ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់៖ បើគ្មានការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន ក៏គ្មានរោងចក្រនៅក្បែរផ្ទះយើងដែរ ដូច្នេះក្មួយៗត្រូវបន្តថែរក្សាឆ្នាំងបាយមួយនេះឱ្យបានល្អ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ក្នុងភូមិដំណាក់សង្កែ និងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិកាអាស៊ាន លើកទី១២ (12th ASEAN Para Games) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ==> ឯកឧត្តម ខូយ រីដា អញ្ជើញអមដំណេីរ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ... ==> អាវុធហត្ថខេត្តតាកែវ និងព្រះសីហនុ សហការឃាត់ខ្លួនស្រ្តីម្នាក់ ដកហូតថ្នាំញៀនជិត ១គីឡូក្រាម នៅស្រុកព្រៃកប្បាស ==> នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ខណៈកម្មករនិយោជិត ឲ្យឈប់សម្រាក ៣ថ្ងៃ ដោយមានប្រាក់បៀវត្ស  ==> ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺន ៦ពាន់នាក់ នៅស្រុកគងពិសី កំពង់ស្ពឺ ==> ឯកឧត្តមសៅសុខាអញ្ជើញ សម្ពោធឧប្បដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តលង្ការាម ស្ថិតនៅភូមិព្រៃស្វាយ ស្រុករមាសហែក ==> លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់អំណោយជូនដល់និវត្តជន និងគ្រួសារកងទ័ពជួបការលំបាក ៧៦គ្រួសារ ==> សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ម៉ូយលោក ជុន ច័ន្ទបុត្រ បានដើរចេញហូរហែ ហើយអ្នកដែលនៅសល់ គឺជាមនុស្សរបស់សម្តេច 
0

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចសហគមន៍កែច្នៃគ្រាប់ស្វាយចន្ទីនិងបណ្តុំអាជីវកម្មម្នាស់ទឹកឃ្មុំ ស្រុកសៀមបូក

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចសហគមន៍កែច្នៃគ្រាប់ស្វាយចន្ទីនិងបណ្តុំអាជីវកម្មម្នាស់ទឹកឃ្មុំ ស្រុកសៀមបូក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញទស្សនកិច្ចសហគមន៍កែច្នៃគ្រាប់ស្វាយចន្ទី នៅភូមិកោះក្រូច ឃុំស្រែក្រសាំង និងបណ្តុំអាជីវកម្មម្នាស់ទឹកឃ្មុំ ស្ថិតនៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានស្នើឱ្យឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងជួយគាំទ្រពលរដ្ឋលើដំណាំឧស្សាហកម្មក្នុងខេត្តទាំងស្វាយចន្ទី និងម្នាស់ ទាំងក្នុងខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃ ដូចជាការកែច្នៃទឹកម្នាស់ឬស្រាម្នាស់ និងការកែច្នៃគ្រាប់ស្វាយចន្ទី។

លើសពីនេះទៀត គឺការសម្របសម្រួល ដើម្បីឱ្យកសិករទទួលបានប្រាក់កម្ចីសម្រាប់ផលិតកម្ម អាជីវកម្ម ដែលមានការប្រាក់ទាប ដើម្បីពង្រីកអាជីវកម្ម ពិសេសការទិញទំនិញឱ្យទាន់សភាពការណ៍ កាត់បន្ថយចំណាយ លក់បានថ្លៃ បានចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។ ការងារគឺទាមទារឱ្យមានការសិក្សាពីខ្សែច្រវាក់ផលិតកម្ម និងទីផ្សារ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងតម្លៃល្អ ដែលអាចឱ្យកសិករទទួលបានចំណូល និងប្រាក់ចំណេញពេញមួយឆ្នាំ៕

Filed in: ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.