ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!

​លោក ខ្វៃ អាទិត្យា ៖ រយៈពេល​កន្លះ​ខែ ក្នុង​ប្រតិបត្តិការ​ក្តៅទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​នៅ​ខេត្ត​ពោធិ៍សាត់ កម្លាំងចម្រុះ​ឃ្លុំ​ដី​ជិត ១​ម៉ឺន​ហិកតា និង​បញ្ជូន​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​បាន ១៥​ករណី

​លោក ខ្វៃ អាទិត្យា  ៖ រយៈពេល​កន្លះ​ខែ ក្នុង​ប្រតិបត្តិការ​ក្តៅទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​នៅ​ខេត្ត​ពោធិ៍សាត់ កម្លាំងចម្រុះ​ឃ្លុំ​ដី​ជិត ១​ម៉ឺន​ហិកតា និង​បញ្ជូន​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​បាន ១៥​ករណី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៤​នេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានបញ្ជាក់ ថា រយៈពេល​១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២៤ កម្លាំងចម្រុះ បាន​ចុះ​ប្រតិបត្តិការ​ក្តៅ​ដើម្បី​បង្ក្រាប ទប់ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ សម្រេច​ឃ្លុំ​ដី​បាន​ចំនួន ៩,៣៦៦.១៨​ហិកតា រក​ឃើញ​ជនសង្ស័យ​ចំនួន​៣០​នាក់ និង​បញ្ជូន​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​បាន​ចំនួន​១៥​ករណី​។ ជាមួយគ្នានេះ ក្រុម​ការងារ​ចម្រុះ បាន​អប់រំ​ប្រជាពលរដ្ឋ​ដែល​បាន​ជួយ​ដាំ​ដុះ​ដំណាំ​ឱ្យ​ជនល្មើស​បាន​ចំនួន ៨៣​នាក់​។​

​លើសពី​នេះ​ក្រុមចម្រុះ បាន​រុះរើ​ខ្ទម​បណ្តោះអាសន្ន​នៅលើ​ទីតាំង​ដែល​បាន​កាប់​រុករាន​ដីព្រៃ ក្នុង​តំបន់ការពារធម្មជាតិ ធ្វើជា​កម្មសិទ្ធិ​ចំនួន ៤៣១​ខ្ទម និង​បាន​ដកហូត​សម្ភារ​មួយចំនួន​ទុក​ជា​វត្ថុតាង​រួមមាន​៖ រណា​យន្ត​៣៤​គ្រឿង ម៉ូតូ​១៥​គ្រឿង គោយន្ត​១​គ្រឿង ផាល​ត្រាក់ទ័រ ៦​គ្រឿង ម៉ាស៊ីន​កាត់​ស្មៅ ២៣​គ្រឿង ម៉ាស៉ីន​២៣​គ្រឿង ម៉ាស៊ីន​បាញ់ថ្នាំ​ស្មៅ ៩​គ្រឿង កាំភ្លើង​កែច្នៃ​ចំនួន​១១​ដើម អង្គប់​ចំនួន​៥០ កាំបិត​ចំនួន​២៨ បង្គោលរបង​ចំនួន ៣,៣៦២​បង្គោល និង​ដំណាំ​ចម្រុះ​បាន​ជាច្រើន​គុម្ព និង​បាច់​ផងដែរ​។​

​ជាមួយគ្នានេះ នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២៤ កម្លាំង​ចម្រុះ​បាន​អន្តរាគមន៍​ចុះបង្ក្រាប​ទប់ស្កាត់​បទល្មើស​កាប់​រុន​រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ បាន​ឃ្លុំ​ដី​ទុក​បាន​ចំនួន ៩៨៥.៤៦​ហិកតា និង​រឹបអូស​បាន​វត្ថុតាង​នៅ​ហ្នឹង​កន្លែង​មានដូចជា​៖ រុះរើ​ខ្ទម​ចំនួន​១៩, ម៉ាស៉ីន​កាត់​ស្មៅ​១​គ្រឿង​, ម៉ាស៉ីន​បាញ់ថ្នាំ​ស្មៅ ១​គ្រឿង​, អង្គ​ប់ អន្ទាក់​សត្វ ៣៤ បង្គោលរបង ៣៨៨​ដើម​, ឧបករណ៍​ឆក់​ត្រី ១​គ្រឿង​, អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ១​ករណី​។​

​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានបញ្ជាក់​ថា ប្រតិបត្តិការ​បង្ក្រាប ទប់ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ មាន​ទ្រង់ទ្រាយ​ធំ និង​បាន​រៀបចំ​ឡើង​បន្ទាប់​ពី​មាន​បញ្ជា​របស់​សម្ដេច​ម​ហាវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឱ្យ​ក្រសួង​បរិស្ថាន ក្រសួង ស្ថាប័ន ព្រម​ទាំង​អាជ្ញាធរ និង​សម្ថ​កិច្ច​ពាក់ព័ន្ធ ពង្រឹង​ការគ្រប់គ្រង​ធន​ធា​ធម្មជាតិ​ទូទាំងប្រទេស និង​អនុវត្ត​ច្បាប់​ឱ្យបាន​តឹងរឹង​ចំពោះ​អ្នកប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ​។​

​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ បច្ចុប្បន្ន​ក្រុម​កម្លាំងចម្រុះ ដែល​រួមមាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងកម្លាំង​នគរបាលជាតិ កងកម្លាំង​នៃ​បញ្ជាការ​កងឯកភាព​ខេត្ត រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ និង​មន្ត្រី​ឧទ្យានុ​រក្សចំនួន ៧៨៩​នាក់ ចែក​គ្នា​ជា​១០​ក្រុម បាន​ប្រតិបត្តិការ​យ៉ាង​ក្តៅ​ដើម្បី​បង្ក្រាប​ទប់ស្កាត់​បទល្មើស​កាប់​គាស់ រុករាន ដុត​ឆ្ការ ដី​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ យកមក​ធ្វើជា​កម្មសិទ្ធិ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​

​ដើម្បី​ធានា​ការគ្រប់គ្រង​ធនធានធម្មជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អនុវត្ត​តាម​បទបញ្ជា​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​បាន​ដាក់ចេញ​វិធានការ​ចំនួន​៤ ក្នុងនោះ​ជំរុញ​ការអនុវត្ត​ច្បាប់​១០០% មិនមាន​ការលើកលែង​ជាដាច់ខាត និង​បញ្ចប់​នូវ​វប្បធម៌​ចុះកិច្ចសន្យា ហើយ​ដោះលែង​អ្នកប្រព្រឹត្ត​បទល្មើស​។ ការ​សហការ​យ៉ាង​ជិតស្និត​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត នោះ​គឺ​អាជ្ញាធរ​មូលដ្ឋាន​រាជធានី ខេត្ត ដែល​មាន​តួនាទី ភារកិច្ច​គ្រប់គ្រង​ធនធានធម្មជាតិ​។ ពង្រឹង​កិច្ច​សហការ​ជាមួយ​គណៈ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ថែម​លើ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​អនុវត្ត​កន្លង​មក និង​ជំរុញ​ការដាំ​ស្តារ​ព្រៃឈើ និង​ឈើ​ហូប​ផ្លែ​ឱ្យ​សំដៅ​ឱ្យ​មាន​ការ​ដាំ​ដើមឈើ​ច្រើន ដើម្បី​បង្កើន​ការដាំដុះ​គម្រប​ព្រៃឈើ ឱ្យបាន​ជាង ៦០%​ក្នុង​ឆ្នាំ ២០៥០៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.