ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់៖ បើគ្មានការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន ក៏គ្មានរោងចក្រនៅក្បែរផ្ទះយើងដែរ ដូច្នេះក្មួយៗត្រូវបន្តថែរក្សាឆ្នាំងបាយមួយនេះឱ្យបានល្អ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ក្នុងភូមិដំណាក់សង្កែ និងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិកាអាស៊ាន លើកទី១២ (12th ASEAN Para Games) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ==> ឯកឧត្តម ខូយ រីដា អញ្ជើញអមដំណេីរ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ... ==> អាវុធហត្ថខេត្តតាកែវ និងព្រះសីហនុ សហការឃាត់ខ្លួនស្រ្តីម្នាក់ ដកហូតថ្នាំញៀនជិត ១គីឡូក្រាម នៅស្រុកព្រៃកប្បាស ==> នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ខណៈកម្មករនិយោជិត ឲ្យឈប់សម្រាក ៣ថ្ងៃ ដោយមានប្រាក់បៀវត្ស  ==> ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺន ៦ពាន់នាក់ នៅស្រុកគងពិសី កំពង់ស្ពឺ ==> ឯកឧត្តមសៅសុខាអញ្ជើញ សម្ពោធឧប្បដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តលង្ការាម ស្ថិតនៅភូមិព្រៃស្វាយ ស្រុករមាសហែក ==> លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់អំណោយជូនដល់និវត្តជន និងគ្រួសារកងទ័ពជួបការលំបាក ៧៦គ្រួសារ ==> សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ម៉ូយលោក ជុន ច័ន្ទបុត្រ បានដើរចេញហូរហែ ហើយអ្នកដែលនៅសល់ គឺជាមនុស្សរបស់សម្តេច 
0

លោកកែគឹមយ៉ាន ចូលរួម បំពាក់ គ្រឿងឥស្សរិយយស ជូនដល់ សមាជិកសមាគមអតីតយុទ្ធជន ក្នុងក្រុងសិរីសោភ័ណចំនួន៨៨៨នាក់

លោកកែគឹមយ៉ាន ចូលរួម បំពាក់ គ្រឿងឥស្សរិយយស ជូនដល់ សមាជិកសមាគមអតីតយុទ្ធជន ក្នុងក្រុងសិរីសោភ័ណចំនួន៨៨៨នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)÷ថ្ងៃ២៤ខែឧសភាឆ្នាំ២០២៣លោក កែគឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុងការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនដល់
សមាជិកសមាគមអតីតយុទ្ធជន ក្នុងក្រុងសិរីសោភ័ណ ចំនួន ៨៨៨នាក់។ក្នុងនោះក៏មានការចូលរួម លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត អង្គភាពទាំង៣មាន កងរាជអាវុធហត្ថ ស្នងការនគរបាលខេត្ត យោធា លោកស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។នៅព្រឹក ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ នៅក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ក្នុងរបាយការណ៍ស្វាគមន៍របស់ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបានមានប្រសាសន៍ថា ថ្ងៃនេះមាន
គ្រឿងឥស្សរិយយសចំនួន៨៨៨គ្រឿង អស្សឬទ្ធិ គ្រឿងឥស្សរិយយសការពារជាតិថ្នាក់មាស ប្រាក់ជាដើម បានធ្វើការបំពាក់ជូនដល់
សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងក្រុងសិរីសោភ័ណចំនួន៨៨៨នាក់។

ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអានបានមានប្រសាសន៍បន្តទៀតថា ពិធីជួបជុំសំណេះសំណាល និងបំពាក់មេដាយជូនដល់អតីតយុទ្ធជន នាឱកាសនេះ គឺដើម្បីសម្តែងនូវការគោរពដឹងគុណ ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជា នូវគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង ក្រោមការដឹកនាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនឲ្យបានល្អប្រសើរជាបន្តបន្ទាប់។

ពិធីនោះ លោក កែគឹមយ៉ានបានមានប្រសាសន៍ថា ការខិតខំ យកចិត្តទុកដាក់ និងយកអស់កំលាំងកាយចិត្ត ក្នុងការបម្រេីសេវាសំណូមពរ ពីបងប្អូនអតីតយុទ្ធជន លេីការពិនិត្យស្ថានភាពជីវភាពរស់នៅជាក់ស្ដែងរបស់បងប្អូន រហូតទទួលបាន ផ្ទះដីសម្បទានសង្គមកិច្ច និងការសាងសង់ផ្ទះ ព្រមទាំងការលេីកកម្ពស់កម្រិតជីវភាពរបស់បងប្អូនអតីតយុទ្ធជន បានល្អប្រសេី មកដល់សព្វថ្ងៃនេះផងដែរ ទាំងអស់នេះគឺជាអំណោយ របស់ សម្ដេច តេជោហ៊ុនសែន ដេីម្បី ជាការឆ្លេីយតបទៅនឹងពលីកម្មដ៏ស្មោះសគ្រ័្មរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា ដែលត្រូវ បានចាត់ទុកថាជាគំរូវីរភាពស្នេហាជាតិនិងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន បំពាក់ គ្រឿង ឥស្សរិយយស ដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ចំនួន៨៨៨នាក់តាមរយៈលោក កែគឹមយ៉ាន នៅទូទាំងក្រុងសិរីសោភ័ណ។

នៅក្នុងឱកាសបំពាក់គ្រឿងឥស្សរិយយសជូនបងប្អូនអតីតយុទ្ធជន នាពេលនោះ លោកគែគឹមយ៉ានបាននាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឧបត្ថម្ភដល់អតីតយុទ្ធជនទាំង ៨៨៨នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ៥០.០០០រៀល ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.