ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

លោក ហ៊ុន ម៉ានី និងសហការី បានមកធ្វើទស្សនកិច្ចសិក្សានៅតំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយមានដែនកំណត់ ឃែរី វើលដ៍ប្រ៊ីដ ( Custom Bonded Zone and Special Economic Zone, Kerry World bridge) របស់ក្រុមហ៊ុនវើលប្រ៊ីដ គ្រុប

លោក ហ៊ុន ម៉ានី និងសហការី បានមកធ្វើទស្សនកិច្ចសិក្សានៅតំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយមានដែនកំណត់ ឃែរី វើលដ៍ប្រ៊ីដ ( Custom Bonded Zone and Special Economic Zone, Kerry World bridge) របស់ក្រុមហ៊ុនវើលប្រ៊ីដ គ្រុប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

លោក ហ៊ុន ម៉ានី និងសហការី បានមកធ្វើទស្សនកិច្ចសិក្សានៅតំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយមានដែនកំណត់ ឃែរី វើលដ៍ប្រ៊ីដ ( Custom Bonded Zone and Special Economic Zone, Kerry World bridge) របស់ក្រុមហ៊ុនវើលប្រ៊ីដ គ្រុប

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី បានមកធ្វើទស្សនកិច្ចសិក្សានៅតំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយមានដែនកំណត់ ឃែរី វើលដ៍ប្រ៊ីដ ( Custom Bonded Zone and Special Economic Zone, Kerry World bridge) របស់ក្រុមហ៊ុនវើលប្រ៊ីដ គ្រុប ដែលមានអ្នកឧកញ៉ា សៀ ឬទ្ធី  ជាប្រធានក្រុមប្រឹក្សាភិបាល រួចបន្តដំណើរទៅពិនិត្យទីតាំងអាគារ The Kampus។ 

លោក ហ៊ុនម៉ានី បានថ្លែងថា, ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅក្នុងគោលដៅស្វែងយល់បន្ថែមពីសក្តានុពលនៃវិស័យដឹកជញ្ជូន និងភស្តុភារ ដែលកំពុងដើរតួនាទីសំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចជាតិឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០  និងសិក្សាពីឱកាសក្នុងការវិនិយោគធនធានមនុស្សក្នុងវិស័យនេះផងដែរ។   

ដោយផ្អែកលើអនុស្សារណៈយោគយល់រវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនវើលប្រ៊ីដគ្រុប (World Bridge Group)  ស្ថាប័ន​ទាំងពីរ បាន និងកំពុងសិក្សាគម្រោងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញនានាដល់យុវជនកម្ពុជា។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការនេះទៀតសោត នឹងផ្តល់ជាវេទិកាចែករំលែកបទពិសោធន៍ ក៏ដូចជាចំណេះដឹងល្អៗ ដើម្បីជាការ​បំផុសគំនិត​ដល់​យុវជន​ក្នុងការអភិវឌ្ឍខ្លួន និងជាជំនួយស្មារតី សម្រាប់ការត្រៀមខ្លួនប្រឡូកក្នុងទីផ្សារការងារ តាមរយៈកម្មវិធីហ្វឹកហាត់ការងារជាដើម៕

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.