ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

កុំ​ស្មាន​ជង់​ភ្លេច​កុក​! ជនសង្ស័យ​០២​នាក់ លួច​យក​សម្ភារ​អេឡិចត្រូនិ​ចរបស់​ក្រុមហ៊ុន អិល​ជី រួច​រត់គេចខ្លួន​បាន​មួយរយៈ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

កុំ​ស្មាន​ជង់​ភ្លេច​កុក​!  ជនសង្ស័យ​០២​នាក់ លួច​យក​សម្ភារ​អេឡិចត្រូនិ​ចរបស់​ក្រុមហ៊ុន អិល​ជី រួច​រត់គេចខ្លួន​បាន​មួយរយៈ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​០១​និង​០០​នាទី ទៀប​ភ្លឺ មាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​០៤​នាក់ បានធ្វើ​សកម្មភាព​ចូល​លួច​សម្ភារ​អេឡិចត្រូនិច ក្នុងនោះ​មាន​៖ កុំព្យូទ័រ​យួរដៃ​ចំនួន ០៩​គ្រឿង និង​កាស​ស្តាប់​សម្លេង​កុំព្យូទ័រ ចំនួន​១៧​គ្រឿង របស់ ក្រុមហ៊ុន អិល​ជី ដែល​មាន​ទីតាំង ផ្ទះ​លេខ​១៣៥ ផ្លូវ​៩៣ ភូមិ​១ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ រួច​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព​។ បន្ទាប់​មក​ខាង​តំណាង​ក្រុមហ៊ុន អិល​ជី បាន​មក​ដាក់​ពាក្យបណ្ដឹង នៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​៧​មករា ដើម្បី​អោយជួយ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​។ ក្រោយពេល​ទទួល​បណ្តឹង កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​៧​មករា បាន​ចុះ​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​។ រហូតមកដល់​ថ្ងៃ​ទី​០១ និង ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​៧​មករា សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​អាវុធហត្ថ​ខណ្ឌមានជ័យ ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ជា​បន្តបន្ទាប់ ដោយ​ជនសង្ស័យ​ទី​១-​ឈ្មោះ ឈុន សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ផ្លូវ​១៤៩ ភូមិ​៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា និង ទី​២-​ឈ្មោះ អ៊ុង ប៊ុនធឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ កម្មករ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។ ចំណែក​បក្ខពួក​ជនសង្ស័យ​ដែល​បាន​រត់គេចខ្លួន កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​។​

​ជនសង្ស័យ​ទាំង​០២​នាក់ បាន​សារភាព​ឲ្យដឹង​ដូចគ្នាថា កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ពួក​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឡើង​តាម​ជញ្ជាំង​ដើរ​ឆ្លង​តាម​ដំបូល​អាគារ ចូល​លួច​សម្ភារ​អេឡិចត្រូនិច របស់​ក្រុមហ៊ុន អិល​ជី ពិតប្រាកដ​មែន ហើយ​សម្ភារ​ដែល​លួចបាន ពួកខ្លួន​បាន​យកទៅ​លក់​បាន​លុយ​ចែក​គ្នា​រួច​ហើយ ក៏​បែក​គ្នា​រៀងៗ​ខ្លួន​។ រហូតមកដល់​ថ្ងៃ​ទី​០១ និង ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ ធ្វើ​ការឃាត់​ពួកខ្លួន​តែម្តង​។ ចំពោះ​ជនសង្ស័យ អ៊ុង ប៊ុនធឿន បាន​បន្ត​ឲ្យដឹងថា កាលពី​អំឡុង​ឆ្នាំ​២០០០ ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ រយៈពេល​០៥​ឆ្នាំ ពាក់ព័ន្ធ​ករណី​លួច​ខ្សែភ្លើង​របស់​អាជីវករ​លក់ដូរ​នៅ​ម្តុំ​វត្ត​កោះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ កំពុង​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.