ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ==> ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា
0

តំណាងលោករដ្ឋមន្ត្រី លឹម គានហោ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រកាត់ដេរក្នុងឃុំចំនួន ០៦ របស់ស្រុកពញាឮ ប្រមាណ ៨ ពាន់នាក់

តំណាងលោករដ្ឋមន្ត្រី លឹម គានហោ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រកាត់ដេរក្នុងឃុំចំនួន ០៦ របស់ស្រុកពញាឮ ប្រមាណ ៨ ពាន់នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកណ្តាល ៖ ថ្ងៃអាទិត្យ ៩កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ ក្រុមការងារគណៈចលនាកម្មករ-កម្មការិនីស្រុកពញាឮ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយឯកឧត្តម អស់លោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រកាត់ដេរក្នុងឃុំចំនួន ០៦ របស់ស្រុកពញាឮ ប្រមាណ ៨ ពាន់នាក់ នាបរិវេណវត្តកែវមូលី និងវត្តអរិយស្សប ស្រុកពញាឮ ខេត្តកណ្តាល ។ 

មានមតិសំណេះសំណាលនាឱកាសនេះ តំណាងរបស់លោករដ្ឋមន្រ្តី បានលើកឡើងថា ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីបង្កឱកាសជួបជុំគ្នា ស្វែងយល់អំពីបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងនាពេលបច្ចុប្បន្ន និងការជួបប្រាស្រ័យទាក់ទងសួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាល ឲ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀតរវាងក្រុមការងារ និងបងប្អូនកម្មករ-កម្មការិនី ដែល​កិច្ច​ការ​ទាំង​នេះ​ ក្រុម​ការងារ​គណៈ​ចលនា​កម្មករ​-កម្មការិនី​ស្រុក​ពញាឮ​ បាន​ធ្វើ​ជាប់​ជា​ប្រចាំ​រៀង​រហូត​មក​ ហេីយ​ជា​ភ័ព្វសំណាង​យ៉ាង​ខ្លាំង​ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ពញាឮ​ ក៏​ដូចជា​បងប្អូន​កម្មករ​-កម្មការិនី​យេីង​ ជា​មហា​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​បំផុត​ដែល​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ នាពេល​ខាង​មុខ​នេះ​ ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើឡើងដើម្បីបម្រើផលប្រយោជន៍ជាតិ ថែរក្សាការពារស្ថិរភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍន៍ជាតិ ។ បងប្អូនកម្មករ-កម្មការនីទាំងអស់ គឺជាកម្លាំងចលករដ៏មានសារៈសំខាន់របស់ជាតិ ប្រសិនបើយើងមិនបានយល់ដឹងពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍទេនោះ អាចបង្កចលាចលក្នុងសង្គម រោងចក្រ សហគ្រាសត្រូវបិទទ្វារ ជីវភាពប្រជាពលរដ្ឋជួបការខ្វះខាត ដូចនេះចាំបាច់ណាស់ត្រូវចូលរួមការពារសន្តិភាព ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នានៅក្នុងសង្គមជាតិទាំងមូល ។ បងប្អូនកម្មករ-កម្មការនី គឺជាធនធានមនុស្សដ៏សំខាន់ សម្រាប់បន្តវេន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។

ក្រុមការងារតំណាងលោករដ្ឋមន្រ្តី ក៏បានអំពាវនាវសូមឲ្យបងប្អូនកម្មករ-កម្មការិនីទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា ។ សម្រាប់បងប្អូនកម្មករ-កម្មការនីក្នុងឃុំទាំង ៦ ចំនួន ៧.៧៤៦​ នាក់ លោករដ្ឋមន្រ្តី ឧបត្ថម្ភក្នុងម្នាក់ៗអាវយឺតដៃវែងចំនួន ០១ និងថវិកាចំនួន ២ ម៉ឺនរៀល ។​ ក្រុម​ការងារ​តំណាង​ឯកឧត្តម​រដ្ឋមន្រ្តី​ នឹង​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​-កម្មការិនី​ ចំនួន​ ៣.២៥៥​ នាក់​ នៅ​ក្នុង​ឃុំ​ចំនួន​ ០៥​ ទៀត​របស់​ស្រុក​ពញាឮ​ នា​ពេល​ឆាប់ៗខាង​មុខ​នេះ​ ៕

                                   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.