ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

អាវុធហត្ថ​ខណ្ឌទួលគោក ទទួល​អំណោយ​ម៉ូតូ​០១​គ្រឿង ពី​ម្ចាស់​ហាង​ពេជ្រ ICNT

អាវុធហត្ថ​ខណ្ឌទួលគោក ទទួល​អំណោយ​ម៉ូតូ​០១​គ្រឿង ពី​ម្ចាស់​ហាង​ពេជ្រ ICNT

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២​នេះ លោក​វរសេនីយឯក ឡុង វិចិត្រា មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក បាន​ទទួល​អំណោយ​ជា​ម៉ូតូ Honda ADV ចំនួន​០១​គ្រឿង ពី​លោក ស៊ុន ច័ន្ទ​ថន និង​ភរិយា ម្ចាស់​ហាង​ពេជ្រ ICNT ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​វរសេនីយ៍ឯក ឡុង វិចិត្រា បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់ ដែល​ជានិច្ចកាល ដែល​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​កងកម្លាំង​កងរាជអាវុធហត្ថ​។

​លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ខណ្ឌទួលគោក បានបញ្ជាក់​បន្តថា ការឧបត្ថម្ភ​ម៉ូតូ​នៅពេលនេះ អាចជួយ​សម្រួល​ក្នុង ការបំពេញភារកិច្ច រក្សា​សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់ ប្រចាំការ​ល្បាត​ការពារ​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ឱ្យ​រឹតតែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​។​

​នា​ឱកាស​នោះ​ដែរ លោក​ក៏​បាន​ប្រគល់ជូន​នូវ​ប័ណ្ណ​ថ្លែងអំណរគុណ និង​ជូនពរ​ដល់​លោក ស៊ុន ច័ន្ទ​ថន និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ ឱ្យ​ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន សុខភាព​ល្អ សុភមង្គល​ក្នុង​គ្រួសារ និង​សម្រេចបាន​នូវ​គ្រប់​កិច្ចការ​ទាំងអស់​៕
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ, សកម្មភាពអាវុធហត្ថ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.