ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីត្រៀមរៀបចំជួបជុំរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៦ ==> អភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូ អញ្ជើញស្ដាប់បទបង្ហាញ ស្ដីពី «ប្រព័ន្ធនយោបាយស្វីស» និង «តួនាទីទីក្រុង» ==> លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរង ទទួលផែនការងារប្រចាំគ្រឿងញៀនដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់ករណីជួញដូរចែកចាយគ្រឿងញៀនត្រូវបានដកហូតទម្ងន់៦.៧៧៧,១១ក្រាម ស្មើជាង៦គីឡូក្រាម នៅក្នុងក្រុងប៉ោយប៉ែត ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រមុខការទូតចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ឯកឧត្ដម ឌិត ទីណា និងលោកជំទាវ ថៃ វិឡាល័យ បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ==> កម្លាំងនគរបាល រួមគ្នាបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននៅស្រុកពួក ខេត្តសៀមរាប ដកហូតថ្នាំប្រភេទម៉ាទឹកកកជាង១២០គីឡូក្រាម ==> នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែេមសា ==> ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា និងលោកជំទាវ ព្រមទាំងបុត្រ និងចៅស្រី បរិច្ចាគថវិកា ១២លានរៀល ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ==> ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ==> ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា
0

​ឯកឧត្តម នេត្រ ភ​ក្ត្រា​៖ កិច្ចប្រជុំ​ប្រចាំត្រីមាស​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ចៀសវាង​រក្សា​ទុក​បញ្ហា​ក្នុង​ចិត្ត​ដោយ​មិន​បាន​ដោះស្រាយ

​ឯកឧត្តម នេត្រ ភ​ក្ត្រា​៖ កិច្ចប្រជុំ​ប្រចាំត្រីមាស​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ចៀសវាង​រក្សា​ទុក​បញ្ហា​ក្នុង​ចិត្ត​ដោយ​មិន​បាន​ដោះស្រាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ កិច្ចប្រជុំ​ត្រូវធ្វើឡើង​នៅ​រៀងរាល់​៣​ខែម្តង​សម្រាប់​ថ្នាក់​ដឹកនាំ​ចាប់ពី​ប្រធានការិយាល័យ​ឡើងទៅ រហូតដល់​ថ្នាក់ដឹកនាំ​របស់​ក្រសួង ដែល​ជា​ការជួប​គ្នា​ដើម្បី​ពិនិត្យមើល​កិច្ច​ការងារ​ដែល​ក្រសួង​បាន​អនុវត្តន៍ ក៏ដូចជា​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​ក្រសួង​បាន​ជួបប្រទះ ដើម្បី​យើង​ដាក់​ទិសដៅ​ទៅ​ត្រីមាស​ខាងមុខ​ទៀត ដោះស្រាយ​បញ្ហា​ឱ្យបាន​ល្អ ដំណើរការ​ទៅ​បាន​ដោយ​រលូន ចៀសវាង​កុំ​ទុក​ឱ្យ​បញ្ហា​ដែល​បាន​កើតមាន ប៉ុន្តែ​មិន​បាន​ដោះស្រាយ ហើយ​បែរជា​រក្សា​វា​ទុក​នៅ​តែ​ក្នុង​ចិត្ត​ទៅវិញ​។ នេះ​ជា​ការលើកឡើង​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។​

ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ហៅ​ការប្រជុំ​ថ្ងៃនេះ​ថា ជា​វេទិកា​សាធារណៈ​មួយ​រវាង​ថ្នាក់ដឹកនាំ​ជាមួយ​មន្ត្រី ដើម្បី​ជជែក​គ្នា​ដោះស្រាយ​បញ្ហា​ធ្វើឱ្យ​មាន​ភាពប្រសើរឡើង​នូវ​ការងារ​របស់​យើង ដែល​នេះ​គឺជា​ការជួប​គ្នា ដើម្បី​ជជែក​គ្នា​ដោយ មិន​ប្រកាន់​ពី​ឋានៈ តួនាទី​អ្វី​ទាំងអស់ តែ​គ្រាន់តែ​យើង​ត្រូវ​អនុវត្តន៍​នូវ​តួនាទី ភារកិច្ច​ទៅ​តាម​ឋានានុក្រម​។​
​ក្រៅ​អំពី​នេះ​ត្រូវ​ដក​តួនាទី​ចេញ ទុក​គ្នា​ជា​បង ជា​ប្អូន ជា​ក្មួយ ជា​អ៊ុំ ជា​ពូ ជា​មីង ឬ​ជា​សាច់ញាតិ ក្នុង​ការបញ្ចេញ​ជា​មតិ​យោបល់​បាន​ដោយ​បើកចំហ ដោយ​យើង​អាច​លើកឡើង​អំពី​ការដឹកនាំ របស់​ថ្នាក់​ដឹកនាំ​នៅ​គ្រប់​បណ្តា អង្គភាព​ទាំងអស់​បាន ដើម្បី​ជា​ការឆ្លុះបញ្ចាំង​ពី​ផ្ទៃក្នុង​របស់​យើង​ថា​តើ​យើង មាន​បញ្ហា​អ្វីខ្លះ​ដែល​បាន​ជួបប្រទះ ដើម្បី​យើង​មាន​ដំណោះស្រាយ​។​

