ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺន ៦ពាន់នាក់ នៅស្រុកគងពិសី កំពង់ស្ពឺ

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺន ៦ពាន់នាក់ នៅស្រុកគងពិសី កំពង់ស្ពឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ​ កម្មការិនី និយោជិត៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើជាមេដឹកនាំត្រូវចេះត្រួតពិនិត្យ និងចុះជួបដោយផ្ទាល់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដកអនុគ្រោះពន្ធ EBA ចំនួន ២០ភាគរយ របស់សហគមន៍អឺរ៉ុប មិនប៉ះពាល់ច្រវាក់ផលិតនៅកម្ពុជានោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា EBA គឺគង់តែបាត់បង់ នៅពេលកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់។

* សម្តេចតេជោ ហ៊ុន សែន សួរទៅ «ក្មេងពាល (គឹម សុខ)» ថា តើកម្ពុជាស្លាប់ហើយឬនៅ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ទទួលបានពីកសិកម្ម ២១.៣ភាគរយ, ឧស្សាហកម្ម ៣៨ភាគរយ និងសេវា
២៥ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដ្បិតថាអត្រាកសិកម្ម ក្នុងចំណែកផលិតផលក្នុងស្រុក មានកម្រិតទាប ប៉ុន្តែមិនមានន័យថា វិស័យកម្មរបស់កម្ពុជាធ្លាក់ចុះនោះទេ។ បច្ចុប្បន្នកម្ពុជា មានលទ្ធភាពនាំអង្ករចេញក្រៅស្រុក និងផលិតផលជាច្រើនទៀត ត្រូវបាននាំចេញទៅក្រៅប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បាននិយាយរួចហើយជាមួយចិន ជប៉ុន កូរ៉េខាងត្បូង និងធនាគារអភិវឌ្ឍន៍អាស៊ី នៅពេលកម្ពុជាងើបចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួច សូមបន្តផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់អនុគ្រោះ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានរដ្ឋប្រហារ ១៨ ខែមីនា និងការឈ្លានពានពីបរទេសទេនោះ មិនដឹងថា កម្ពុជា រីកចម្រើនដល់ណានោះទេ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចក្ខុវិស័យរបស់សម្តេច ចង់ឱ្យមានរោងចក្រនៅតាមបណ្តោយផ្លូវជាតិលេខ៤ ពីភ្នំពេញ ដល់ព្រះសីហនុ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលកម្ពុជា កំពុងមានមិនមែនកើតដោយចៃដន្យ ឬទេវតាប្រទានឱ្យនោះទេ គឺបានមកពីការខិតខំរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាពសំខាន់ណាស់ មិនមែនសម្រាប់នាយករដ្ឋមន្ត្រីនោះទេ គឺសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ មានសមត្ថភាពរកសន្តិភាព និងការពារសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ម៉ូយលោក ជុន ច័ន្ទបុត្រ សម្ភាសន៍មួយចំនួនជាមនុស្សរបស់សម្តេច

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា មិនមាននរណាមានសិទ្ធិជាងអាជ្ញាធរ ក្នុងការការពារកម្មករ និយោជិតនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជជែកដោយផ្ទាល់ជាកម្មការិនី បង្ហាញឱ្យឃើញពីការស្និទ្ធស្នាល និងទទួលបានព័ត៌មាននានាពីប្រជាពលរដ្ឋផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖៣០នាទី នាព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញព័ត៌មាន Fresh News៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.