ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

លោក ហ៊ុន ម៉ានី ៖ ខែវិច្ឆិកា ឆ្នាំ២០២១ រៀងរាល់ឆ្នាំ គឺជាការផ្តើមយុទ្ធនាការ “ភ្នំពេញស្អាត” ដែល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចូលរួមផ្តួចផ្តើមគំនិត

លោក ហ៊ុន ម៉ានី ៖ ខែវិច្ឆិកា ឆ្នាំ២០២១ រៀងរាល់ឆ្នាំ គឺជាការផ្តើមយុទ្ធនាការ “ភ្នំពេញស្អាត” ដែល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចូលរួមផ្តួចផ្តើមគំនិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ហ៊ុន ម៉ានី ៖ ខែវិច្ឆិកា ឆ្នាំ២០២១ រៀងរាល់ឆ្នាំ គឺជាការផ្តើមយុទ្ធនាការ “ភ្នំពេញស្អាត” ដែល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចូលរួមផ្តួចផ្តើមគំនិត

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅព្រលប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា,  ខែវិច្ឆិកា ឆ្នាំ២០២១ រៀងរាល់ឆ្នាំ គឺជាការផ្តើមយុទ្ធនាការ “ភ្នំពេញស្អាត” ដែល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចូលរួមផ្តួចផ្តើមគំនិត និងបន្តការគាំទ្ររយៈពេល ៥ឆ្នាំមកហើយ។ លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែងបន្តថា, ដោយឡែកនៅក្នុងឆ្នាំ២០២១នេះ “ភ្នំពេញស្អាត” បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន ក្រោមទិសស្លោក “ទម្លាប់ថ្មី  ទម្លាប់ស្អាត”ដែលកម្មវិធីបើកយុទ្ធនាការត្រូវបានរៀបចំឡើងក្រោមបរិបទនៃបែបបទរស់នៅគន្លងថ្មី​ តាមរយៈប្រព័ន្ធវីដេអូអនឡាញ zoom meeting platform នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ 

សូមបញ្ជាក់ថា, ក្នុងនាម ជាសហស្ថាបនិកមួយរូបនៃគម្រោងស្អាត លោក ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការនេះ ដែលបានរួមចំណែកក្នុងការអប់រំ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាជន និងយុវជនអំពី ការទុកដាក់សម្រាម អនាម័យ និងការស្រលាញ់បរិស្ថាន ដែលបានជះឥទ្ធិពលវិជ្ជមានដល់សង្គម ជាពិសេសបានរួមចំណែកដល់ការលើកកម្ពស់មុខមាត់ ក៏ដូចជាបរិស្ថានរស់នៅរបស់សហគមន៍។

សូមជម្រាបជូនថា យុទ្ធនាការ “ភ្នំពេញស្អាត” ត្រូវបានចាប់ផ្តើមចាប់តាំងពីឆ្នាំ២០១៧ ក្នុងគោលបំណងផ្សព្វផ្សាយ បញ្រ្ជាបសារអប់រំអំពីការថែរក្សាអនាម័យ បរិស្ថាន ជាពិសេសការទុកដាក់សម្រាម ដោយផ្តោតចម្បងទៅលើប្រជាពលរដ្ឋដែលរស់ក្នុងរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា។ សូមបងប្អូនប្រជាពលរដ្ឋទូទៅ​ យុវជន យុវនារី ទាំងអស់មេត្តាចូលរួមធ្វើជាអគ្គរាជទូតសុឆន្ទៈ និងជាអ្នកនាំពាក្យនៃយុទ្ធនាការ ភ្នំពេញស្អាត២០២១ តាមរយៈការធ្វើជាគម្រូ និងការពន្យល់ដល់អ្នកនៅជុំវិញខ្លួន. និងសហគមន៍ដែលអ្នករស់នៅអំពីទម្លាប់រស់នៅស្អាត , ទម្លាប់ថ្មីទម្លាប់ស្អាត ៕

       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.