ឯកឧត្តម​រដ្ឋមន្ដ្រី​បានបញ្ជាក់​ថា​៖ «​មន្ត្រី​របស់​យើង​ក៏​អាច​លើក​ជា គំនិត​បន្ថែម​ដែល​ជា​ការឆ្លុះបញ្ចាំង​ពី​ថ្នាក់ក្រោម​មកវិញ​ក៏​ជា​ការបំពេញគ្នា​ទៅវិញទៅមក​ផងដែរ តែ​ជាមួយ​គ្នា​នេះ​យើង​ក៏​ត្រូវមាន​មោទនភាព​ជាមួយនឹង​ការរីកចម្រើន របស់​យើង​ផងដែរ ដែល​នេះ​គឺជា​ចំណុចរួម របស់​យើង​»​។​

ឯកឧត្តម នេត្រ ភ​ក្ដ្រា បាន​ថ្លែង​បញ្ជាក់ថា នេះ​គឺជា​វេទិកា​បើកទូលាយ ដើម្បី​កែលម្អ​សម្រាប់​ការវាយតម្លៃ​ចំ​ពោះ​ខ្លួនឯង ដែល​ក្រសួង ស្ថាប័ន​នីមួយៗ ត្រូវ​ធ្វើ​ពី​របាយការណ៍​អំពី​វឌ្ឍនភាព​ជូន​រាជរដ្ឋាភិបាល​។ ឯកឧត្តម​បាន​បន្ថែមថា​៖ «​យើង​អាច​កាត់បន្ថយ​នូវ​រាល់​បញ្ហា​បាន​ដោយ​ខ្លួន​យើង តាមរយៈ​ការប្រជុំ​ត្រួតពិនិត្យ​ស្វ័យទិតៀន​ខ្លួនឯង ដើម្បី​ឱ្យ​យើង​មាន​ភាព​រីកចម្រើន​ទៅ​មុខ កុំ​ឱ្យ​ទុក​វា​យូរ​»​។​

ក្នុង​កិច្ចប្រជុំ​នេះ​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ក៏បាន​លើកឡើង​ពី​ការវិវឌ្ឍ​របស់​រាជរដ្ឋាភិបាលជាមួយ​ការចូល​ដឹកនាំ​របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣ ដែល​យើង​ឃើញថា ដំណើរការ​នៃ​ការដឹកនាំ​របស់​អ្នក​បន្តវេន​មាន​សកម្មភាព​យ៉ាង​មមាញឹក​បន្ត​ពី​អ្នកដឹកនាំ​ជំនាន់​មុន​ដែល​មាន​រយៈពេល ៤៥​ឆ្នាំ នៅ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ដែល​ជា​អម្រែក​មួយ​យ៉ាង​ធ្ងន់​បំផុត​សម្រាប់​ការដឹកនាំ របស់​អ្នក​ជំនាន់​មុន តែ​អម្រែក​សម្រាប់​អ្នក​បន្តវេន​មិនសូវ​ជា​ធ្ងន់​ដូច​អម្រែ​ក​អ្នកជំនា​ន់មុន​ប៉ុន្មាន​ទេ ដែល​លំបាក​ទី ១. គឺ​ក្នុង​បរិបទ​ដែល​កម្ពុជា​ទើប​ងើប​ពី​បាតដៃ​ទទេ ហើយ​ខិតខំ​ប្រឹងប្រែង​កសាង​ដើម្បី​ឱ្យ​ប្រជាជន​រស់​។ លំបាក​ទី ២. ត្រូវ​ទប់ទល់​ជាមួយ​កម្លាំង​អមិត្ត​ត្រីភាគី​ដែល​ព្យាយាម​នៅ​ក្នុង​ការឡើង​មកកាន់​អំណាច​នៅ​គ្រប់ពេលវេលា​។ លំបាក​ទី​៣. ការ​ប្រឈម​ជាមួយនឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការទូត​។ លំបាក ទី​៤. គឺ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ផ្ទៃក្នុង​នៃ​ដំណើរការ​កសាង​ជាតិ​ជាមួយ​នឹង​ប្រជាជន​ដែល​បាក់កម្លាំង​ជាមួយនឹង​ធនធានមនុស្ស​ដែល​មាន​កម្រិត ជាមួយនឹង​ធនធាន​សម្ភារ​ដែល​ខ្វះខាត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.