ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

អភិបាលរងខេត្តស្វាយរៀង: សូម បងប្អូនកម្មករកម្មការិនី ចាត់ទុកក្រុមហ៊ុនជាផ្ទះរបស់ខ្លួននិងចេះស្រឡាញ់ការងារ

អភិបាលរងខេត្តស្វាយរៀង: សូម បងប្អូនកម្មករកម្មការិនី ចាត់ទុកក្រុមហ៊ុនជាផ្ទះរបស់ខ្លួននិងចេះស្រឡាញ់ការងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលរងខេត្តស្វាយរៀង: សូម
បងប្អូនកម្មករកម្មការិនី ចាត់ទុកក្រុមហ៊ុនជាផ្ទះរបស់ខ្លួននិងចេះស្រឡាញ់ការងារ

ខេត្តស្វាយរៀង:លោកហែមពិសិដ្ឋ អភិបាលរងខេត្តតំណាងលោកម៉ែនវិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា សូមបងប្អូនកម្មករកម្មការិនី ទាំងអស់
ចាត់ទុក ក្រុមហ៊ុនជាផ្ទះរបស់ខ្លួននិងចេះស្រឡាញ់ការងារខិតខំប្រឹងប្រែង អោយក្លាយជាកម្មករឆ្នើមនិងមានបច្ចេកទេសនិងវិជ្ជាជីវះក្នុងខ្លួន។

ការថ្លែងបែបនេះធ្វើឡើងក្នុងពិធី សំណេះសំណាលជាមួយកម្មករចំនួន២៣០០នាក់ និងចែករង្វាន់ដល់បុគ្គលិកឆ្នើមចំនួន៤៦នាក់ នៅរោងចក្រផូឡារីស អឹភែរឹល ឯ,ក
ស្ថិតក្នុងតំបម់សេដ្ឋកិច្ចពិសេស ឈីលូ ក្រុងស្វាយរៀង នារសៀល ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣។

ក្នុងឪកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកសរសុដានីអភិបាលរងក្រុង តំណាងលោកអភិបាលក្រុងស្វាយរៀង លោកប្រធានរោងចក្រនិងអាជ្ញាធរមូលដ្ឋាន និងបងប្អូនកម្មករចំនួន២៣០០នាក់ផងដែរ។

ក្នុងឪកាសនោះ លោកហែមពិសិដ្ឋ អភិបាលរងខេត្តបានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់សម្ដេច កិត្តិសង្គហបណ្ឌិត ម៉ែនសំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
ដល់បងប្អូនកម្មករកម្មការិនីដែលបានចូលរួមនាពេលនេះ។

លោកហែមពិសិដ្ឋ បានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត​សូមថ្លែងអំណរគុណ​ និងសូមគាំទ្រទាំងស្រុងចំពោះដៃគូវិនិយោគ​ររបស់ក្រុមហ៊ុននៅរោងចក្រផូឡារីស អឹភែរឹល ឯ,ក  ដែលបានរៀបចំពិធីផ្តល់រង្វាន់ ដេីម្បីលេីកទឹកចិត្តដល់បុគ្គលិកឆ្នេីមចំនួន៤៦នាក់​ ក្នុងការបំរេីការងារបានល្អជូនក្រុមហ៊ុន ​ផងដែរ។

ហើយមិនតែប៉ុណ្ណោះ សូមស្វាគមន៍យ៉ាងកក់ក្តៅ​ ចំពោះ ក្រុមហ៊ុនរោងចក្រ ឡារីស អឹភែរឹល ឯ,ក ក្នុងតំបន់សេដ្ឋកិច្ច ឈីលូក្រុងស្វាយរៀងដែល បានមកបណ្តាក់ទុននៅខេត្តស្វាយរៀង​ ដែលនាំមកនូវផលប្រយោជន៍ដោយបង្កើតបានការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត​មិនចាំបាច់ចំណាកស្រុកទៅខេត្តក្រៅនោះទេ។

លោក អភិបាលរងខេត្តស្វាយរៀង ក៏បានជម្រុញដល់បងប្អូនកម្មករបម្រើការងារនៅរោងចក្រផូឡារីស អឹភែរឹល ឯ,កទាំងអស់ សូមអញ្ជើញទៅពិនិត្យមើលឈ្មោះ និងចូលរួមបោះឆ្នោត នាថ្ងៃ២៣ខែកក្កដាឆ្នាំ២០២៣ នាពេលខាងមុខអោយបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះលោក ហែមពិសិដ្ឋ អភិបាលរងខេត្តនិងតំណាងក្រុមហ៊ុន បានចែករង្វាន់បុគ្គលិកឆ្នើមចំនួន៤៦នាក់ជូនដល់កម្មករ និយោជិករបស់ក្រុមហ៊ុន​ នៅរោងចក្រផូឡារីស អឹភែរឹល ឯ,កដើម្បីជាការលើកទឹកចិត្តក្នុងការខិតខំបំពេញការងារយ៉ាងភាពស្និតស្នាលផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.