ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

ក្រសួងយុត្តិធម៌ចេញសេចក្តីណែនាំលើកទឹកចិត្តឲ្យមានការដោះលែងនៅក្រៅឃុំ និងការប្រើប្រាស់ការព្យួរទោសក្នុងការកាត់ក្តី ដើម្បីរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែននៅតាមពន្ធនាគារ

ក្រសួងយុត្តិធម៌ចេញសេចក្តីណែនាំលើកទឹកចិត្តឲ្យមានការដោះលែងនៅក្រៅឃុំ និងការប្រើប្រាស់ការព្យួរទោសក្នុងការកាត់ក្តី ដើម្បីរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែននៅតាមពន្ធនាគារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានចេញគោលការណ៍ណែនាំមួយចំនួន ដោយសំដៅជំរុញឲ្យការដោះលែងនៅក្រៅឃុំ ព្រមទាំងជំរុញការកាត់ក្តីឲ្យបានឆាប់ដោយ លើកទឹកចិត្តឲ្យតុលាការ ប្រើប្រាស់វិធានការអនុគ្រោះមួយចំនួន ជាពិសេសការព្យួរទោស ដើម្បីពន្លឿនចំណាត់ការនីតិវិធីនៅក្នុងសំណុំរឿងនិងដើម្បីរួមចំណែកដោះស្រាយ ភាពចង្អៀតណែនក្នុងពន្ធនាគារ។ នេះបើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន  នៅថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២១នេះ។

ការចេញគោលការណ៍ណែនាំរបស់ក្រសួងយុត្តិធម៌ ធ្វើឡើងក្នុងគោលបំណង ដើម្បីដោះស្រាយភាពចង្អៀតណែននៅតាមពន្ធនាគារ បន្ទាប់ពី៖

ទី១៖ ក្រសួងយុត្តិធម៌បានបញ្ចប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូង
ទី២៖ ការជំរុញយន្តការដោះលែងដោយមានលក្ខខណ្ឌ
ទី៣៖ ការពិនិត្យពិចារណាក្នុងយន្តការថ្នាក់ជាតិ ទាក់ទងនឹងការបន្ធូរបន្ថយទោស និងលើកលែងក្នុងឱកាសនៃពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក។

កន្លងមក នៅក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ នៅតាមសាលាដំបូងរាជធានី ខេត្ត ដែលក្រសួងយុត្តិធម៌បានដាក់ចេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ និងត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ និងក្នុងគោលដៅចូលរួមចំណែកក្នុងការកាត់ បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ក្រសួងយុត្តិធម៌បានចេញសេចក្តីណែនាំលេខ ០១ កយ.សណន/២០ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដោយបានណែនាំ អំពីគោលការណ៍ដែលត្រូវអនុវត្តនៅក្នុងដំណាក់កាល អយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ សម្រាប់យុទ្ធនាការដោះស្រាយការកកស្ទះ សំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានីខេត្ត។

ក្រសួងយុត្តិធម៌ពិនិត្យឃើញថា នៅក្នុងរយៈពេល១ឆ្នាំ ១ខែ នៃការអនុវត្តយុទ្ធនាការខាងលើ, សាលាដំបូងរាជធានី ខេត្តបានចូលរួមអនុវត្តប្រកបដោយការយកចិត្តទុកដាក់ និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលការណ៍ណែនាំដែលត្រូវអនុវត្តនៅក្នុងដំណាក់កាលទាំង ៣ ខាងលើ នៃដំណើរការនីតិវិធីតុលាការ។ ជាលទ្ធផលឃើញថា ទាំងសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ ទាំងសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មីជាច្រើន ត្រូវបានតុលាការចាត់ការបានយ៉ាងឆាប់រហ័សស្របតាមនីតិវិធីច្បាប់ ហើយបានចូលរួមចំណែកក្នុងការ កាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារបានមួយកម្រិតផងដែរ ដែលមានខ្លឹមសារលម្អិតដូចមានក្នុង សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងយុត្តិធម៌៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.