ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

រដ្ឋបាលខេត្តពោធិ៍សាត់ បំភ្លឺពាក់ព័ន្ធការចុះផ្សាយថា ក្រុមឈ្មួញជនជាតិវៀតណាម កំពុងធ្វើសកម្មភាពបូមខ្សាច់ និងដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាត

រដ្ឋបាលខេត្តពោធិ៍សាត់ បំភ្លឺពាក់ព័ន្ធការចុះផ្សាយថា ក្រុមឈ្មួញជនជាតិវៀតណាម កំពុងធ្វើសកម្មភាពបូមខ្សាច់ និងដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្ដីបំភ្លឺចំនួន ៣ចំណុច ពាក់ព័ន្ធនឹងការចុះផ្សាយថា «ក្រុមឈ្មួញជនជាតិវៀតណាមកំពុងធ្វើសកម្មភាពបូមខ្សាច់ និងដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាត ជំនាញសម្ងំកើបលុយ»។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

ទាក់ទិននឹងករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់មានកិត្តិយស សូមបំភ្លឺជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយដូចខាងក្រោម៖

ទី១៖ លោកស្រី ហ៊ុយ ខាយលី ដែលសារព័ត៌មាន បានបញ្ជាក់ថា ជាម្ចាស់ទីតាំងបូមខ្សាច់ស្របច្បាប់ ហើយត្រូវបានផ្អាក សកម្មភាពមួយរយៈដោយសារប្រេងឡើងថ្លៃនោះ រហូតមកដល់ពេលនេះអាជ្ញាបណ្ណរបស់លោកស្រី ហ៊ុយ ខាយលី ត្រូវបានហួស សុពលភាពតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ មកម្ល៉េះ ដូចនេះលោកស្រីមិនមានសិទ្ធិធ្វើអាជីវកម្មលើទីតាំងនោះទៀតទេ។

ទី២៖ ចំពោះលោក ពាវ ឡា ដែលជាប្រជាពលរដ្ឋខ្មែរមានអត្តសញ្ញាណបណ្ណលេខ “០៥០៩៣៩៦១៤” ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ បានធ្វើអាជីវកម្មស្របច្បាប់ ដែលមានអាជ្ញាបណ្ណចេញដោយអាជ្ញាធរមានសមត្ថកិច្ច មិនបានប្រើប្រាស់អាជ្ញាបណ្ណឈ្មោះ ទិត សីហៈ ដែលបានទទួលមរណភាពនោះទេ។

ទី៣៖ រីឯការចោទប្រកាន់ចំពោះអភិបាលរងខេត្តទទួលបន្ទុករ៉ែ ជាអ្នកនៅពីក្រោយខ្នងនោះ គឺជាការមួលបង្កាច់ទាំងស្រុង ចំពោះថ្នាក់ដឹកនាំខេត្ត ដែលធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់មន្ត្រីរាជការមុខងារសាធារណៈ។

ទោះបីយ៉ាងណាក្តី រដ្ឋបាលខេត្ត នៅតែបន្តចាត់មន្ត្រីជំនាញតាមដានត្រួតពិនិត្យគ្រប់សកម្មភាពអាជីវកម្ម ធនធានរ៉ែ ទាំងអស់នៅក្នុងមូលដ្ឋាន ខេត្តពោធិ៍សាត់ ដើម្បីធានាឱ្យគ្រប់ទីតាំងអាជីវកម្មអនុវត្តត្រឹមត្រូវតាមច្បាប់។

រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណគ្រប់បណ្តាសារព័ត៌មានទាំងអស់ ដែលចូលរួមផ្សព្វផ្សាយឆ្លុះបញ្ចាំងយ៉ាង ត្រឹមត្រូវ ជាក់ស្ដែង ចំពោះយន្តការដឹកនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់នាពេលបច្ចុប្បន្ន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.