ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ សុំពុទ្ធជ័យមង្គលពីព្រះមេគណ និងព្រះអនុគណស្រុកក្រុងទាំង៧ ទូទាំងខេត្ត ក្នុងឱកាសដែលលោក ជាវ តាយ ទើបមកកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ថ្មី

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ សុំពុទ្ធជ័យមង្គលពីព្រះមេគណ និងព្រះអនុគណស្រុកក្រុងទាំង៧ ទូទាំងខេត្ត ក្នុងឱកាសដែលលោក ជាវ តាយ ទើបមកកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ជាថ្ងៃឧបោសថសីល លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ លាង ហៃ ជាវ តាយ អមដំណើរដោយលោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ បានចូលរួមក្នុងពិធីទទួលពុទ្ធជ័យមង្គល ពីព្រះមេគណ និងព្រះអនុគណស្រុកក្រុងទាំង៧ ទូទាំងខេត្ត នៅវត្តកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ពិធីនេះធ្វើឡើង ដើម្បីប្រោះព្រំសុំពុទ្ធជ័យសិរីមង្គល សុំសេចក្ដីសុខ សេចក្ដីចម្រើន ក្នុងឱកាសដែលលោក ជាវ តាយ ទើបចូលកាន់មុខតំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីបន្តដឹកនាំគ្រប់គ្រងបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកបន្ថែមទៀត។

បើតាមលោកអាចារ្យ វង្ស វិមាន ជាអ្នកកាន់កម្មវិធី បានឱ្យដឹងថា ពិធីនេះដំណើរការទៅបាន គឺស្របទៅតាមគន្លងព្រះពុទ្ធសាសនា ដោយមានការសូត្រមន្តប្រោះព្រំ និងជូនពរជ័យ បញ្ជៀសនូវឧបទ្រុបចង្រៃទាំងឡាយ ទាំងពួង សូមឱ្យវិនាសបាត់បង់កុំឱ្យមានសេសសល់ឡើយ និងដើម្បីឱ្យលោកអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ មានឱកាសបម្រើប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឈខេត្តពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងបន្ថែមទៀត។

ក្នុងថ្ងៃដដែលនោះ ថ្នាក់ដឹកនាំបានបន្តរៀបចំថ្វាយទាន ធូប កម្រងផ្កា និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសសូមឱ្យប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ជៀសចេញឱ្យផុតពីជំងឺកូវីដ១៩ (Covid-19)ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.