ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ទៅតុលាការ ពាក់ព័ន្ធករណី សញ្ចាកម្ម! ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រលងកាយសម្បទា តាមវិធីសាស្ត្រចម្រុះ! ==> ទេសរដ្ឋមន្ដ្រី អ៊ី ឈាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់ព្រំដែន ជាយុទ្ធសាស្ត្រយូរអង្វែង បម្រើប្រយោជន៍ជាតិ និងប្រជាជន ==> ក្រសួងព័ត៌មាន ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ជាមួយការតាំងពិព័រណ៍រូបថត និងពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិដែលបានស្លាប់ និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាមនៅកម្ពុជា ==> នៅថ្ងៃទី០១ ដល់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដំណើរការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិន នៃកងរាជអាវុធហត្ថឲ្យចូលសោធននិវត្តន៍ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង ទទួលផែនកសាងកម្លាំង តំណាង លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ វរសេនាតូចចល័ត មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំង លោក លោកស្រី ជានាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ផងដែរ ដែលធ្វើឡើងនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> ឯកឧត្ដម​ ផុស សុវណ្ណ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន មានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងសម័យឌីជីថល ==> ពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រៃខ្លូត​ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថាភាពស្ទាត់ជំនាញ នៃកម្លាំងប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ ដោយសារមានគ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត! ==> សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ជូនដល់ក្រសួងព័ត៌មាន ចំនួន៥ចំណុច និង ជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចំនួន៦ចំណុច ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីពិភាក្សាការងារ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីពិភាក្សាការងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានីភ្នំពេញ÷នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ ព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីពិភាក្សាការងារ។

ជាបឋម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួង និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីតាមរយ: ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការកសាង និងអភិវឌ្ឍកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ ហើយជាប្រាកដរាល់គម្រោង ឬកម្មវិធីជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារ USAID បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមាន ការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបទាន់សម័យ ធននឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។

នាឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះពេលវេលារបស់ឯកឧត្តមរដ្ឋមន្ត្រី និងជាពិសេសកិច្ចសហការបានល្អប្រសើររវាងក្រសួង និងទីភ្នាក់ងារ USAID ក្នុងការ អនុវត្តគម្រោងទាក់ទងនឹងការអភិវឌ្ឍន៍វិស័យកសិកម្ម។ ឆ្លៀតឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋ ទូតបានណែនាំនាយកទីភ្នាក់ងារ USAID ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជានឹងបំពេញការងារ សម្រាប់វិស័យកសិកម្ម ហើយសង្ឃឹមថាលោកស្រីនឹងរួមសហការបានល្អជាមួយក្រសួងដើម្បីចូលរួមអភិវឌ្ឍវិស័យកម្ពុជាឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និរន្តរភាព និងវិបុលភាព នាពេលអនាគត។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរថា ស្ថានទូតនឹងរៀបចំសម្ពោធការិយាល័យ US Department of Agriculture ក្នុងពេលឆាប់ៗខាងមុខ ហើយឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថានឹងអញ្ជើញឯករដ្ឋមន្រ្តីទៅចូលរួមផងដែរ។ ចំពោះការិយាល័យនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាតាមរយ:ការបណ្តុះបណ្តាធនធានមនុស្ស និងការផ្សព្វផ្សាយបច្ចេកទេសថ្មីៗដែលជាយន្តការគន្លឹះក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម។ ដោយឡែកចំពោះគម្រោង Harvest 2 ទាក់ទងអនុវិស័យសាកវប្បកម្ម ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើសូឡា ដើម្បីជួយដល់វិស័យដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់កម្ពុជាឲ្យកាន់ តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃ ឯកឧត្តមឯកអគ្គរដ្ឋទូតថានឹងរៀបចំកម្មវិធីអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីចុះទៅរួមគ្នាដើម្បីពិនិត្យ និងវាយតម្លៃជាក់ស្តែងលើលទ្ធផលសម្រេចបានរបស់គម្រោង។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះគម្រោង Cold Chain Logistic System ព្រោះលោកបញ្ជាក់ថាវានឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឲ្យកាន់តែល្អប្រសើរជាជំហានៗផ្អែកទៅលើកស្តង់ដារផលិត វេចខ្ចប់ ថែក្សារ ដឹកជញ្ជូន និងដាក់តាំងបង្ហាញពិតប្រាកដមួយ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងអន្តរជាតិ។
លោកបានបញ្ជាក់បន្ថែមថា នេះគឺជាគម្រោងដែលក្រសួងចង់បានដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពកសិផល សុខភាពអ្នកបរិភោគ និងកំណើនតម្លៃបន្ថែម។ ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឯកអគ្គរដ្ឋទូតឲ្យជួយពិនិត្យលើការកសាងធនធានមនុស្សទាំងវិស័យឯកជន មន្រ្តីរាជការ និងប្រជាកសិករក្នុងសហគមន៍ ដើម្បីបំពេញបន្ថែមនូវសមត្ថភាពក្នុងការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្រប និងមាន ប្រសិទ្ធភាព ស្របទៅតាមការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ពិសេសស្របតាមបរិបទនៃការរីករាលដាលជំងឺឆ្កងកូវិដ-១៩ និងទិសដៅនៃការនាំចេញនាពេលអនាគត។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.