ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ពិភាក្សាការងារសំខាន់ៗ ==> រូបថតមួយសន្លឹកថតកាលពី៤៨ឆ្នាំមុនគឺ ឆ្នាំ១៩៧១ដែលពេលនោះខ្ញុំមានអាយុ ១៩ឆ្នាំបងសុក សារឿនអាយុ២៩ឆ្នាំ ==> ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល សាកសួរទុក្ខ និងឧបត្ថម្ភសម្ភារដល់កម្លាំងកងរាជអាវុធហត្ថខេត្ត

​ក្រុម​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​ដោយ​គ្នាន​រំខាន​ដល់​ដំណេក​អាជ្ញាធរ​រឺ​សម្ថកិច្ច​តាម​ដងផ្លូវ​ទាល់តែសោះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ស្រុក​រវៀង ខេត្ត​ព្រះវិហារ បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ក្រុម​ឈ្មួញ​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ទៅ​ខេត្ត​កំពង់ធំ យ៉ាង​រលូន​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានកា​រប ង្ក្រា​បឡើយ​។ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ទំនើបៗ រថយន្ត​ប្រភេទ​សាំ​យ៉ុង ប្រភេទ​តា​កូម៉ា រថយន្ត​កូរ៉េ និង​តាម​គោយន្ត​ផង​ដែរ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦២ ស្រុក​រវៀង ចូល​ទៅ​ខេត្ត​កំពង់ធំ យ៉ាង​គគ្រឹកគគ្រេង​។ ចំណែក​លោក ស៊ុ ស៊ី​វុត្ថា ហៅ​តា​វ៉ែនតា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង មិន​ចាត់​វិធានការ​បង្ក្រាប​ឈ្មួញ​ជាច្រើន​នាក់​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​គឃ្លើន​នោះទេ​។​

​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា ក្រុម​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ទៅ​ខេត្ត​កំពង់ធំ​នោះ មានដូចជា​ឈ្មួញ​ឈ្មោះ តេន​, ឈ្មួញ​ឈ្មោះ ហួ​ង​, ឈ្មួញ​ឈ្មោះ ញ៉ី​, ឈ្មួញ​ឈ្មោះ យ៉េន​, ឈ្មួញ​ឈ្មោះ ឌី​ណា​, ឈ្មួញ​ឈ្មោះ ហឿន​, ឈ្មួញ​ឈ្មោះ ធី និង​ឈ្មួញ​ច្រើន​នាក់​ទៀត​។ ក្រុម​ឈ្មួញ​ទាំងនេះ​សុទ្ធតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ស៊ុ ស៊ី​វុត្ថា ហៅ​តា​វ៉ែនតា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ទើប​ពួកគេ​អាច​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៦២ ស្រុក​រវៀង ចូល​ទៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​ផ្សេងទៀតៗ​យ៉ាង​សុខ​ស្រួល​។ បើ​តាម​ប្រភព​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ ក៏​ដូចជា​ពី​សំណាក់​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ព្រះវិហារ ទេ​នោះ​គឺ​លោក ស៊ុ ស៊ី​វុត្ថា ហៅ​តា​វ៉ែនតា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។​

​ប្រភព​ពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្ន​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ព្រះ​រកា និង​តំបន់​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ហើយ​ក្រុម​ឈ្មួញ​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ទៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​ផ្សេងៗ​ទៀត​យ៉ាង​ពេញបន្ទុក​។ ចំណែក​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​និង​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ កំពុង​ប្រឈម​នឹង​ការរិះគន់​ថា នាំគ្នា​សម្ងំ​ទទួល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​ត្រជាក់ចិត្ត​តែម្តង​។ មជ្ឈដ្ឋាន​នានា​បាន​រិះគន់​ថា ចាប់តាំងពី​លោក ប្រាក់ សុវណ្ណ​ទទួលបាន​តំណែង​ជា​អភិបាល​ខេត្ត​ព្រះវិហារ គឺ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ ពុំ​មាន​ការថយចុះ​នោះទេ ហើយ​ជាក់ស្តែង​បទ​លើ្មស​ព្រៃឈើ​កើតឡើង​ខ្លាំងក្លា​ជាង​មុន​ទៅ​ទៀត​៕

Filed in: ព័ត៌មានជាតិ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.