ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!

​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បន្ត​ចុះ​ប្រជុំ​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ ត្រូវ​បន្ត​យកចិត្ត​ទុក ដាក់​ការពារ និង​ទប់ស្កាត់​ការរំលោភបំពាន​ដីព្រៃ​លិច ទឹក​របស់​រដ្ឋ និង​ការប្រើ​ឧបករណ៍​នេសាទ​ល្មើសច្បាប់

​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បន្ត​ចុះ​ប្រជុំ​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ ត្រូវ​បន្ត​យកចិត្ត​ទុក ដាក់​ការពារ និង​ទប់ស្កាត់​ការរំលោភបំពាន​ដីព្រៃ​លិច ទឹក​របស់​រដ្ឋ និង​ការប្រើ​ឧបករណ៍​នេសាទ​ល្មើសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ឆ្នាំង​)៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៤ លោក សាន់ យូ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បាន​បន្ត​ចុះ​ពង្រឹង​ការងារ​ចាំបាច់​មួយ​ចំនួន ដល់​មន្ត្រីរាជកា​រកង​កម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ នៅក្នុង​ស្រុក​ជល​គី​រី ប្រជុំ​ផ្សព្វផ្សាយ ស្ដី​ពី​ការពង្រឹង​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង​។​

​ការប្រជុំ​ពង្រឹង​ការងារ​ខាងលើ​នេះ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ លោក​អភិបាល និង​អភិបាលរង​ស្រុក​ជល​គិរី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ស្នងការរង​នគរបាល​ខេត្ត អាជ្ញាធរ​ឃុំ​ប្រជាពលរដ្ឋ​និង​ម្ចាស់​ត្រាក់ទ័រ​ទាំងអស់​នៅតាម​បណ្ដា​ឃុំ​នានា​ក្នុង​ស្រុក​ជល​គី​រី​ទាំងមូល​ចូលរួម​ផង​ដែរ​។​

​ក្នុង​ពិធី​ខាងលើនេះ លោក​អភិបាលរង​ខេត្ត បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ស្រុក រួម​ទាំង​មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ​ក្នុង​ស្រុក​ជល​គី​រី​ទាំងអស់ ត្រូវ​ធ្វើ​ការទប់ស្កាត់​នូវ​រាល់​សកម្មភាព​ការទន្ទ្រាន​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​របស់​រដ្ឋ ធ្វើជា​កម្មសិទ្ធិ និង​ការប្រើប្រាស់​នូវ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ផ្សេងៗ​។​

​លោក​បាន​ណែនាំ​ឲ្យ​ត្រួតពិនិត្យ​ធ្វើ​របាយកា​រណ៍​លើផ្ទៃ​ដី​រួម និង​ចំនួន​គ្រួសារ​ធ្វើ​ស្រែប្រាំង​ដាំ​ដំណាំ​រួមផ្សំ​ដូចជា សណ្ដែក ពោត ល្ង ។​ល​។ និង​ពិនិត្យ​ទៅលើ​ទិន្នផល​ស្រូវ ដំណាំ​កសិកម្ម​ផ្សេងៗ​នៅ​គ្រប់​បណ្ដា​ឃុំ ដែល​ប្រជាក សិក​របាន​អាស្រ័យ​ផល​កន្ល​ង​មក និង​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​លើ​ទិន្នផល​ស្រូវ និង​ទិន្នផល​នៃ​ដំណាំ​កសិកម្ម​ផ្សេងៗ​ទៀត ដែល​ប្រជាកសិករ​ប្រមូល​ផល​រួច ពិសេស​ពិនិត្យ​ទៅ​លើ​ផ្ទៃដី​ស្រែប្រាំង​ដែល​រង​ការខូចខាត​បណ្ដាល​មក ពី​មូលហេតុ​ខ្វះខាត​ទឹក​ស្រោច​ស្រព្វ​រយៈពេល​កន្លងមក ដើម្បី​រាយការណ៍​មក​ជូន​ថ្នាក់ ដឹកនាំ​ខេត្ត និង​ចាត់​វិធានការ​ជួយ​សង្គ្រោះ​ឲ្យបាន​ទាន់​ពេលវេលា​។​

​ទន្ទឹម​នោះ​ផងដែរ លោក​អភិបាលរង​ខេត្ត បាន​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់​យ៉ាង​តឹងរឹង​ចំពោះ​ជន​ណា​ដែល​បំពាន​ទៅលើ​ដី​ព្រៃ​លិច​ទឹកដី​តំបន់​៣​ដែល​ត្រូវបាន​ហាមឃាត់​។ រី​ឯ​ចំពោះ​ម្ចាស់​ត្រាក់ទ័រ​ដែល​បាន​ចុះបញ្ជី​មានឈ្មោះ ត្រឹមត្រូវ​ពី​អាជ្ញាធរ​ស្រុក ក៏​ត្រូវ​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ភ្ជួរ​រាស់​ដីស្រែ​បស់​ប្រជាពលរដ្ឋ បើ​ក្នុង​ករណី​មានការ​បំពារបំពាន​លួច​ឈូ ស​ឆាយ​បំពាន​លើ​ដី​តំបន់​៣ ម្ចាស់​ត្រាក់ទ័រ​ត្រូវ​ទទួល ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ចំពោះ​ត្រាក់ទ័រ​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង មិន​អនុញ្ញាត​ឲ្យចូល​ធ្វើការ​ភ្ជួរ​រាស់​ដីស្រែ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​ជល​គី​រី​បានឡើយ​។​

​អាជ្ញាធរ​ស្រុក និង​កងកម្លាំង​តាម​បណ្តា​មូលដ្ឋាន​ត្រូវ​ចេញ​ល្បាត​ឃ្លាំ​មើល​សកម្មភាព​ដូចដែល​បាន​ដាក់បទបញ្ជា​ខាងលើ​នេះ​ឲ្យបាន​ម៉ឺងម៉ាត់ និង​អនុវត្ត​ជាប្រចាំ​។ បន្ទាប់ពី​កិច្ចប្រជុំ​ខាងលើ​នេះ​ត្រូវបាន​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ផងដែរ លោក​អភិបាលរង​ខេត្ត​ក៏​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ដីព្រៃ​លិច​ទឹក​តំបន់​២ និង​តំបន់​៣​របស់​រដ្ឋ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ចំ ណុ​ចកប់​ចេះ ក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល់​គី​រី ដែល​ត្រូវបាន​ហាមឃាត់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.