ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ ==> ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ 

លោក កែ គឹមយ៉ាន អំពាវនាវ​អង្គ​បោះឆ្នោត​គណបក្ស​ប្រជាជន ថែរក្សា​សុខភាព និង​ឯកសារ​ត្រៀម​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​ខាង​មុខ

លោក កែ គឹមយ៉ាន អំពាវនាវ​អង្គ​បោះឆ្នោត​គណបក្ស​ប្រជាជន ថែរក្សា​សុខភាព និង​ឯកសារ​ត្រៀម​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​ខាង​មុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៤​ លោក កែ គឹមយ៉ាន សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ខេត្ត​បន្ទាយមានជ័យ​។​

​នៅដេ​ី​ម​នៃ​ការ​សំណេះសំណាល ក្នុងឱកាស​នោះ លោក កែ គឹមយ៉ាន បាន​អាន​នូវ​សារលិខិត​របស់​ស​ម្តេច​តេជោ​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ថ្លែង​នូវ​ការគោរព ដឹងគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​នៅ​គ្រប់ទិសទី ដែល​មាន​ការជឿជាក់ និង​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រូប​សម្តេច​តេជោ នៅ​គ្រប់​កាលៈទេសៈ​ក្នុង​រយៈពេល​៤៥​ឆ្នាំ​កន្លង​មក​ធ្វើឲ្យ​គណបក្ស​អាច​បំពេញ​បេសកកម្ម​បម្រើ​ប្រទេសជាតិ​ជោគជ័យ តាំង​ពី​ការសង្គ្រោះ​ជាតិ​ពី​របប​ប្រល័យ​ពូជសាសន៍​រហូតមក សម្រេច​បាន​សមិទ្ធ​ជា​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន​ជូន​ជាតិ ដែល​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​កំពុង​រស់នៅ​យ៉ាង​សុខដុមរមនា​ក្រោម ម្លប់​នៃ​សន្តិភាព និង​ការឯកភាព​ជាតិ ហើយ​កំពុង​ឈាន​ទៅ​មុខ​យ៉ាង​ស្វាហាប់​ប្រកបដោយ​ក្តី​សង្ឃឹម​លើ​មាគ៌ា​ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​។​

​លោក កែ គឹមយ៉ាន បាន​ថ្លែងបន្តថា អង្គ​បោះឆ្នោត​ត្រូវ​ពង្រឹង​គោលជំហរ​ស្មោះត្រង់​ដាច់ខាត ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ចាត់ទុក​ការបោះឆ្នោត​ជា​កាតព្វកិច្ច​ម្នាក់ៗ ត្រូវ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គាំទ្រ​បេក្ខភាព​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រធាន​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ និង​អាណត្តិ​បន្តៗ​ទៀត និង​រួម​គ្នា​ប្រឆាំង​ដាច់ខាត​រាល់​ឧបាយកល​នានា​របស់​ជន​អគតិ និង​ដៃគូ​ប្រកួត​ដោយ​ត្រូវ​ខិតខំ​ធ្វើ​ការទប់ស្កាត់​វាយបក​ដើម្បី​យក​ជ័យជំនះ​លើ​គូ​ប្រកួត​។​

​ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បាន​ណែនាំ​ឲ្យ​អង្គបោះឆ្នោត​ថែរក្សា​សុខ​ភាព និង​ត្រៀម​ឯកសារ​សម្រាប់​ទៅ​បោះឆ្នោត​គាំទ្រ​ដ​ណ្តេ​ី​ម​ជ័យជំនះ​ត្រចះត្រចង់​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។​

​ជាថ្មី​ម្តងទៀត ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្ដម កែ គឹមយ៉ាន បាន​សន្យា​និង​ប្តេជ្ញា​ចំពោះមុខ​ជនរួមជាតិ សមាជិក​គណបក្ស​និង​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់​ទាំងអស់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ស្ថាប័ន​នីតិបញ្ញត្តិ និង​និតិប្រតិបត្តិ បន្ត​ធានាបាន​នូវ​សន្តិភាព សន្តិសុខ ការអភិវឌ្ឍ​ន៏ និង​សូម​អំពាវនាវ​ដល់​គណ​បក្ស​ផ្សេងៗ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​សូម​ជួយ​គាំទ្រ​បេក្ខជន​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដេ​ី​ម្បីរួម​គ្នា​ធ្វើឲ្យ​ប្រជាជន​គ្រប់រូប​មាន​ជីវភាព​កាន់តែ​ប្រសើរ និង​រស់នៅ​សុខដុមរមនា​ក្នុង​សង្គម​គោរព​តម្លៃ​មនុស្ស​ប្រជាធិបតេយ្យ សេរីភាព យុត្តិធម៌ និង​សម្បូ​សប្បាយ​រុងរឿង​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.