ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោលួច​គោអ​ស់លា​ក់​ជាប់អន្ទាក់​ប្រជាពលរដ្ឋ​នៅ ភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល​ ==> អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ការអនុវត្តន៍​ការងារ​អត្រានុកូលដ្ឋាន និង​វឌ្ឍនភាព​គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ==> ​បង្ក្រាប​ករណី​ឃាតកម្ម និង​នាំ​ខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដោយសារ​តែ​មក​លួច​ឆក់​ត្រី​ ==> ព្រះរាជអាជ្ញាខេត្តបាត់ដំបង កែវ សុជាតិ រកយុត្តិធម៌សង្គ្រោះគ្រួសារខ្ញុំ ==> ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរ​ការងារ​របស់​មន្ត្រី​កំពុង​ប្រចាំការ​នៅ​ច្រក​ចេញចូ​ល​តែ​មួយ​ ==> លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ជា​គណៈអធិបតី បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន​ ==> ​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តល់​អនុ​សាន៍ ៨​ចំណុច សម្រាប់​បន្ត​ជំរុញ​ការលើកកម្ពស់​វិស័យ​ជន​មាន​ពិការភាព​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​បរិ​ប័ន្ន និង សមធម៌ ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ក្រសួង​ព័ត៌មាន ឲ្យ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន បង្កើន​ម៉ោង​ផ្សព្វផ្សាយ ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់ ==> ​រាជរដ្ឋាភិបាល​សម្រេច​ចាត់តាំង​លោក កែវ រតនៈ ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់
0

​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ទទួលបាន​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​លោក ឃួ​ង ស្រេង

​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ទទួលបាន​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​លោក ឃួ​ង ស្រេង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅក្នុង​ព្រឹត្តិការ​សហគមន៍​២០​កុម្ភៈ បាន​បណ្តាល​ឲ្យ​ជំងឺ​កូ​វីដ​-១៩ ឆ្លង​រាលដាល​ជា​បន្តបន្ទាប់ អូសបន្លាយ​ពេល មកដល់​បច្ចុប្បន្ន ដែល​នាំឲ្យ​មាន​មនុស្ស​ឆ្លង​ជំងឺ ជាង​២​ម៉ឺន​នាក់ និង​ស្លាប់​១៥៤​នាក់ គិត​ត្រឹម​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​។​

​ដោយ​អនុវត្ត​តាម​ការដឹកនាំ​ចង្អុលបង្ហាញ​ពី នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ក្នុង​កាលៈទេសៈ​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​កម្លាំង​ទៅ​ចូលរួម​យ៉ាង​សកម្ម​ទាំងយប់​ទាំង​ថ្ងៃ ក្នុង​ប្រតិបត្តិការ បង្ការ​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ គ្រប់​រូបភាព ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ផ្តល់​នូវ​អំណោយ​ដ៏​ថ្លៃថ្លា រួមមាន​អង្ករ និង​មី ចំនួន​១,៤៤៧​ឈុត តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចែកជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ក្នុង​រយៈកាល​កន្លងមក ចំនួន​១,៤៤៧​នាក់ ទុក​ជា​ការលើកទឹកចិត្ត និង​បំពេញ​បន្ថែម​តម្រូវការ​ប្រើប្រាស់​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​។​

​ក្នុងឱកាស​បែងចែក​អំណោយ​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ណែនាំ​ដល់​នាយទាហាន​ដែល​ជា​តំណាង តាម​បណ្តា​អង្គភាព​ចំណុះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ក្រើនរំលឹក​ដល់​សមាជិករ​បស់​ខ្លួន​គ្រប់រូប​បន្ត​រួមចំណែក​អនុវត្ត បេសកកម្ម ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ត​ទៅ​មុខ​ទៀត​ដោយ​ឥត​រុញ​រា ក្នុង​ស្មារតី​ទទួលខុសត្រូវ​និង​ប្តេជ្ញា​ខ្ពស់ ស្រប​តាម​បទបញ្ជា​ថ្នាក់លើ ក៏ដូចជា​ការណែនាំ​នានា របស់​ក្រសួង​សុខាភិបាល និង​អនុវត្ត​ឲ្យបាន​ម៉ឹងម៉ាត់ នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល នៅ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​៕

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.