ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រះមហាក្សត្រ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិ ==> កម្លាំងនគបាលទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ៣២២នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ==> លោកជំទាវបណ្ឌិតបាន ស្រីមុំអភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព ជាពិសេសកុមារតូចៗ នៅក្នុងរដូវប្រាំងនេះ ==> ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលយាយបង្កើតរបស់លោកទទួលមរណៈភាព! ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត, ==> អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី យិន យ៉ាណារី ម្ចាស់ហាង អាប់ធូយូ ប៊ីសត្រូ ==> ប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនគរបាលខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវទៅខេត្តកំពង់ឆ្នាំង ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ==> សង្រ្កាន្តបាត់ដំបង ទទួលបានភ្ញៀវទេចរជាង ១លាន ៧សែននាក់ ចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ==> អាវុធហត្ថចាប់ និងបញ្ជូនខ្លួនជនជាតិវៀតណាម៧នាក់ ជាមួយគ្រឿងញៀនជិត១គីឡូក្រាម នៅកាន់សាលាដំបូងខេត្តស្វាយរៀង
0

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ពិនិត្យករណីយុវជន ពីរនាក់ ចោទប្រកាន់លើមន្ត្រីនគរបាលប៉ុស្តិ៍ សង្កាត់ប៉ោយប៉ែត ចាប់បង្ខំទារប្រាក់ ២ ម៉ឺនបាត

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ពិនិត្យករណីយុវជន ពីរនាក់ ចោទប្រកាន់លើមន្ត្រីនគរបាលប៉ុស្តិ៍ សង្កាត់ប៉ោយប៉ែត ចាប់បង្ខំទារប្រាក់ ២ ម៉ឺនបាត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ពិនិត្យករណីយុវជន ពីរនាក់ ចោទប្រកាន់លើមន្ត្រីនគរបាលប៉ុស្តិ៍ សង្កាត់ប៉ោយប៉ែត ចាប់បង្ខំទារប្រាក់ ២ ម៉ឺនបាត

  / ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពិនិត្យមើលករណីយុវជន ២នាក់ ដែលបានចោទប្រកាន់លើមន្ត្រីនគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ប៉ោយប៉ែត ថាបានឃាត់ខ្លួនពួកគេទាំងពីរនាក់ ទាំងមិនដឹងមូលហេតុ និងបានទារលុយចំនួន ២ ម៉ឺនបាត ថែមទៀតផង បើចង់រួចខ្លួន ហើយបានឲ្យយកម៉ូតូរបស់ពួកគេ យកទៅបញ្ចាំយកលុយ ២ ម៉ឺនបាត ដើម្បីជាថ្នូរនwងការដោះលែង។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ប្រាប់រស្មីកម្ពុជាថាៈ “ជូនស្នងការនគរបាលខេត្តបន្ទាយមានជ័យ មុខការ ”។

ចំណែកលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជា កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា នេះថាៈ “ពិតជាមានករណីនេះមែន ហើយបានដោះស្រាយចប់ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ។ រឿងមានមែន កម្លាំងចុះល្បាតយប់ ហើយក្មេងពីរនាក់ ជិះម៉ូតូ ហើយគេត្រួតពិនិត្យ ក្នុងនោះ គាត់មានឧបករណ៍ជក់ថ្នាំ ហើយក៏យកមកប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ប៉ោយប៉ែត ហើយអត់មាន អ្នកមកធានា ក៏ទុកមួយយប់ទៅ ហើយក៏ផាកពិន័យ ២លានរៀល អត់មានលុយសាម៉ីខ្លួន ក៏យកម៉ូតូទៅបញ្ចាំខ្លួនឯង មិនមែននគរបាល យកទៅបញ្ចាំទេ។ ដល់ពេលដឹងរឿងដល់មេប៉ុស្តិ៍ ក៏បានហៅមន្ត្រីនឹងមកសួរ និងឪពុក ម្តាយក្មេងទាំងពីរនាក់នោះ មកសួរ (ព្រឹកថ្ងៃទី២៨ ឧសភា) ហើយក៏បានប្រគល់ លុយឲ្យវិញ”។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថាៈ អ្នកដែលធ្វើ គឺមន្ត្រីនគរបាល ប៉ុស្តិ៍ប៉ោយប៉ែត ហើយលោកបានឲ្យអធិការ ធ្វើការអប់រំ និងដកបញ្ឈរជើងបណ្តោះ អាសន្ន ដើម្បីកែប្រែកំហុស។

