ខេត្តបាត់ដំបង ៖ លោក អ៊ុំ រតនានិងជ័យជនតារាកំពុងរងការរិះគន់អំពីក្រុមឈ្មួញនិងក្រុមហ៊ុនដឹកទំនិញអំពីការចាត់ចែងឲ្យមន្ត្រីគយដែលជាដៃជើងរបស់ខ្លួនប្រមូលសេដ្ឋកិច្ចតាមរយៈក្រុមឈ្មួញដែលមិនបង់ពន្ធ័មិនគ្រប់ តាមការនាំចូលនូវទំនិញខុសច្បាប់ងាយស្រួលប្រមូលលុយសង់ដើមឆាប់រួចខ្លួននិងប្រមូលលុយចែកគ្នាធ្វើមានបានដើម្បីយកមួយចំណែកមុខតំណែង ដែលកំពុងឈរជើងនៅកន្លែងខ្លាញ់ប្រចាំ ច្រកទ្វារអន្តរជាតិដូង ហើយអ្នកទាំងពីរកំពុងប្រព្រឹត្តអំពើពុករលួយក្នុងចំណោមមន្ត្រីគយធ្វើឲ្យអ្នករកស៊ីដឹកជញ្ជូនទំនិញក្តៅក្រហាយថែមទៀតផង។
ប្រភពបានបង្ហើបឲ្យដឹងថា សកម្មភាពនាំចូលទំនិញខុសច្បាប់និងទំនិញបង់ពន្ធមិនគ្រប់ដូចជាប្រេងម៉ាស៊ីនម៉ាគំនរតើកំពុងកើតមាននៅច្រកទ្វារអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ ដំបងនិងទំនិញផ្សេងផ្សេងក្នុងចំណុចច្រករំដួលច្រកអូរអន្លក់ច្រកតំបន់បឹងឆ្នាំង។ធ្វើ ឲ្យចំណូលថវិកា ជាតិខាតបង់យ៉ាងសន្ធឹកសន្ធាប់ក្នុងមួយខែមួយខែ។
ក្រុមឈ្មួញបាននាំ ចូលទំនិញបង់ពន្ធមិនគ្រប់តាមរយៈអំពើ សូកប៉ាន់ គឺក្រុមគយបង្កើតឲ្យមាននូវអំពើពុក រលួយ បំបាត់ពន្ធចំណូលទ្រង់ទ្រាយធំដូចជា ទំនិញប្រេងម៉ាស៊ីន របស់មេឈ្មួ ឈ្មោះចែ ធារី ដែលកំពុងនាំចូលរាល់ថ្ងៃក្នុងមួយថ្ងៃ ៗ5 រថយន្តទៅ 10រថយន្តយីឌុប ដោយសារតែលោកអ៊ុំរតនាបើកដៃឲ្យលោកជ័យជនតារាជាអ្នកចាត់ចែងនូវទំនិញគេចពន្ធឬបង់ពន្ធមិនគ្រប់ទាំងនោះ។
ទំនិញដែលហូរចូលពីថៃមកកម្ពុជាតាមច្រកអន្តរជាតិដូងស្រុកកំរៀងគឺមានគ្រឿងបន្លាស់រថយន្តម៉ូតូសំបកកង់រថយន្តនិងស៊ីម៉ង់ក្បឿងនិងទំនិញផ្សេងទៀតពិសេសប្រេម៉ាស៊ីននេះដែលក្នុងមួយថ្ងៃមួយថ្ងៃដឹកចាប់ពី 5 – 7ទៅ10ឡានយីឌុបដែលគេចាប់ដឹកក្នុងម៉ោង 10 11 12 ថ្ងៃត្រង់។
មន្ត្រីគយមិនម្នាក់បានខ្សឹបប្រាប់ថាល្បិចបន្លំពន្ធរបស់ជំនាញគយគឺស៊ីដោយស្របច្បាប់គ្រាន់តែលួចបន្លំបង្កាន់ដៃនាំចូលពីប្រភេទទំនិញនាំ ចូលបង់ពន្ធខ្ពស់មកបង់ពន្ធជាប្រភេទទំនិញចម្រុះហើយការបង់ពន្ធទំនិញចំរុះនេះទៀតគឺបង់យ៉ាងច្រើនត្រឹមពាក់ កណ្ដាលប៉ុណ្ណោះ។ ជាធម្មតាទាំងច្រកតំបន់ច្រកទ្វេភាគីនិងច្រកអន្ត រជាតិឈ្មួញបានដឹកទំនិ ញឆ្លងកាត់ច្រកព្រំ ដែនចាប់ពីម៉ោង 7 ព្រឹកដល់ល្ងាចបើនៅច្រកដូងគឺចាប់ពីម៉ោង 10 -11 ទៅ ដល់ម៉ោង 5-6 