ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

កុំប្រហែស កុំព្រហើន,នៅទីបំផុត, ក្រសួងមហាផ្ទៃសម្រេចដកតួនាទីនិងឋានន្តរសក្តិពីអធិការរងក្រុងតាខ្មៅម្នាក់វិញហើយដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ

កុំប្រហែស កុំព្រហើន,នៅទីបំផុត, ក្រសួងមហាផ្ទៃសម្រេចដកតួនាទីនិងឋានន្តរសក្តិពីអធិការរងក្រុងតាខ្មៅម្នាក់វិញហើយដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កុំប្រហែស កុំព្រហើន,នៅទីបំផុត, ក្រសួងមហាផ្ទៃសម្រេចដកតួនាទីនិងឋានន្តរសក្តិពីអធិការរងក្រុងតាខ្មៅម្នាក់វិញហើយដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ

កណ្តាល៖ នៅទីបំផុត, លោកអធិការរងក្រុងតាខ្មៅម្នាក់ដែលផ្លោះឡើងពីរងប៉ុស្តិ៍ព្រែកឫស្សី ដោយសប្បាយនឹងតួនាទី នាំគ្នាជប់លៀងផឹកស៊ីបំពានបំរាមរដ្ឋបាលខេត្តកណ្ដាល ហើយឆ្លងកូវីដស្ទើរស្លាប់ស្ទើរស់ ថែមទាំងល្មើសបទបញ្ជា ០០៦ វិន័យកងកម្លាំងនគរបាលជាតិ ពេលនេះត្រូវបាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកតួនាទីនិង ឋានន្តរសក្តិវិញហើយ។ នេះបើយោងតាមប្រកាស លេខ២៦៦៣ ប្រក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដែលបណ្ដាញ សារព័ត៌មានគេហទំពរ័ កម្ពុជាអភិវឌ្ឍន៍

ទើបទទួលនាព្រឹកថ្ងៃទី០៤វិច្ឆិកា ២០២១នេះ។

នៅក្នុងប្រការ១ បានបញ្ជាក់ថា ត្រូវបានអនុវត្តវិន័យក្រោមរូបភាពដកហូតមុខតំណែងចំពោះវីរសេនីយ៍ត្រី ដន សុខរិទ្ធ អត្ថន័យ៧៨១៩៣ ពីអធិការរងនៃអធិការនគរបាលក្រុងតាខ្មៅនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលឱ្យមកជាមន្ត្រី ដោយមូលហេតុ៖ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

គួរជម្រាបផងដែរ លោកអនុសេនីយ៍ឯក ដន សុខរិទ្ធ អត្តលេខ៧៨១៩៣ ជាមន្ត្រីនគរបាលជើងថ្មី ទើបចូលបម្រើការងារមិនទាន់បានប៉ុន្មានឆ្នាំផង ហើយត្រូវបានតម្លើងជាអនុប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី ស្រាប់តែថ្មីៗនេះ ត្រូវបានតែងតាំងជាអធិការរងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល តាមប្រកាសក្រសួងមហាផ្ទៃ លេខ១៧៧៥ ប្រក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ទៀត។លោកអធិការរងខាងលើរូបនេះទើបទទួលបានប្រកាសភ្លាម បានបបួលមិត្តភ័ក្តិ បនភឿននិងបក្សពួកជាមន្ត្រីនគរបាលដូចគ្នាផ្សេងៗទៀត បង្កើតកម្មវិធីជួបជុំ ជប់លៀង ផឹកស៊ីផ្គើននឹងសេចក្ដីណែនាំ របស់រដ្ឋបាលខេត្តកណ្ដាល តាមមាត្រា១០ នៃច្បាប់ស្ដីពីវិធាន ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងបានឆ្លងកូវីដ-១៩ ហើយបានចូលទៅ សម្រាកព្យាបាល នៅមណ្ឌលចត្តាឡីស័ក សាលាគរុកោសល្យវិក្រឹតការខេត្តកណ្ដាលផងដែរ៕      

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.