ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាមន្ត្រីជំនាញចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទ នៅអាងត្រពាំងថ្ម

អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាមន្ត្រីជំនាញចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទ នៅអាងត្រពាំងថ្ម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ ក្រោយពីមន្ត្រីអភិរក្សត្រូវបានជនល្មើសនេសាទវាយ និងបាញ់បណ្តាលរបួស២នាក់នោះ, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យមន្ត្រីជំនាញចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទ នៅអាងត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក។

អាជ្ញាធរស្រុកភ្នំស្រុក បានឲ្យដឹងថា ក្រោយទឹកសម្រកនៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក មានបទល្មើសនេសាទ បានកើតឡើងទាំងយប់ និងថ្ងៃ ហើយមន្ត្រីជំនាញដែលអភិរក្សចុះបង្ក្រាបពេលយប់ត្រូវបានជនល្មើសព្រួតវាយ និងបាញ់បណ្តាលរបួស២នាក់ម្នាក់ធ្ងន់ ដោយត្រូវបានជនសង្ស័យយកកាំភ្លើងខ្យល់គ្រាប់ដែកបាញ់បណ្តាលរបួសចង្កេះ និងវាយចង្វាបណ្តាលបែកក្បាល និងម្នាក់ទៀតរបួសស្រាល រហូតពេលនេះត្រូវបានសះស្បើយ ខណៈជនល្មើសដែលបង្ករបួសស្នាមមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។

លោកបានបញ្ជាក់ថា ក្រោយទទួលបទបញ្ជាពី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះមកប្រជុំដាក់វិធានការផ្ទាល់នៅស្រុកភ្នំស្រុក កាលពីថ្មីៗនេះ បានរៀបចំក្រុមការងារដែលមាន លោក ហី រីហាំង ជាប្រធានក្រុមការងារបង្ក្រាបបទល្មើសនេសាទអាងត្រពាំងថ្ម ដែលដឹកនាំមន្ត្រីចម្រុះមានបរិស្ថាន ជនផល និងកម្លាំងនគរបាល អាវុធហត្ថ យោធា ស្រុកដែលប្រើប្រាស់កាណូតស្មាច់ចុះល្បាតជុំវិញអាងត្រពាំងថ្ម ដែលមានទំហំ១០គីឡូម៉ែត្របួនជ្រុង ដែលធ្វើការល្បាតទប់ស្កាត់២៤ម៉ោង លើក២៤ម៉ោង។

លោកបញ្ជាក់ថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ កម្លាំងចម្រុះបានចុះបង្ក្រាបដកហូតបទល្មើសនេសាទមាន អ៊ុយស្ពៃមុង និងលបប្រឹស១០០ ដែលជាឧបករណ៍កែឆ្នៃនេសាទខុសច្បាប់ ត្រូវបានយកមកដុតកម្ទេចចោល ចុះផ្សព្វផ្សាយណែនាំឲ្យប្រជាពលរដ្ឋទូទាំងស្រុកភ្នំស្រុក ត្រូវបញ្ឈប់សកម្មភាពបទល្មើសនេសាទខុសច្បាប់ និងត្រូវបានបិតឡូនេសាទរដូវត្រីពងកូនចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.