លោកហែម សុី ណា អភិបាលស្រុករំដួលជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រនិងចាស់ជរា ជាង៥០គ្រួសារ នៅឃុំស្វាយចេក ស្រុករំដួល

ស្វាយរៀង ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ លោក ហែម សុីណា អភិបាលស្រុករំដួល បាទអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ជាង៥០ គ្រួសារ នៅឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។
លោកហែម ស៊ីណា អភិបាលស្រុករំដួល ក៏បានបញ្ជាក់ថា អំណោយចែកជូនខាងលើនេះដែរ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោក ឃន សុខា និងក្រុមគ្រួសារ ព្រមទាំងអស់លោកលោកស្រីជាក្រុមការងារដែលបាននាំយកអំណោយ ជាសម្ភារ និងថវិកា មួយចំនួន តាមរយៈ លោកកែវ ចន្ធី អនុប្រធានការិយាល័យអប់រំស្រុករំដួល ។ លោកហែម ស៊ីណា អភិបាលស្រុករំដួល បានឱ្យដឹងថា អំណោយដែលចែកជូនដល់ចាស់ជរា និងពលរដ្ឋដែលមានជីវភាពខ្វះខាតជាង ៥០ គ្រួសារ ខាងលើនេះ គឺមកពីភូមិស្វាយចេក ភូមិអន្លង់ស្ពាន និងភូមិថ្មី ដែលស្ថិតនៅវត្តស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។

លោកបានបន្តថា អំណោយដែលនាំយកចែកជូនដល់ពលរដ្ឋជាង៥០គ្រួសារក្នុងមួយគ្រួសារទទួលបាន រួមមាន ៖ អង្ករ,សារ៉ុង, ក្រមា ,និង ថវិកា ២ម៉ឺនរៀល ហើយក៏បានឧបត្ថម្ភ កង្ហា ចំនួន២ ដល់នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំស្វាយចេក និងប្រគេនបច្ច័យដល់ព្រះសង្ឃសម្រាប់កសាងវត្តផងដែរ ។

ឆ្លៀតក្នុងឪកាសនោះលោក ហែម សុីណា អភិបាលស្រុករំដួល ក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឃន សុខា និងក្រុមគ្រួសារ ព្រមទាំងអស់លោកលោកស្រីជាក្រុមការងារទាំងអស់សូមឱ្យមានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារកិច្ចការងារ សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាចុងបញ្ចប់លោក ហែម ស៊ីណា អភិបាលស្រុករំដួល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នាកុំបីអាក់ខាន ៕