ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ច្រាន​ចោល​ការចោទប្រកាន់​យក​លុយ​មន្ដ្រី ដើម្បី​ប្ដូរ​គោលដៅ ==> សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ បាន​អញ្ជើញ​មកដល់​មាតុភូមិ​កម្ពុជា​ដោយ​សុវត្ថិភាព ក្រោយ​អញ្ជើញ​ចូលរួម «​មហាសន្និបាត UN លើក​ទី​៧៨» នៅ​ទីក្រុង​ញូវយ៉ក ==> លោក​ឧត្តមសេនីយ៍ត្រី ធិន ស៊ិន​ដេត ស្នងការរង ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​អធិការដ្ឋាន​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ចុះ​ស្រាវជ្រាវ​និង​បង្ក្រាបបាន​មុខសញ្ញា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ ==> ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន ១៨១ គ្រួសារ ក្នុងស្រុក​រមាស​ហែក ទទួល​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​ ==> រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចុះ​សំណេះសំណាល​សួរសុខទុក្ខ នាយ និង​ពល​ទា​ហ៊ាន បណ្តា​អង្គភាព នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ទិស​យោធភូមិភាគ​ទី​៥ ==> ប្រទះឃើញ​មនុស្ស​ប្រុស​ស្លាប់​០២​នាក់ នៅក្នុង​ទឹក​ ==> អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែ​វើរី​ជី​ស ! ==> ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​ជួប​សំណេះសំណាល​ជាមួយ «​បង​បង្អូន​សហគមន៍​ខ្មែរ​» នៅ​អាមេរិក និង​កាណាដា នា​ទីក្រុង​ញូវយ៉ក​ ==> ក្រោម​ការង្អុលបង្ហាញ ពី លោក ភិបាល​នៃ​គណៈ​អភិបាលខេត្ត កំពង់ឆ្នាំង លោក នី ទ្បា នាយ​ខណ្ឌ​រដ្ឋបាល ជលផល​ខេត្ត ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ណែនាំ ទប់ស្កាត់ បង្ក្រាប​បទ​ល្មេី​ស​នេសាទ​ខុសច្បាប់ ..!! ==> ​ខ្លឹមសារ​នៃ​ជំនួប​ទ្វេភាគី និង​ពិភាក្សា​ការងារ រវាង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ វ៉ិ​ចតូ​រី​យ៉ា នូ​លែ​ន (Victoria Nuland) អនុ​រដ្ឋមន្ត្រីការបរទេស​ស្ដីទី សហរដ្ឋអាមេរិក​
0

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងអំឡុងពេល ប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងអំឡុងពេល ប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៧:០០នាទីព្រឹក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀប រយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.