ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មលើគោលនយោបាយរបស់មេបក្សឈ្នះឆ្នោតនៅថៃ ដែលចង់បណ្ដេញពលករខ្មែរ/ឡាវចេញពីប្រទេសថៃ 

សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មលើគោលនយោបាយរបស់មេបក្សឈ្នះឆ្នោតនៅថៃ ដែលចង់បណ្ដេញពលករខ្មែរ/ឡាវចេញពីប្រទេសថៃ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កណ្ដាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មលើគោលនយោបាយរបស់ប្រធានគណបក្សឈ្នះឆ្នោតនៅប្រទេសថៃ ដែលចង់បណ្ដេញពលករខ្មែរ និងពលករឡាវចេញពីប្រទេសថៃ ដោយសម្ដេចបានផ្តាំទៅអ្នកនយោបាយទាំងនោះសូមមើលឱ្យឆ្ងាយពីប្រទេសថៃ ព្រោះការបណ្តេញពលករបរទេសចេញនេះ នឹងប៉ះពាល់ដល់ច្រវាក់ផលិតកម្មរបស់ថៃខ្លួនឯងទៅវិញទេ។

សម្ដេចតេជោលើកឡើងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសនានានៅខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង នាព្រឹក​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «មិនទាន់បានអីផង អ្នកនយោបាយនៅប្រទេសថៃបានគំរាមបណ្ដេញចេញនូវពលករខ្មែរ និងពលករឡាវទៅហើយ។ ខ្ញុំមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកទេ (ថៃ) ខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកនឹងមើលឱ្យឆ្ងាយទៅហួសពីប្រទេសថៃ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដាំទៅក្រុមអ្នកនយោបាយឈ្នះឆ្នោតនៅប្រទេសថៃថា នយោបាយបណ្ដេញពលករបរទេសចេញនេះអាចនឹងបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចថៃ មិនគ្រាន់តែគ្រោះថ្នាក់ដល់ជីវភាពពលករខ្មែរ និងពលករឡាវប៉ុណ្ណោះទេ តែនឹងធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មនៅតាមសហគ្រាសក្នុងប្រទេសថៃ ដែលកំពុងត្រូវការកម្លាំងពលកម្មជាចាំបាច់។

សម្ដេចតេជោបានបន្តទៀតថា នយោបាយនេះប្រហែលជាមិនទទួលបានការគាំទ្រពីប្រទេសជិតខាង ដូចជា ប្រទេសឡាវ មីយ៉ាន់ម៉ា ក៏ដូចជាកម្ពុជានោះទេ។ អ្នកនយោបាយថៃគួរតែប្រុងប្រយ័ត្នចំពោះការដាក់ចេញ និងអនុវត្តនយោបាយរបស់ខ្លួននេះ។

ត្រង់បញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធដទៃទៀត ត្រូវបង្កើនការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ពលករខ្មែរនៅប្រទេសថៃ ដោយសម្ដេចតេជោក៏បានរំឭកពីអនុសាសន៍ទី១០ ក្នុងចំណោមអនុសាសន៍គោលទាំង១០ចំណុច ដែលមានការពាក់ព័ន្ធនឹងពលករខ្មែរនៅក្រៅប្រទេស។

គួរជម្រថា បច្ចុប្បន្នពលករកម្ពុជាដែលកំពុងបម្រើការនៅប្រទេសថៃមានប្រមាណ១.២លាននាក់ ក្នុងចំណោមពលករនៅក្រៅប្រទេស១.៣លាននាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.