សូមជម្រាបថា យុវជន ២នាក់ បានកើតទុក្ខមិនសុខចិត្ត ចំពោះរឿងមន្ត្រីនគរបាលប៉ុស្តិ៍​នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានឃាត់ខ្លួនពួកគេទាំងពីរនាក់ ទាំងមិនដឹង មូលហេតុ និងបានទារលុយចំនួន ២ ម៉ឺនបាត ថែមទៀតផង បើចង់រួចខ្លួន។ មន្ត្រីម្នាក់ បានឲ្យពួកគេផ្តិតមេដៃលើក្រដាសស (មិនទាន់សរសេរ) រួចហើយក៏បានជិះម៉ូតូរបស់ ពួកខ្លួន យកទៅបញ្ចាំយកលុយ ២ ម៉ឺនបាត។

យុវជនទាំង ២នាក់ ទី១.ឈ្មោះ នាង សារិន អាយុ ៣១ ឆ្នាំ បម្រើការងារជាសន្តិសុខ និងទី២. ឈ្មោះ ឌី លីហេង អាយុ ១៨ឆ្នាំ រស់នៅ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមយុវជនទាំងពីរនាក់ បានរៀបរាប់ថា កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ពួកខ្លួនបានធ្វើដំណើរ ដោយម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ តាមផ្លូវជាតិលេខ៥ ពីខាងកើតទៅខាងខាងលិច ។ លុះទៅដល់មុខធនាគារ អេស៊ីលីដា ស្រាប់តែត្រូវ សមត្ថកិច្ចឃាត់សួរនាំ និងយកពួកគេទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត។

យុវជន នាង សារិន និយាយថាៈ លុះព្រឹកឡើង បន្ទាប់ពីយប់កើតហេតុ សមត្ថកិច្ចមួយ រូប មិនស្គាល់ឈ្មោះ បានទារលុយខ្លួន ២ ម៉ឺនបាត បើចង់រួចខ្លួន។ ពេលនោះ ខ្លួនបាន សុំអង្វរដោយត.ថ្លៃ សមត្ថកិច្ច ដូចទំនិញ ដោយសុំឲ្យត្រឹម ៤០ ម៉ឺនរៀល ព្រោះក្រីក្រ ឪពុក និងខ្លួនជាសន្តិសុខ មានប្រាក់ខែតិចតួច ម្យ៉ាងម៉ូតូដែលសមត្ថកិច្ច ចាប់ពេលជិះ នោះ ទើបបង់រំលស់គេ បាន ១ ខែប៉ុណ្ណោះ ។ ក្រោយពីតថ្លៃគ្នា ដូចទំនិញ យុវជនរូបនេះ ប្រាប់ថា មានសមត្ថកិច្ចម្នាក់ យកក្រដាស ១សន្លឹក មានត្រឹមអក្សរ ចេញពីម៉ាស៊ីន តែមិន ទាន់សរសេរដៃចូល សូម្បី ១ពាក្យ ឲ្យខ្លួនផ្តិតមេដៃ ទាំងជាប់ខ្នោះ រួចបន្ទាប់មក ជិះម៉ូតូ ខ្លួនទៅដាក់បញ្ចាំយកលុយ ២ ម៉ឺនបាត ទើបដោះលែងពួកខ្លួនទាំង ២ នាក់ និងគំរាម ប្រាប់ថា ពេលដល់ផ្ទះ កុំទម្លាយព័ត៌មានប្រាប់គេ ប្រយ័ត្នមានរឿង៕ 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.