ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!

​បណ្ឌិត ប៉ែន ស៊ីម៉ន បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ នៅ​ខេត្ត​កំពត

​បណ្ឌិត ប៉ែន ស៊ីម៉ន បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ នៅ​ខេត្ត​កំពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ការបើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥​។​

​ពិធី​នេះ​បាន​ការចូលរួម​ពី​លោក​បណ្ឌិត ម៉ៅ ធនិន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ដោយ​មាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​ជា​អង្គ​បោះឆ្នោត សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នកពាក់ព័ន្ធ សរុប​ចំនួន​ជាង ៦០០០​នាក់​។​

​សម្រាប់​ខេត្ត​កំពត គេ​ឃើញ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែល​បាន​មកជួបជុំ និង​រៀបចំ​ក្បូន​ដង្ហែ​ព្យុហយាត្រា លក្ខណៈ​ទ្រង់ទ្រាយ​ធំ មិន​ចាញ់​ការបោះឆ្នោត​សកល​នោះទេ​។ ដែល​បាន​ប្រារព្ធ​ធ្វើឡើង នៅ​រង្វង់​មូល​ធុរេន ក្រុង​កំពត​។​

​ក្រោយ​ពី​អង្គពិធី​ទាំងមូល បាន​ស្ដាប់​នូវ​សារលិខិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន រួចមក​។​

​លោក​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​អនុប្រធាន​គណបក្ស និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក​នៃ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ក្នុង​តំណែង នៅ​ទូទាំង​ខេត្ត​កំពត ដែល​បាន​យក​អស់​កម្លាំងកាយ​កម្លាំងចិត្ត​ក្នុង​ការបំពេញ​ភារកិច្ច​បម្រើ​ប្រជាជន​។​

​លោក​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​អំពាវនាវ​ដល់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​-​ស្រុក​នៃ​ខេត្ត​កំពត គណៈកម្មាធិការ​គណបក្ស​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ជា​អង្គ​បោះឆ្នោត សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា សូម​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​នេះ ឱ្យ​បាន​សកម្ម​បំផុត ដើម្បី​បង្ហាញ​អំពី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ដ៏​រឹងមាំ​របស់​បក្ស ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​ភាពថ្លៃថ្នូរ និង​សីលធម៌​ដ៏​ល្អ​ប្រសើរ​។​

​ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តកំពត លោក តែ ជិន​ណា​រិទ្ធ បាន​ប្រាប់ឲ្យដឹង​ថា ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ព្រឹក​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ ខេត្ត​កំពត មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែល​បាន​ដាក់សំណើរ មក​គណ​:​កម្ម​ការរៀបចំ​ការបោះ​ឆ្នោត​ខេត្ត ដើម្បី​សុំ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។​

​នៅក្នុង​សំណើ​របស់​គណកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បានស្នើ​ទីតាំង​រៀបចំ​នៅ​បរិវេណ​រង្វង់​មូល​ទុរេន ដែល​មាន​អ្នកចូលរួម​ដង្ហែ​ក្បូន​ព្យុហយាត្រា ពី​សមាជិក​បក្ស​នៅ​ក្រុង​កំពត ក្រុង​បូកគោ និង​ស្រុក​ទឹកឈូ ចំនួន​៤៥០០​នាក់ ដែល​មាន​រថយន្ត​ធំ​១០០​គ្រឿង និង​ម៉ូតូ ២០០០​គ្រឿង ហើយ​ការ​ដង្ហែ​ធ្វើឡើង​នៅ​ជុំវិញ​ក្រុង​កំពត និង​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ ដោយឡែក​នៅ​តាម​បណ្តាល​ស្រុក​ផ្សេងទៀត គណបក្ស​ស្រុក ក៏​ធ្វើ​យុទ្ធនាការ​រៀងខ្លួន​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា ខេត្ត​កំពត​មាន​បី​គណបក្ស​ផ្សេង​ទៀត​ដែល​ធ្វើ​សកម្មភាព​ឃោសនា​បក្ស​របស់​ខ្លួន​ដែរ មាន​គណបក្ស​ឆន្ទៈ​ខ្មែរ​, គណបក្ស​ហ្វ៊ុនស៊ីនប៉ិច និង​គណបក្ស​កម្លាំង​ជាតិ​។​

​តាម​ទិដ្ឋភាព​ទូទៅ​នៅក្នុង​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥​ដំបូង មាន​ភាពល្អប្រសើរ និង​ប្រព្រឹត្តទៅ​ដោយ​ភាពសប្បាយ​រីករាយ ដោយ​មាន​ករ​ចូលរួម​ការពារ​សន្តិសុខ​សណ្ឋា​ប់ ពី​កងកម្លាំង ការជួយ​សម្រួល​ចរាចរ​តាម​ផ្លូវ​សម្រាប់​ក្បួន​ដង្ហែ​បក្ស រថយន្ត​ពេទ្យ​សម្រាប់​សង្គ្រោះ​បឋម ពិសេស​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​មហាជន​ទូទៅ​ដែល​ញ៉ាំង​ឲ្យ​កម្មវិធី​ក្បូន​ដង្ហែ​កាន់តែ​អធឹកអធម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.