយវិស័យឯកជន ហើយតាមការសិក្សាបឋម បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជា មានថាមពលពន្លឺព្រះអាទិត្យ និងខ្យល់យ៉ាងច្រើនដែលជាប្រភពថាមពលកកើតឡើងវិញប្រកបដោយសក្កានុពល និងអាចធានាដល់ប្រសិទ្ធភាពនៃការចំណាយផងដែរ។

លោកស្រី Tina Red shaw ក៏បានសម្តែងនូវមោទនភាពដែលបានទទួលរថយន្តដែលដើរដោយថាមពលកកើតឡើងវិញ ធ្វើឱ្យមានការចាប់អារម្មណ៍ដល់បណ្ដាថ្នាក់ ដឹកនាំសំខាន់ៗ ក៏ដូចជាសាធារណៈជនទូទៅ និងបានបញ្ជាក់ថា ការប្រើប្រាស់រថយន្តដើរដោយថាមពលកកើតឡើងវិញនេះ ជួយដល់ការកាត់បន្ថយនូវការបញ្ចេញឧស្ម័ន កាបូនទៅក្នុងបរិយាកាស ជួយឱ្យបរិស្ថានស្អាតបៃតង និងប្រកបដោយបច្ចេកវិទ្យាទំនើបផងដែរ ហើយប្រសិនបើចង់ដោះស្រាយការប្រែប្រួលអាកាសធាតុ និងធានាបាន នូវស្ថិរភាពអាកាសធាតុសម្រាប់មនុស្សជំនាន់ក្រោយ ចាំបាច់ត្រូវដោះស្រាយ ការបំភាយឧស្ម័ន កាបូនចេញពីការដឹកជញ្ជូន។

ជាមួយគ្នានោះលោក កែវ រតនៈ ក៏បានសម្តែងសុទិដ្ឋិនិយមចំពោះការរួមសហការគ្នារវាងការផ្គត់ផ្គង់អគ្គិសនី និងបណ្តាញអគ្គិសនីនាពេលអនាគត។ ជាមួយនឹង គោលនយោបាយវៃឆ្លាត និងការប្ដេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នកម្ពុជាមានថាមពលកកើតឡើងវិញ នៅក្នុងបណ្ដាញចែកចាយ អគ្គិសនីកម្ពុជាចំនួន៩% និងក្នុងពេលខាងមុខនឹងឡើងដល់១០% ខណៈការផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពលកកើតឡើងវិញក្នុងកម្រិតពិភពលោក គិតជាមធ្យមមានប្រហែលពី៤% ទៅ ៥% ស្ថិតក្នុងស្ថានភាពល្អ។

គួរបញ្ជាក់ដែរថា រថយន្តដើរដោយថាមពលអគ្គិសនី ជួយឱ្យបរិស្ថានស្អាត មានប្រសិទ្ធភាពជាង រថយន្តប្រើសាំង និងអាចជួយកាត់បន្ថយ ការបំពុលខ្យល់ ក្នុងទីក្រុងនានា ដូចជា៖ ទីក្រុងភ្នំពេញជាដើម ដោយសាររថយន្តប្រភេទនេះមិនប្រើសាំងក្នុងដំណើរការរបស់វាទេ។ រថយន្តអគ្គិសនីក៏ជួយកាត់បន្ថយការ បំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាសបើទោះបីជាបណ្តាញអគ្គិសនីត្រូវបានដំណើរការដោយធ្យូងថ្មក៏ដោយ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.