ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ចេញផ្សព្វផ្សាយយ៉ាងសកម្មពីឱកាសការងារនៅក្នុងពិព័រណ៍ការងារអនឡាញ ឆ្នាំ២០២១

សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ចេញផ្សព្វផ្សាយយ៉ាងសកម្មពីឱកាសការងារនៅក្នុងពិព័រណ៍ការងារអនឡាញ ឆ្នាំ២០២១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញយុទ្ធនាការផ្សព្វផ្សាយទូលំទូលាយនៅតាមគោលដៅសង្កាត់ និងខណ្ឌនានាក្នុងរាជធានីភ្នំពេញ ដើម្បីជំរុញនិងកៀរគរយុវជនអំពីអត្ថប្រយោជន៍នៃការទទួលបានឱកាសការងារដ៏សន្ធឹកសន្ធាប់ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ អនឡាញ ឆ្នាំ២០២១ ដែលមានរយៈពេលពីរថ្ងៃគឺថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ នៅក្នុងពិព័រណ៍អនឡាញនេះ មានក្រុមហ៊ុនធំៗប្រមាណ១០០ បានចូលរួមដោយនាំយកឱកាសការងារគ្រប់ប្រភេទជាង ២ម៉ឺន កន្លែងដល់យុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារ។

ថ្លែងក្នុងពិធីបើកជាផ្លូវការពិព័រណ៍ការងារ និងផលិតភាពជាតិ អនឡាញ ឆ្នាំ២០២១ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកានេះ លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានលើកទឹកចិត្ត និងជំរុញឲ្យយុវជនទាំងអស់ចូលរួមនៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ អនឡាញ ឆ្នាំ២០២១ ទាំងអស់គ្នាដើម្បីស្វែងយល់អំពីទីផ្សារការងាររបស់កម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាដើម្បីធ្វើការសម្រេចចិត្តជ្រើសរើសមុខជំនាញ និងគ្រឹះស្ថានសិក្សាឲ្យបានសមស្រប។

លោក សាយ សំអាល់ លើកឡើងថា៖ «ពិព័រណ៍នេះ ជាត្រីវិស័យ ដែលចង្អុលបង្ហាញជូនទៅដល់យុវជនរបស់យើង។ យើងត្រូវដឹងថាប្រទេសរបស់យើងចេញពីត្រង់ណាសព្វថ្ងៃនេះស្ថិតនៅត្រង់ណាហើយទៅមុខទៀតយើងនឹងទៅត្រង់ណា ហើយទីផ្សារកាងាររបស់យើងវានឹងវិវឌ្ឍន៍ទៅតាមនឹង ហើយនេះគឺជារឿងមួយសំខាន់ក្នុងការសម្រាចចិត្តរបស់បងប្អូនយុវជនរបស់យើង»។

នៅក្នុងពិព័រណ៍ការងារអនឡាញនេះ អ្នកស្វែងរកការងារអាចចូលទៅកាន់ទំព័រការងារ www.careerfair.nea.gov.kh  ឬដោនឡូតកម្មវិធីទូរស័ព្ទទាំង IOS និង Android ដើម្បីអាចចូលស្វែងការងារ និងក្រុមហ៊ុនដែលខ្លួនពេញចិត្ត និង អាចដាក់ពាក្យស្វែងរកការងារបានភ្លាមៗតែម្តង។

គួររបញ្ជាក់ជូនដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) និងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ, សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងមានការចូលរួមគ្រាំទ្រពីក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងអង្គការជាតិ-អន្ដរជាតិជាច្រើនផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.