យប់ចប់ម៉ោងរដ្ឋបាល។ប៉ុន្តែមន្ត្រីគយពុករលួយបានអនុញ្ញាតឲ្យរថយន្តដឹកទំនិញឆ្លងកាត់ចាប់ពីម៉ោង 9:00 ដល់ម៉ោង 10 យប់គឺមានច្រកបឹងឆ្នាំងនិងច្រកអន្តរជាតិដូង។ មិនត្រឹមខុស ច្បាប់រដ្ឋបាលប៉ុណ្ណោះទេរាល់សកម្មភាពការហូរចូលទំនិញបែបនេះត្រូវគេដាក់ការ សង្ស័ យថាជាទំនិញបង់ពន្ធមិនគ្រប់ឬទំនិញគេចពន្ធខុសច្បាប់ ដែលជាប្រភពចំណូលលុយខ្មៅរបស់លោកអ៊ុំរតនានិង លោកជ័យ ជនតារាប្រមូលច្រកហោ ប៉ៅ។ ករណី នេះគយច្រកទ្វារ គយសាខា គយចល័តសុទ្ធតែបានសើមមាត់សើមក គ្រប់ៗគ្នា ហេតុនេះធ្វើឲ្យឈ្មួញក្តៅក្រហាយជាខ្លាំងថារកស៊ីយកលុយចិញ្ចឹមតែ ប្តីគេខំរកលុយឲ្យតែពួកគេយកធ្វើមានធ្វើបាននិងចិញ្ចឹញស្រី ហើយបើគេ មិនពេញចិត្តគេចាប់ថាពិន័យ។
ទាក់ទងទៅនិងការរិះគន់ខាងលើអ្នកព័ត៌មានយើងធ្វើការទំនាក់ទំនងដើម្បីសុំការបកស្រាយ អំពីលោក អ៊ុំ ចន្ទ័រតនា ប្រធានការិយាលយ័គយ និងរដ្ធកប្រចាំច្រកអន្តរជាតិដូង ប៉ុន្តែមិនអាចទាក់ទងបានដោយទូរសព្ទ័ចូលតែលោកមិនលើក។
ចំណែកលោកជយ័ជនតារា អនុប្រធានការិយាលយ័គយនិង រដ្ធករ ជំនួយកាឲប្រធានលើការងាររដ្ធបាលនិងគ្រប់គ្រង បាននិយាយថារូបរវល់គាត់មិនបានដឹងទេទាកទងនិងការអនុញ្ញាតិឲទំនិញរបស់ចែធារីនាំប្រងម៉ាសុីនចូល មកកម្ពុជា តាមច្រកដូង។ តែ ទោះជាបដិសេដ្ធ យ៉ាងណាក៌ដោយ។
បើយោងតាមប្រភព ចេញពីសមត្ថកិច្ច ឬមន្ត្រីនៅច្រកអន្តរជាតិដូងថា លោក ជយ័ជនតារា រវល់ជិះឡាន ក្រឡឹងមើលផ្លូវ ដើម្បីអោយឡានដឹកទំនិញប្រភេទប្រងម៉ាសុីនរបស់ចែធារីដឹកចេញពីថៃមកខ្មែរដោយដឺរិចទៅបាត់ដំបងដោយសុវត្តិភាពដោយមិនមានការំខានពីជំនា ញផ្នែកណា។
សូមបញ្ចាក់ថា កាលពីថ្ងៃអាទិត្យ ក្រោយពីអ្នកពត៌មានសាកសួរ ហើយលោក បដិសេដ្ធ ថាមិនដឹងគាត់រវល់ គឺរវល់ដើរមើលផ្លូវ គាតភយ័ខ្លាច អ្នកពត៌មានតាមប្រម៉ាញ់ថត។ ឬអ្នកជំនាញផ្នែកណាចុះមកបង្ក្រាប ព្រោះថាទំនិញប្រភេប្រេងម៉ាសុីនសង្ស យ័ថា បង់ពន្ធមិនគ្រប់ ឬគេចពន្ធច្បាណាស់។
មន្ត្រីនៅច្រកទ្វាអន្តរជាតិដូង និង អ្នករកស៊ី ដឹកទំនិញឬក្រុមហ៊ុនសំណូមពរដល់ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ជួយមេត្តាពិនិត្យមើលលុបទាំងពីរផង និងជាពិសេសសូមឱ្យឯកឧត្តម ឱម យិនទៀង មេត្តាស្រាវជ្រាវទាក់ទងនឹងករណីអំពើពុករលួយដែលមានការឃុបឃិតជាប្រព័ន្ធនេះផង៕































