ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

កំណាត់ផ្លូវជាតិលេខ៩៥ ប្រវែងជាង ៣០គីឡូម៉ែត្រ នៅស្រុករវៀង ខេត្តព្រះវិហារ ត្រូវជួសជុលឡើងវិញសម្រួលការធ្វើដំណើររបស់ពលរដ្

កំណាត់ផ្លូវជាតិលេខ៩៥ ប្រវែងជាង ៣០គីឡូម៉ែត្រ នៅស្រុករវៀង ខេត្តព្រះវិហារ ត្រូវជួសជុលឡើងវិញសម្រួលការធ្វើដំណើររបស់ពលរដ្

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ កំណាត់ផ្លូវជាតិលេខ៩៥ ប្រវែងជាង ៣០គីឡូម៉ែត្រ ចន្លោះពីគ.ម៤៩+០០០ ដល់គ.ម៧៩+៥០០ (រវៀង-ភ្នំដែក) ដែលរងការខូចខាតចំនួន ៦០កន្លែងនាពេលកន្លងមក ពេលនេះត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចាប់ផ្តើមធ្វើការជួសជុលឡើងវិញជាបន្ទាប់ហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលប្រជាពលរដ្ឋមានភាពងាយស្រួល។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះថា៖ «កំណាត់ផ្លុវជាតិលេខ៩៥នេះ បានកសាងឡើងក្នុងអំឡុងឆ្នាំ២០០៥ ជាកម្រោងទ្រីប ដែលមានទទឹងជាង៥ម៉ែត្រ គិតមកដល់ថ្ងៃនេះអាយុកាលផ្លូវនេះ គឺជិត២០ឆ្នាំហើយ»។

លោកប្រធានមន្ទីរបានបញ្ជាក់ថា «ផ្លូវជាតិលេខ៩៥នេះ គឺដល់អាយុត្រូវខូចខាតហើយ ប៉ុន្តែកន្លងមកដោយសារយើងធ្វើការថែទាំជាប្រចាំទើបផ្លូវនេះអាចប្រើប្រាស់បានរហូតមកដល់សព្វថ្ងៃ។ ប៉ុន្តែ ដើម្បីឱ្យផ្លូវនេះអាចប្រើប្រាស់ដោយស្រួលឡើងវិញ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាប់ផ្តើធ្វើការជួសជុលផ្លូវនេះឡើងវិញហើយ។ អាយុកាលនៃផ្លូវ មិនខុសពីអាយុកាលនៃមនុស្សយើងទេ តែដល់វល់វ័យចាស់ជរាហើយ គឺត្រូវការជួសជុល ថែទាំ ព្យាបាលហើយ មិនដូចអ្វើដែលយើងទើបនឹងធ្វើ ឬក៏ដូចដែលយើងនៅពីក្មេងនោះទេ»។

លោក សំ លាងទ្រី លើកឡើងថា ក្រោមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរបានយកចិត្តទុកដាក់ ជួសជុល ថែទាំផ្លូវដែលគ្រប់គ្រងដោយមន្ទីរ មិនឱ្យមានគ្រលុក សំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវថ្នល់ដែលជាប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង ដោយបញ្ឈប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទលើសទម្ងន់កំណត់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.