ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ ==> ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ 

លោក ម៉ៅ សុផាន់ បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ នៅ​មណ្ឌល​បោះឆ្នោត​ភូមិភាគ​ទី​៨ ខេត្ត​ព្រះវិហារ

លោក ម៉ៅ សុផាន់ បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ នៅ​មណ្ឌល​បោះឆ្នោត​ភូមិភាគ​ទី​៨ ខេត្ត​ព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ លោក ម៉ៅ សុផាន់ សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បាន​អញ្ជើញ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥​នេះ​។​

​ពិធី​នេះ​បាន​ការចូលរួម​ពី​លោក ប្រាក់ សុវណ្ណ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះវិហារ ដោយ​មាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​ជា​អង្គ​បោះឆ្នោត សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា សរុប​ចំនួន​ជាង​៥០០​នាក់​

​លោក ប្រាក់ សុវណ្ណ បាន​រាយការណ៍​សង្ខេប​អំពី​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ របស់​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ផែនការ​សកម្មភាព​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក អាណត្តទី​៥ ឆ្នាំ​២០២៤ របស់​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះវិហារ​។​

​ជាមួយគ្នានេះ លោក ឡុង សុវណ្ណ អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះវិហារ បាន​អាន​សេចក្តីសម្រេចចិត្ត ស្តីពី​ការប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ភូមិភាគ​ទី​៨ ខេត្ត​ព្រះវិហារ ដែល​មាន​លោក យស ផានី​ត្តា ជា​បេក្ខជន​ពេញ​សិទ្ធ និង​លោកស្រី ចឹក ហេង ជា​បេក្ខជន​បម្រុង​។​

​ថ្លែង​ក្នុង​ឱកាស​នេះ លោក ម៉ៅ សុផាន់ បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​អនុប្រធាន​គណបក្ស និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក​នៃ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ក្នុង​តំណែង​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ ដែល​បាន​យក​អស់​កម្លាំងកាយ​កម្លាំងចិត្ត​ក្នុង​ការបំពេញ​ភារកិច្ច​បម្រើ​ប្រជាជន​។​

​លោក​បាន​បន្ថែមថា តាមរយៈ​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ក៏​ដូចជា​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ កន្លងទៅ បាន​សបញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ​នៅតែ​ត្រូវការ​តួនាទី​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ទន្ទឹម​និង​នេះ ទោះបីជា​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ ជា​ការបោះឆ្នោត​អសកល​ក៏ពិតមែន ក៏​ប៉ុន្តែ​គឺជា​ព្រឹត្តិការណ៍​នយោបាយ​ប្រវត្តិសាស្ត្រ ដ៏​មាន​សារៈសំខាន់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះថា អ្នកតំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែលជា​អ្នក​បោះឆ្នោត​ផ្ទាល់ គឺជា​អ្នកតំណាង​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រជាជន​ដែល​បាន​កើតចេញ​ពី​ឆន្ទៈ​របស់​ប្រជាជន​។​

​តាងនាម​ឱ្យ​គណៈអចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល​បក្ស លោក ម៉ៅ សុផាន់ បាន​អំពាវនាវ​ដល់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​-​ស្រុក ខេត្ត​ព្រះវិហារ គណៈកម្មាធិការ​គណបក្ស​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ជា​អង្គ​បោះឆ្នោត សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា សូម​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​នេះ​ឱ្យ​បាន​សកម្ម​បំផុត ដើម្បី​បង្ហាញ​អំពី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ដ៏​រឹងមាំ​របស់​បក្ស ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​ភាពថ្លៃថ្នូរ និង​សីលធម៌​ដ៏​ល្អ​ប្រសើរ​៕

ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.